ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ព្រហ្មទណ្ឌ​ត្រៀម​បញ្ជូន​មុខសញ្ញា​ម្នាក់​លួច​រថយន្ត​ទៅ​តុលាការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ត្រៀម​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​លួច​រថយន្ត​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​នា​រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០​នេះ ។…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បាន​នឹង​កំពុង​ត្រៀម​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​លួច​រថយន្ត​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​នា​រសៀល​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០​នេះ ។

ជនសង្ស័យ​ម្នាក់​ខាងលើ​ឈ្មោះ ផា​ន់ ឌី ណា ហៅ​ទី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន ពិតប្រាកដ ស្នាក់​នៅ​ខុន​ដូរ​បាលី​២ បន្ទប់​A៦ ជាន់​ទី​១៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

តាម​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​លក់​គ្រឿងសំណង់​លេខ​១៩៦H ផ្លូវជាតិ​លេខ​៦ ក្រុម​៨ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ដែល​ម្ចាស់​រថយន្ត​មានឈ្មោះ សំ សុភា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​លក់​គ្រឿងសំណង់ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វា​បាន​សហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បើក​ការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ រហូត​ដល់​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ ទើប​ឈាន​ដល់​ការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ រួម​ទាំង​ដកហូត​រថយន្ត​របស់​ជន​រង​គ្រោះ​១​គ្រឿង ម៉ាក Lexus RX 330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២BC-៨៩៦៥ រួម​នឹង​ឧបករណ៍​មួយ​ចំនួន​មក​វិញ​ផង​ដែរ ។

យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ នឹង​ផ្អែក​លើ​ចម្លើយ​របស់​ជនសង្ស័យ មាន​ភាព​ស៊ីសង្វាក់​ពាក់ព័ន្ធ​បទល្មើស​នោះ​ហើយ ទើបបាន​សមត្ថកិច្ច​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ជា​មុខសញ្ញា​លួច​រថយន្ត​នេះ​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ​តាម​នីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ