ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមព្រះ​សុរិយាមិន​ពេញចិត្ត​បទ​ស៊ី​ន ស៊ី​សា​មុត «​ព្រោះតែ​អូន​»​ យក​កាឡៃ​ជា​​​ស្រី​វិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ក្រុមព្រះ​សុរិយា​ដែល​ជា​ក្រុម​ស្រាវជ្រាវ​ភាពយន្ត និង​ចម្រៀង​ខ្មែរ​ពី​សម័យ​ដើម​នោះ បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​លើកយក​បទ​«​ព្រោះតែ​អូន​» មក​កាឡៃ​ជា​ស្រី​ច្រៀង​វិញ​នោះ គឺ​វា​ហាក់ដូចជា​ប្រាសចាក​ទាំងស្រុង​ពី​តថភាព​ក្នុង​សង្គម​ខ្មែរ​។ ការ​អះអាង​របស់​ក្រុម​ព្រះ​សុរិយា​បាន​ធ្វើ​ឡើង បន្ទាប់​ពី​បទ​ចម្រៀង «​ព្រោះតែ​អូន​» ដែល​ជា​សំនៀង​ដើម​របស់​អធិរាជ​សំឡេង​មាស​លោក…

រាជធានី​ភ្នំពេញ ៖​ក្រុមព្រះ​សុរិយា​ដែល​ជា​ក្រុម​ស្រាវជ្រាវ​ភាពយន្ត និង​ចម្រៀង​ខ្មែរ​ពី​សម័យ​ដើម​នោះ បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​លើកយក​បទ​«​ព្រោះតែ​អូន​» មក​កាឡៃ​ជា​ស្រី​ច្រៀង​វិញ​នោះ គឺ​វា​ហាក់ដូចជា​ប្រាសចាក​ទាំងស្រុង​ពី​តថភាព​ក្នុង​សង្គម​ខ្មែរ​។ ការ​អះអាង​របស់​ក្រុម​ព្រះ​សុរិយា​បាន​ធ្វើ​ឡើង បន្ទាប់​ពី​បទ​ចម្រៀង «​ព្រោះតែ​អូន​» ដែល​ជា​សំនៀង​ដើម​របស់​អធិរាជ​សំឡេង​មាស​លោក ស៊ី​ន ស៊ី​សា​មុត ត្រូវ​បាន​លើកយក​មក​ច្រៀង​ឡើង​វិញ​(cover) ដោយ​តារាចម្រៀង​ស្រី​វ័យក្មេង​នាង​សោភា ទេពី​។ បទ​ចម្រៀង​នេះ​បាន​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​ស្រទាប់​យុវវ័យ បន្ទាប់​ពី​ការយ​កមក​ច្រៀង​ឡើង​វិញ​ផង​ដែរ​ពី​តារាចម្រៀង​កូន​ខ្មែរ​កាត់​អា​មេ​រិ​កាំ​ង​លោក chay chau​។

ក្រុមព្រះ​សុរិយា​ហាក់​មិន​បាន​វាយប្រហារ​ចំពោះ​តារាចម្រៀង​ណា​ម្នាក់​ដែល​យក​បទ​ចម្រៀង​នេះ​មក​បកស្រាយ​ឡើង​វិញ​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​វា​គ្រាន់តែ​ជា​ការ​ផ្តល់​គំនិត​គួរ​ពិចារណា​ទៅ​លើ​ខ្លឹមសារ​នៃ​បទ​ចម្រៀង​ដែល​មិន​សម​ស្រប​ទៅ​នឹង​ការ​បកស្រាយ​ដោយ​នារី​នោះ​ឡើយ ។

បើ​យោង​តាម​អ្វី​ដែល​ក្រុមព្រះ​សុរិយា​បាន​សរសេរ​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ក​នោះ​បញ្ជាក់​ថា «​បទ​«​ព្រោះតែ​អូន​» ជា​ចម្រៀង​មរតក​មាស​ដែល​បាន​ចេញផ្សាយ​នៅ​ចុង​ទស​វត្ស​ឆ្នាំ​៦០ បទ​ភ្លេង​បរទេស (​ចិន​) , ទំនុកច្រៀង ដោយ​ញ៉ែ​ម ផុ​ន ហៅ​កុក និង​សម្រួល​តន្ត្រី​ដោយ លោក​សំ សា​ខន ហើយ​បកស្រាយ​យ៉ាង​ពីរោះ​ជាប់​បេះដូង​ដោយ​អធិរាជ​សំឡេង​មាស​ស៊ី​ន ស៊ី​សា​មុត ដែល​បាន​រៀបរាប់​សរសើរ និង​លើក​តម្លៃ​នៃ​សម្រស់​នារី​ប្រៀប​ដូច​បុប្ផា​នៅ​ក្នុង​សួន ដែល​មាន​កន្លង់​ជា​ច្រើន​ចោមរោម​ប្រតិព័ទ្ធ​ចង់​ក្រេប​លំអ​កេសរ ។

ក្នុង​ពេល​ថ្មី​ៗ​នេះ បទ ព្រោះតែ​អូន នេះ​ត្រូវ​បាន​បងប្អូន​ខ្មែរ​យើង​នៅ​បរទេស​យក​មក​ច្រៀង​ប្រគំ​ឡើង​វិញ តាម​សំណៅ​ដើម​នៃ​ទំនុកច្រៀង រួម​ទាំង​បាន​ច្នៃ​ភ្លេង​តាម​បែប​ទំនើប​កម្ម បកស្រាយ​ដោយ​អ្នកចម្រៀង​បុរស​ម្នាក់ ហើយ​ក៏៏​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ក្នុង​ស្រទាប់​យុវវ័យ​គ្រប់​ទិស​ទី ។ រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ ពេល​ដែល​បទ​ចម្រៀង​ប្រគំ​ថ្មី (Cover) មួយ​នេះ បាន​ចេញផ្សាយ និង​ទទួល​បាន​ជោគជ័យ​ពី​យុវវ័យ​នោះ ក៏​យើង​ឃើញ​មាន​ផលិតកម្ម​ក្នុងស្រុក​យក​បទ​ចម្រៀង​នោះ​មក​រៀបចំ​ប្រគំ​ឡើង​វិញ​ជា​ថ្មី​ដែរ តែ​ខុស​គ្នា​ត្រង់​ថា​បទ​នេះ​ច្រៀង​ដោយ​អ្នក​ចម្រៀង​ស្រី​ទៅ​វិញ ហើយ​ដាក់​ចំណងជើង​ថា «​ព្រោះតែ​បង​»​។

បទ​ព្រោះតែ​បង ដែល​គេ​ដឹង​ថា​ជា​បទ​ចម្រៀង​ច្នៃ​ពី​បទ «​ព្រោះតែ​អូន​» របស់​លោក​ស៊ី​ន ស៊ី​សា​មុត ត្រូវ​បាន​អ្នក​ប្រគំ​ឡើង​វិញ​យក​ខ្លឹមសារ​ទាំងស្រុង​មក​ច្រៀង​ឡើង​វិញ​ស្ទើរតែ​៩០​ភាគរយ ដោយ​គ្រាន់តែ​កែ​ពាក្យ​ថា អូន ទៅ​ជា​បង , ស្រី ទៅ ប្រុស តែ​ប៉ុណ្ណោះ ឯ​ពាក្យ​ដទៃ​ទៀត​នៅ​រក្សា​ដដែល »​។

បើ​តាម​ក្រុមព្រះ​សុរិយា​ថា «​យើង​ពិតជា​ពិបាក​យល់​ណាស់​ត្រង់​ចំណុច​នេះ ដែល​អ្នក​យក​មក​ផលិត​នោះ​ពុំ​បាន​ពិនិត្យ​មើល​ខ្លឹមសារ ឬ​យ៉ាងណា? ឃ្លា​ទី​១ នៃ​បទ​នេះ​អ្នកចម្រៀង​ស្រី​បាន​ច្រៀង​សរសើរ​សម្រស់​របស់​បុរស​ភេទ ប្រៀប​ដូច​ជា​បុប្ផា​ក្នុង​សួន តើ​អត្ថន័យ​នេះ​ត្រូវ​នឹង​ត​ថា​ភាព​ពិត​នៃ​សង្គម​ខ្មែរ​ទេ ? ហើយ​ការ​សរសើរ​បែប​នេះ​ខុស​ប្រាសចាក​ពី​ពាក្យ​ព្រេង​បុរាណ​ប្រពៃណី​នៃ​ជាតិ​យើង​ទេ ? តាំងពី​បុ​រា​ណា​ចា​រ្យ​មក​ការ​ប្រដូច​ពាក្យ បុប្ផា ស​ម្ដៅ​តែ​លើ​នារី​ទេ​។ ពិត​ណាស់​! យើង​ក៏​បានឃើញ​មាន​មហាជន​ជា​ច្រើន​បាន​ជជែក​ចំអក ហើយ​សួរ​ថា អ្នក​ធ្វើ​នេះ​ធ្វើ​ដើម្បី​អ្វី ? ហើយ​មានបាន​ពិនិត្យ​មើល​ខ្លឹមសារ​ទេ ?

ឬ​មួយ​ចេះ​តែ​ធ្វើ​ៗ​ដោយ​គ្មាន​គិត ហើយ​អ្នកចម្រៀង​ចេះ​តែ​ច្រៀង​ដោយ​គ្មាន​យ​។ យ៉ាងណា​ត្រង់​ចំណុច​នេះ យើងខ្ញុំ​ពុំ​មាន​ចេតនា​វាយប្រហារ​ទៅ​លើ​អស់លោក​អ្នក​នាង​ឡើយ គ្រាន់តែ​ផ្តល់​ជា​សុភ​វិនិច្ឆ័យ​មួយ​ដែល​គួរ​ពិចារណា​ឡើង​វិញ ។ យើងខ្ញុំ​ពិតជា​អរគុណ​ណាស់​ចំពោះ​ការ​យក​បទ​ចម្រៀង​ពី​ដើម​ៗ​មក​ប្រគំ​ឡើង​វិញ​ដើម្បី​អោយ​យុវវ័យ​បាន​ស្គាល់ តែ​សូម​មេត្តា​ពិនិត្យ និង​កែតម្រូវ​នូវ​ចំណុច​មួយ​ចំនួន​ដែល​អាច​ប៉ះពាល់ និង​អ្វី​ដែល​យើង​ធ្លាប់​មាន​ក្នុង​ជីវភាព​ប្រជាជន​យើង​តាំងពី​ដើម​រៀង​មក​»៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Mulansph & FunRemix2)

https://www.youtube.com/watch?v=TduCbE7Yzgg
https://www.youtube.com/watch?v=oN-92gtdQOc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ