ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ក្តៅ ចុះ​បង្ក្រាប​មុខសញ្ញា​យ៉ាង​សកម្ម​ក្នុងភូមិ​កោះអន្លង់ចិន

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​ដែល​មាន​ក្រុម​អន្តរាគមន៍​ពិសេស​រហស្សនាម ក្រុម​ស្រមោច​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ និង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ក្នុង​ភូមិ​កោះអន្លង់ចិន​បាន​ម្នាក់ រួម​នឹង​ថ្នាំ​ញៀន​ជិត​២០​កញ្ចប់​ធំ​តូច…

ខេត្តកណ្តាល ៖ ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​ដែល​មាន​ក្រុម​អន្តរាគមន៍​ពិសេស​រហស្សនាម ក្រុម​ស្រមោច​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ និង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ក្នុង​ភូមិ​កោះអន្លង់ចិន​បាន​ម្នាក់ រួម​នឹង​ថ្នាំ​ញៀន​ជិត​២០​កញ្ចប់​ធំ​តូច និង​សម្ភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

ប្រតិបត្តិការ​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​របស់​ជនសង្ស័យ ស្ថិត​ក្នុងភូមិ​កោះអន្លង់ចិន សង្កាត់​កោះអន្លង់ចិន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

ជនសង្ស័យ​ម្នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ ជិត សុ​ផ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កោះអន្លង់ចិន សង្កាត់​កោះអន្លង់ចិន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

លោក​វរសេនីយ៍ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រាប់​អោយ​ដឹង​ថា កំលាំង​អន្តរាគមន៍​ពិសេស​រហស្សនាម​ក្រុម​ស្រមោច បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ក្រុង​តា​ខ្មៅ រួម​ជាមួយនឹង​ប៉ុស្តិ៍​កោះអន្លង់ចិន​បាន​ទទួល​ព័ត៌មាន​ពី​ប្រជា​ពលរ​ដ្ឋ​ថា នៅ​ចំណុច​កើតហេតុ​ខាងលើ​មានការ​ជួញដូរ​គ្រឿងញៀន ទើប​កំលាំង​សមត្ថកិច្ច​ក៏​ចេញ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម និង​ឃើញ​ជនសង្ស័យ​កំពុង​តែ​ជួញដូរ​គ្រឿងញៀន​ក៏​ចាប់​ឃាត់ខ្លួន​រួម​នឹង​ថ្នាំ​ញៀន​ចំនួន​១៤​កញ្ចប់ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ម្នាក់​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ទាំង​នេះ​ពិតជា​របស់​ខ្លួន​ដែល​បាន​ទិញ​ពី​បុរស​ម្នាក់​នៅ​ត្រើយម្ខាង​ឈ្មោះ​ខ្លែង​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ ព្រម​ទាំ​វត្ថុ​តាង​ត្រូវ​បាន​យក​មក​អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង​តា​ខ្មៅ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ