ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អល់អែក​ចំណាត់​ផ្លូវច្បាប់? លើ​មន្ត្រី​ជល​ផល​ម្នាក់​ជា​ខ្មាន់​ភ្លើង​បា.ញ់​គំរាម​ពលរដ្ឋ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ហាក់​មានការ​អល់អែក​អំពី​ចំណាត់​ការ​បន្ត​តាម​ផ្លូវ​ច្បាប់ចំពោះ​ខ្មាន់កាំភ្លើង​ម្នាក់ ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​មន្ត្រី​ជលផលដែល​បាន​បាញ់​គំរាម​ពលរដ្ឋ បន្ទាប់​ពី​ខ្មាន់កាំភ្លើង​រូប​នេះ បាន​ចូលខ្លួន​ស្ងាត់​ៗ​ទៅ​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច និងបាន​បង់ប្រាក់​ចំនួន​៦០​ម៉ឺន​រៀលឱ្យទៅ​ជន​រង​គ្រោះ ដែល​គេ​អះអាង​ថា…

ខេត្តបាត់ដំបង​ ៖ មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ហាក់​មានការ​អល់អែក​អំពី​ចំណាត់​ការ​បន្ត​តាម​ផ្លូវ​ច្បាប់ចំពោះ​ខ្មាន់កាំភ្លើង​ម្នាក់ ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​មន្ត្រី​ជលផលដែល​បាន​បាញ់​គំរាម​ពលរដ្ឋ បន្ទាប់​ពី​ខ្មាន់កាំភ្លើង​រូប​នេះ បាន​ចូលខ្លួន​ស្ងាត់​ៗ​ទៅ​ឆ្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច និងបាន​បង់ប្រាក់​ចំនួន​៦០​ម៉ឺន​រៀលឱ្យទៅ​ជន​រង​គ្រោះ ដែល​គេ​អះអាង​ថា «​ជា​ថ្លៃ​សោហ៊ុយ​សម្រាប់​ធ្វើ​ដំណើរ ទៅ​ជួប​ច​រចា​គ្នា​នៅ​ស្នងការ​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​២៩ មករា​ តែ​មិនមែន​ជា​សំណងជំងឺ​ចិត្ត​ទេ​»​ ។

សំណុំរឿង​នេះ ត្រូវ​គេ​បង្ហើប​ឲ្យ​ដឹង​ថា ភាគី​ទាំង​២​ទំនង​អាច​ត្រូវ​បាន​គេ​បញ្ចុះបញ្ចូល​ឲ្យ​ធ្វើការ​សម្រប​ស​ម្រូ​ល​បញ្ចប់រឿង​ស្ងាត់​ៗ ត្រឹម​​ស្នងការ​ខេត្ត ជា​ថ្នូរ​នឹង​ទឹកប្រាក់​ចំនួន​៦០​ម៉ឺន​រៀល​ដែល​ជន​រង​គ្រោះ​អះអាង​ថា «​ជា​ទឹកប្រាក់​ដែល​ជន​បង្ក​ឲ្យ​ខ្ញុំ​គ្រាន់តែ​សម្រាប់​ធ្វើ​ដំណើរ​មក​ជួប​ច​រចា​គ្នា​នៅ​ស្នងការ​ខេត្តតែ​ប៉ុណ្ណោះ តែ​មិនមែន​ជា​ទឹកប្រាក់​បង់​សំណង​ជំងឺ​ចិត្ត​ទេ​»​។ ជន​រង​គ្រោះ គឺលោក ឆូ​យ វ៉ា​ត បាន​បញ្ជាក់​ប្រាប់​កោះ​សន្តិ​ភាព​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មក​រា ថា គាត់​បាន​ជួប​ចរ​ចា​​គ្នា ជាមួយ​ជនសង្ស័យ​ឈ្មោះ​ខៀវ នី ដែល​ជា​មន្ត្រី​ជល​ផល កាលពី​រសៀល​ថ្ងៃ​ទី​២៩ មក​រា នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​។

លោក​ឆូ​យ វ៉ា​ត បាន​និយាយ​ថា «​ការ​ជួប​នោះ មាន​អ្នក​អន្តរា​គម​ន៍​ច្រើន​ពេក ហាក់ដូចជា​ដាក់​សម្ពាធ​មក​លើ​រូប​គាត់ ដែល​ធ្វើ​ឲ្យ​គាត់​មិន​អាច​ទាមទា​រសំណង​ឱ្យ​បាន​សមរម្យ ​។ ជា​ពិសេស​ ខាង​បក្សពួក​មន្ត្រី​ជល​ផល​តែ​ម្ដង ។ ទីបំផុត ​គាត់​ទ​ទូល​បាន​ប្រាក់​ត្រឹម​តែ​៦០​ម៉ឺន​រៀល​ប៉ុណ្ណោះ ដែល​គេ​ឲ្យ​គ្រាន់​ជា​សោហ៊ុយ​សម្រាប់​ថ្លៃ​ធ្វើ​ដំណើរ​មក​ស្នងការ​ខេត្ត ហើយ​សូម​ឱ្យគាត់​មានការ​យោគយល់​…។

ជាមួយនឹង​ថ្លៃ​ធ្វើ​ដំណើរ​៦០​ម៉ឺន​រៀល ដើម្បី​បញ្ចប់​បញ្ហា​ជាមួយ​ជន​រង​គ្រោះ គេ​មិនដឹង​ថា តើ​សំណុំរឿង​លោក​ជលផល ឈ្មោះ​ខៀវ នី ដែល​ប្រើ​កាំភ្លើង​បាញ់​គំរាម​ពលរដ្ឋ​នេះ ត្រូវ​បាន​មន្ត្រី​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ មាន​ចំណាត់​ការ​បញ្ជូន​បន្ត​ទៅ​កាន់​តុលាការ​ដែរ ឬបែប​ណា​នោះ​ទេ ​។ ព្រោះ​មាន​ប្រភព​ព័​ត៌មាន​ខ្សឹប​ខ្សៀវ​ខ្លះ​ៗបាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​បក្សពួក​របស់​មន្ត្រី​ជលផលជា​ច្រើន​បាន​ទូរស័ព្ទ​ខ្វាត់ខ្វែង​សម្បើម​ណាស់ និងខ្លះ​ទៀត​អមដំណើរ​ឈ្មោះ​ខៀវ នី នេះ ​ដោយ​ផ្ទាល់​មក​កាន់​ស្នងការ​ខេត្ត ដើម្បី​អន្តរា​គម​ន៍ ​សុំ​ឱ្យ​​សមត្ថកិច្ច​ជួយ​បញ្ចប់​សំណុំរឿង​នេះ ដោយ​មិន​ចាំបាច់​បញ្ជូន​បន្ត​ទៅ​តុលាការ ក្នុង​នោះ​ក៏​មាន​មេ​ជលផល​ខេត្ត​ផង​ដែរ ។

ជុំវិញ​ព័​ត៌មាន​មិន​ប្រក្រតី​លើ​សំណុំរឿង​មន្ត្រី​ជលផលបាញ់​គំរាម​ពលរដ្ឋ​ខាងលើ​នេះ លោក​ឧត្តម​សេនី​យ៍​ត្រី ជេ​ត វណ្ណ​នី ស្នងការ​ខេត្ត ហាក់​មិន​បាន​បំភ្លឺ​ជាក់លាក់​អំពី​ចំណាត់ការ​បន្ត​តាម​ផ្លូវច្បាប់​បែប​ណា ចំពោះ​ជន​សង្ស័យ​ឈ្មោះ ខៀវ នី ជា​មន្ត្រី​ជលផល​នេះ​ទេ ​។ ប៉ុន្តែ​លោកស្នងការ​រងបាន​ជម្រុញ​ឲ្យ​សួរនាំ​ទៅ​មន្ត្រី​ក្រោម​ឱវាទ ដែល​កាន់​សំណុំរឿង​នេះ នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ទៅ​វិញ​។ លោក​សន លុ​ច នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ដែល​ទ​ទូល​ចាត់ការ​លើ​សំណុំរឿង​នេះ ក៏​លោក​មិន​បាន​ផ្ដល់​ព័​ត៌មាន​ជាក់លាក់​ដែរ អំពី​ករណី​នេះ នៅ​ពេល​ថ្លែងប្រាប់​កោះសន្តិភាពតាម​ទូរស័ព្ទ​ នៅ​ព្រឹ​ថ្ងៃ​ទី​៣០ មក​រា​ ។ លោក​សន លុ​ច គ្រាន់តែ​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​បាន​ទ​ទូល​យក​ប្រាក់​ចំនួន​៦០​ម៉ឺន​រៀល​ពី​ភាគី​បង្ក​មែន ដោយសារ​តែ​មានការ​ស្នើ​សុំ​ពី​ភាគី​មន្ត្រី​ជលផល​ឲ្យ​មានការ​អធ្យាស្រ័យ​យោគយល់ និងដើម្បី​បញ្ចប់​បញ្ហា ។

ប៉ុន្តែ​ចំពោះ​ចំណាត់​បន្ត​លើ​សំណុំរឿង​ព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​តុលាការ​វិញ លោកនាយ​រង​ការិយាល័យ​ជំនាញ​រូប​នេះ​បាន​ប្រាប់​ថា «​ខ្ញុំ​មិន​ទាន់​ដឹង​ថា ត្រូវ​មាន​ចំណាត់ការ​បែប​ណា​ទេ ព្រោះ​កំពុង​រង់​ចាំ​គោល​ការ​ណ៍​របស់​ថ្នាក់លើ​..»​ ។ បាន​ន័យ​ថា លោក​សន លុ​ច នៅ​តែ​គ្មាន​ភាព​ប្រាកដប្រជា​ក្នុង​ការ​បញ្ជូន​សំណុំរឿង​បន្ត​ទៅ​តុលាការ តែ​យ៉ាងណា លោក​បាន​ជម្រុញ​ឲ្យ​កោះសន្តិភាព​សួរ​ត្រឡប់​ទៅ​លោកស្នងការ​រង ជេ​ត វណ្ណ​នី វិញ​អំពី​នីតិវិធី​បន្ត​នោះ ចំពោះ​រូប​លោក​រង់​ចាំតែ​បទបញ្ជា​តែ​ប៉ុណ្ណោះ​។

សូម​រំលឹក​ថា មន្ត្រី​ជលផល​ឈ្មោះ​ខៀវ នី ត្រូវ​បាន​ពលរដ្ឋ​ឈ្មោះ​ឆូ​យ វ៉ា​ត ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ និង​គួរ​កន​​២​នាក់​ទៀត ប្ដឹង​ចោទប្រកាន់​ថា បាន​ប្រើប្រាស​កាំភ្លើងខ្លី បាញ់​គំរាម​ពួក​គាត់​ចំនួន​៣​គ្រាប់ កាលពី​យប់​ថ្ងៃ​ទី​៣​មក​រា ពេល​កំពុង​ធ្វើ​ដំណើរ​តាម​កាណូត​សណ្ដោង ដល់​ត្រង់​ចំណុច​ឡូ​ត៏​នេសាទ​លេខ​២ ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​ ។ ជន​រង​គ្រោះ​បាន​និយាយ​ថា ជនសង្ស័យ​ឈ្មោះ​ខៀវ នី រួម​និង​បក្ស​ពួក​៣​នាក់​ទៀត បាន​ជិះ​កាណូត​តាម​បាញ់​គំរាម​ពួក​គាត់ ដោយ​សង្ស័យ​ថា ពួក​គាត់​មាន​ដឹក​បទល្មើស​នេ​សាទ តែ​ក្រោយ​ពី​ត្រូ​ត​ពិនិត្យ​មិនឃើញ​មាន​វត្ថុ​តាង បែរជា​ស្រែក​ជេរ​ប្រមាថ​ពួក​គាត់​យ៉ាង​ចាស់ដៃ​ទាំង​ស្រវឹង​ជោកជាំ រួច​បាញ់​គំរាម​ថែម​១​គ្រាប់​ទៀត ហើយ​ក៏​បើកកាណូត​ចេញ​បាត់​ទៅ​។ ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា តាម​ពិត​ពួក​គាត់​បើកកាណូត​សណ្ដោង​គ្នា​ពេល​យប់ ដោយសារ​តែ​កាណូត​មួយ​គ្មាន​ភ្លើង​បំភ្លឺ គឺ​មិនមែន​ដឹក​បទល្មើស​ដូច​ការ​ប៉ាន់ស្មាន​របស់​មន្ត្រី​ជលផល​ដ៏​មហិមា​នោះ​ទេ​។

ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស​អាវុធ​បាញ់​គំរាមកំហែង ឬបាញ់បោះ​សេរី​នេះ គេ​នៅ​ចាំ​បាន​ថា ជា​រឿយ​ៗ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា តែង​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​យ៉ាង​តឹង​រឹង និង ជា​ញឹ​ម​ញាប់​ដល់​មន្ត្រី​អនុវត្ត​ច្បាប់​។ ជា​ពិសេស សមត្ថកិច្ច និងតុលាការ ត្រូវ​តែ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ដោយ​គ្មាន​ការ​លើក​លេង​ឡើយ ចំពោះ​បុគ្គល​នានា មិន​ថា អ្នកតូច​ឬ​អ្នកធំ​ប៉ុនណា​នោះ​ទេ ដែល​ប្រើប្រាស់​កាំភ្លើង​បាញ់​គំរាម​អ្នក​ដទៃ ឬបាញ់បោះ​សេរី​។ ប៉ុន្តែ​កន្លង​មក គេ​សង្កេត​ឃើញ​នៅ​ក្នុង​ខេត្តបាត់ដំបង ករណី​បាញ់​គំរាមកំហែង ឬ បាញ់បោះ​សេរី​បែប​នេះ តែង​កើត​មាន​ជា​បន្តបន្ទាប់ ដែល​បង្ក​ឡើង​ដោយ​បុគ្គល​មាន​អំណាច តែ​គេ​មិន​ដែល​ឃើញ សមត្ថកិច្ច​ឃាត់ខ្លួន​ចាត់ការ​តាម​បទបញ្ជា​សម្ដេច ហ៊ុន សែន ម្ដងណា​ទេ មាន​តែ​ការ​ឃុប​ឃិ​ត​គ្នា​ជួយ​បិទ​បាំង បិទ​បញ្ជ​ប់​សំណុំរឿង​ស្ងាត់​ៗ ក្រោយ​ពី​បង់​សំណង​បន្តិច​
បន្តួច​​ដល់​ភាគី​រង​គ្រោះ​។

ជាក់ស្ដែង ​ដំណាក់កាល​ចុង​ក្រោយ​នេះ គេ​កំពុង​រង​់ចាំ​មើល​សំណុំរឿង​ព្រហ្មទណ្ឌ ដែល​បង្ក​ដោយ​មន្ត្រី​ជល​ផល​ឈ្មោះ ខៀវ នី ដែល​ដក​កាំភ្លើងខ្លី​បាញ់​៣​គ្រាប់ គំរាម​ពលរដ្ឋ​ចំនួន​៣​នាក់ នៅ​កណ្ដាល​បឹង​ទន្លេ​សាប​ទាំង​កណ្ដាល​អ​ធ្រា​ត្រ​ខាងលើ​នេះ​ថា តើ​សមត្ថកិច្ច​នឹង​ចាត់វិធានការ​បន្ត​បែប​ណា ក្រោយ​ពី​បង់​ប្រាក់​ចំនួន​៦០​ម៉ឺន​រៀល​ដល់​ជន​រង​គ្រោះ សម្រាប់​ជា​សោហ៊ុយ​ធ្វើ​ដំណើរ និងជា​ថ្នូរ​ដើម្បី​បញ្ចប់រឿង​ត្រឹម​​ស្នង​ការ​
ខេត្ត ? ឬ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល នៅ​តែ​សាបរលាប​ដូច​ទឹកទន្លេ​ដដែល ?​​

អត្ថបទសរសេរ ដោយ