ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សែនព្រេន​​ដល់​អ្នកតា​ម្ចាស់​ទឹកម្ចាស់​ដី​ក្រោយ​សិស្សសន្លប់​បន្តគ្នា

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្បាល​ជ្រូក មាន់​ស្ងោរ ស្រា​.​ស និង​ផ្លែ​ឈើ​ជា​ច្រើន​មុខ​ ត្រូវ​បាន​អាជ្ញាធរ សហការ​ជា​មួយ​មន្ទីរ​អប់រំ​ខេត្ត យក​ទៅ​ដាក់​សែនព្រេន​ថ្វាយ​ដល់​អ្នកតា​ម្ចាស់​ទឹកម្ចាស់​ដី នៅ​បរិវេណ​វិទ្យាល័យ​ហ៊ុន​សែន​…

ខេត្តមណ្ឌលគិរី ៖ ក្បាល​ជ្រូក មាន់​ស្ងោរ ស្រា​.​ស និង​ផ្លែ​ឈើ​ជា​ច្រើន​មុខ​ ត្រូវ​បាន​អាជ្ញាធរ សហការ​ជា​មួយ​មន្ទីរ​អប់រំ​ខេត្ត យក​ទៅ​ដាក់​សែនព្រេន​ថ្វាយ​ដល់​អ្នកតា​ម្ចាស់​ទឹកម្ចាស់​ដី នៅ​បរិវេណ​វិទ្យាល័យ​ហ៊ុន​សែន​ កែវ​ សីមា ក្រោយ​សិស្ស​នារី​ចំនួន​២៤​នាក់​បាន​សន្លប់​បន្តបន្ទាប់​ នា​ចុង​ខែមករា​នេះ​ ។

លោក ប៊ុត សំ​អ៊ែ​ល មេឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៨ មក​រា ថា មិន​មាន​អ្វី​ធំដុំ​នោះ​ទេ​ យើង​គ្រាន់តែ​សែនព្រេន​តាម​ទម្លាប់ អ​បិ​យ​ជំនឿ​បន្តិប​បន្តួច​ប៉ុណ្ណោះ សាលា​នេះ​ទើប​សង់​រួច ហើយ​កន្លង​មក​ក៏​ធ្លាប់​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត ។ ដោយសារ​តែ​មាន​ករណី​សិស្ស​សន្លប់​ដល់​ទៅ​ពីរ​ដង ត្រឹម​រយៈពេល​ខ្លី ទើប​គេ​រក​គ្រូទាយ​ព្រោះ​តំបន់​នេះ​ដំបូង​ឡើយ​ជា​ព្រៃ​សុ​ទ្ធសាធ ។

ច​ំណែក​សិស្ស​ចេះ​តែ​មាន​កំណើន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ទើប​អាជ្ញាធរ​សម្រេចកា​ប់រាន​ដី​ព្រៃ​នៅ​ចំណុច​ជិត អធិការ​នគរបាល​ស្រុក​កែវ​សីមា សង់​ជា​វិទ្យាល័យ​ចំនួន​ពីរ​អគារ ​សម្រាប់​សិក្សា​នុ​សិស្ស​បន្ត​ការ​រៀនសូត្រ ដោយ​មិន​ចាំបាច់​ទៅ​រៀន​នៅ​ទីរួមខេត្ត​មណ្ឌលគិរី​មាន​ចម្ងាយ​រហូត​ជាង​៦០​គីឡូម៉ែត្រ ​។ ក្រោយ​លោក​មេឃុំ​ជួប​ជាមួយ​គ្រូទាយ គ្រូ​បាន​ប្រាប់​ឲ្យ​រៀបចំ​សង់​ខ្ទម សែន​សំណែន​ឲ្យ​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី ដើម្បី​សុំ​សុខ​សប្បាយ​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ​ ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តមណ្ឌលគិរី លោក ទុ​យ ស្រស់ ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​សិស្សសាលា​ដួល​សន្លប់​នៅ​ស្រុក​កែវ​សីមា បណ្ដាល​មក​ពី​មូលហេតុ​ចំនួន​៣ ទី​១-ពាក់ព័ន្ធ​ទៅ​និង​អាកាសធាតុ​ក្ដៅ​ខ្លាំង បណ្ដ​ល​ឲ្យ​កង្វះ​ខ្យល់​ដកដង្ហើម ទី​២-ទាក់ទង​និង​ការ​រៀនសូត្រ​របស់​កូនសិស្ស​ទាំងអស់​នេះ ដោយ​ប្រឹងរៀន​ជ្រុល​ម៉ោង និង​ទី​៣-បណ្ដាល​មក​ពី​អារម្មណ៍​ភិតភ័យ​ពេល​ឃើញ​សិស្ស​ដូច​គ្នា​ដួល​សន្លប់​ជា​បន្តបន្ទាប់​។

លោក ទុ​យ ស្រស់​បន្ត​ទៀត​ថា ការ​ខំប្រឹង​រៀន​ជ្រុល​ម៉ោង ព្រមទាំង​ការ​ហូប​ចំណីអាហារ​មិន​ទៀងពេល បណ្ដាល​ឲ្យ​សិស្សសាលា​ទាំងនេះ​អស់កម្លាំង រួម​ផ្សំ​និង​អារម្មណ៍​ភ័យ​ខ្លាច​ផង បណ្ដាល​ខ្វះ​ជាតិ​ស្ក ទើប​សិស្ស​ទាំងនោះ​សន្លប់​បែប​នេះ ។ បច្ចុប្បន្ន​សិស្ស​ទាំងនេះ ​មាន​សុខភាព​ប្រសើរ​ឡើង​វិញ​ហើយ​មិន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​នោះ​ទេ ក្រុមការងារ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ចំពោះ​ករណី​សិស្ស​ដួល​សន្លប់​នេះ​។

ក្នុង​ចំណោម ស្រុក ៤ -​ក្រុង​១​នៅ​ខេត្តមណ្ឌលគិរី សម្រាប់​ស្រុក​ផ្សេង​ៗ​ពុំ​មាន​ករណី​សិស្ស​ដួល​សន្លប់​នោះ​ទេ មាន​តែ​នៅ​ស្រុក​កែវ​សីមា បាន​កើតឡើង​ចំនួន​២​លើក​មក​ហើយ​ក្នុង​ខែមករា​ដើមឆ្នាំ​២០២០​នេះ ដែល​ករណី​ទី​១​កើតឡើង នៅ​ថ្ងៃទី២៣ ខែមករា សិស្ស​បាន​ដួល​ស​ម្លប់​ចំនួន ១០​នាក់​ធ្ងន់​២​នាក់ ហើយ​នៅ​ថ្ងៃ​ទី​២៧​ខែមករា ឆ្នាំ​២០២០ ជា​ករណី​ទី​២ មាន​សិស្ស​ស្រី​ដួល​សន្លប់​ចំនួន​១៤​នាក់ សភាព​ធ្ងន់ធ្ងរ៣​នាក់ សរុប​ទាំង​ពីរ​លើក​នេះ មាន​សិស្ស​វិទ្យាល័យ​សិស្សសាលា​វិទ្យាល័យ​ហ៊ុន​ សែន កែវ​សីមា​ ដួល​សន្លប់​ចំនួន​ដល់​២៤​នាក់​ហើយ ។

អត្ថបទសរសេរ ដោយ