ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ វិធី​ដែល​ឪពុក​ម្តាយ​ចង់​កាត់​បន្ថយ​ឲ្យ​លុយ​កូន​ចាយ

4 ឆ្នាំ មុន

ការ​ចិញ្ចឹម​បីបាច់​កូន​ៗ​ឲ្យ​ធំ​ដឹងក្តី​តម្រូវ​ឲ្យ​ឪពុក​ម្តាយ​ធ្វើការ​លះបង់​ជា​ច្រើន​មិន​ថា ពេលវេលា​កម្លាំង និង​ថវិកា​ទេ​ទម្រាំ​តែ​កូន​ៗ​បាន​ធំ​ដឹងក្តី និង​មាន​សមត្ថភាព​រក​ចំណូល​បាន​ដោយ​ខ្លួនឯង ។ ប្រាកដ​ណាស់​ឪពុក​ម្តាយ​តែងតែ​ចង់​មើលឃើញ​កូន​ៗ​រស់នៅ​ដោយ​ងាយស្រួល និង​មាន​ជីវភាព​ធូរធារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​ភាគច្រើន​បន្ត​ឲ្យ​លុយ​កូន​ទុក​ការ​ចាយវាយ​ផ្សេង​ៗ​ទោះជា​កូន​ៗ​មានការ​ងារ​ច្បាស់លាស់​ហើយ​ពិតមែន​ក្តី ។ យ៉ាងណា​ក្តី…

ការ​ចិញ្ចឹម​បីបាច់​កូន​ៗ​ឲ្យ​ធំ​ដឹងក្តី​តម្រូវ​ឲ្យ​ឪពុក​ម្តាយ​ធ្វើការ​លះបង់​ជា​ច្រើន​មិន​ថា ពេលវេលា​កម្លាំង និង​ថវិកា​ទេ​ទម្រាំ​តែ​កូន​ៗ​បាន​ធំ​ដឹងក្តី និង​មាន​សមត្ថភាព​រក​ចំណូល​បាន​ដោយ​ខ្លួនឯង ។ ប្រាកដ​ណាស់​ឪពុក​ម្តាយ​តែងតែ​ចង់​មើលឃើញ​កូន​ៗ​រស់នៅ​ដោយ​ងាយស្រួល និង​មាន​ជីវភាព​ធូរធារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​ភាគច្រើន​បន្ត​ឲ្យ​លុយ​កូន​ទុក​ការ​ចាយវាយ​ផ្សេង​ៗ​ទោះជា​កូន​ៗ​មានការ​ងារ​ច្បាស់លាស់​ហើយ​ពិតមែន​ក្តី ។

យ៉ាងណា​ក្តី វា​អាច​បង្កើត​ជា​ទម្លាប់​មិនល្អ​មួយ​ដែល​ធ្វើ​ឲ្យ​កូន​ៗ​ពឹងផ្អែក​លើ​ឪពុក​ម្តាយ និង​មិន​ចាប់ផ្តើម​រៀនសូត្រ​ពី​ការ​ទុកដាក់​លុយ​ឲ្យ​បាន​ល្អ ។ ដូច្នេះ​ក្នុង​នាម​ជា​ឪពុក​ម្តាយ​ដែល​ចង់​ឈប់​ឲ្យ​លុយ​កូន​ៗ​ដែល​ធំ​ដឹងក្តី​ចាយវាយ តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច?

១. កំណត់​កំឡុង​ពេល​ក្នុង​ការ​កាត់​បន្ថយ ឬ​ឈប់​ឲ្យ​លុយ​កូន​ៗ៖
ឪពុក​ម្តាយ​មិន​គួរ​បញ្ឈប់​ការ​ឲ្យ​ប្រាក់​ចាយវាយ​ទាំងស្រុង​ទេ តែ​កំណត់​ពេលវេលា​ឲ្យ​បាន​ច្បាស់លាស់​ក្នុង​ការ​កាត់​បន្ថយ​បន្តិច​ម្តង​ៗ​វិញ ព្រោះ​វា​អាច​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​ឲ្យ​កូន​ៗ​ក្នុង​ការ​ស្រប​ខ្លួន និង​ត្រៀមខ្លួន​សម្រាប់​ពេល​ដែល​ពួក​គេ​ពុំ​មាន​ថវិកា​ពី​ឪពុក​ម្តាយ​តទៅ​ទៀត ។

២. បកស្រាយ​ប្រាប់​កូន​ៗ​ថា​វា​ជា​វិធី​ដែល​អ្នក​ចង់​ជួយ​ពួក​គេ​៖
ពេល​ដែល​អ្នក​បាន​កំណត់​ផែនការ​ច្បាស់លាស់​ហើយ អ្នក​ត្រូវ​តែ​បកស្រាយ​ច្បាស់លាស់​ពី​មូលហេតុ​ដែល​អ្នក​សម្រេចចិត្ត​ដូច្នេះ ។ អ្វី​ដែល​សំខាន់ គឺ​អ្នក​ត្រូវ​ប្រាប់​ដល់​កូន​ៗ​ថា​វា​មិនមែន​ជា​ការ​ដាក់​ទណ្ឌកម្ម​លើ​ពួក​គេ​ទេ ហើយ​ពួក​គេ​ក៏​មិន​បាន​ធ្វើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​សម្រេចចិត្ត​ដូច្នេះ​ដែរ ។
ផ្ទុយ​មក​វិញ អ្នក​គួរ​ផ្តោត​លើ​មេរៀន​សំខាន់​ៗ​ដែល​ពួក​គេ​អាច​រៀនសូត្រ​ពី​ការ​សម្រេចចិត្ត​របស់​អ្នក​បាន​ដូច​ជា​ឯករាជ្យ​ភាព និង​ការ​ចេះ​ទុកដាក់​លុយ​សម្រាប់​ថ្ងៃ​អនាគត​ដោយ​ខ្លួនឯង​ជាដើម ។

៣. គាំទ្រ​ពួក​គេ​ក្នុង​ផ្លូវ​ផ្សេង​៖
ការ​សម្រេចចិត្ត​នេះ​មិន​កាត់​ផ្តាច់ទំនាក់ទំនង​រវាង​ឪពុក​ម្តាយ និង​កូន​ៗ​ទេ ។ អ្នក​ត្រូវ​ឲ្យ​ពួក​គេ​ដឹង​ថា​ពួក​អ្នក​នៅ​តែ​គាំទ្រ​ជួយ​ដល់​ពួក​គេ​ក្នុង​ផ្លូវ​ផ្សេង​ដដែល ។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិនបើ​ពួក​គេ​ត្រូវការ​ជំនួយ​ក្នុង​ការ​គ្រប់គ្រង​ថវិកា នោះ​អ្នក​គួរតែ​ជួយ​ដល់​ពួក​គេ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ