ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច អគ្គិភ័យលេប​ត្របាក់​​ក្នុង​ឃ្លាំងមួយកន្លែងអស់ជាង​២ម៉ឺនដុល្លារ​ (មានវីដេអូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា មានករណីអគ្គិភ័យ​ឆាបឆេះក្នុងឃ្លាំងស្តុកគ្រឿងបន្លាស់​ និង​ក្បាល​រថយន្ត​ បណ្តាល​ឱ្យ​រងការ​ខូចខាត​ក្បាល​រថយន្ត​​ប្រភេទដឹកដីធុន​អស់​​២គ្រឿង សរុបជា​ទឹកប្រាក់​អស់ប្រមាណ​ជាង​២ម៉ឺនដុល្លារ ។ ​ក្នុង​ហេតុការណ៍​នេះ​ដែរ​​ក៏មាន​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​​៤គ្រឿង​​​បាន​ចុះមកជួយអន្តរាគមន៍​ ដោយ​បាន​ប្រើប្រាស់ទឹក​បាញ់​ពន្លត់​អស់​​ចំនួន​៣គ្រឿងផងដែរ…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា មានករណីអគ្គិភ័យ​ឆាបឆេះក្នុងឃ្លាំងស្តុកគ្រឿងបន្លាស់​ និង​ក្បាល​រថយន្ត​ បណ្តាល​ឱ្យ​រងការ​ខូចខាត​ក្បាល​រថយន្ត​​ប្រភេទដឹកដីធុន​អស់​​២គ្រឿង សរុបជា​ទឹកប្រាក់​អស់ប្រមាណ​ជាង​២ម៉ឺនដុល្លារ ។ ​ក្នុង​ហេតុការណ៍​នេះ​ដែរ​​ក៏មាន​រថយន្ត​ពន្លត់អគ្គិភ័យ​ចំនួន​​៤គ្រឿង​​​បាន​ចុះមកជួយអន្តរាគមន៍​ ដោយ​បាន​ប្រើប្រាស់ទឹក​បាញ់​ពន្លត់​អស់​​ចំនួន​៣គ្រឿងផងដែរ ។

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​ កាលពីវេលាម៉ោង​​​៣​និង​​៤៣នាទីរសៀលថ្ងៃទី​​២៧ មករា ឆ្នាំ​២០២០ នៅចំណុច​ឃ្លាំងស្តុកគ្រឿង​បន្លាស់ និងក្បាល​​រថយន្ត​​ក្នុង​ដីឡូត៍​មួយកន្លែង តាម​ផ្លូវបេតុង ភូមិស្វាយប៉ាក​ សង្កាត់ស្វាយប៉ាយ ខណ្ឌឫស្សីកែវ ។

តាម​ប្រភពពីក្រុមជាងនៅកន្លែងកើតហេតុ​បាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ មាន​ភ្ញៀវ​មកទិញក្បាល​រថយន្ត​ ពេលនោះក្រុមជាង និង​ម្ចាស់បាន​បញ្ឆេះម៉ាស៊ីនក្បាល​រថយន្ត​ដើម្បី​ឱ្យ​ភ្ញៀវ​មើល ខណៈ​ពេលកំពុង​តែ​បញ្ឆេះម៉ាស៊ីននោះ ស្រាប់តែ​ឆ្លងចរន្ត​អគ្គិសនីផ្ទុះឆេះបង្កជា​អគ្គិភ័យឆាប​ឆេះ​ក្បាល​រថយន្តអស់​ចំនួន​២គ្រឿង​​តែម្តង ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ