ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី ៣ រូប​នេះ​ធ្លាប់​បរាជ័យ​មុន​ក្លាយជា​អ្នកមាន

4 ឆ្នាំ មុន

ការ​មាន​ក្តី​ស្រមៃ ឬ​គោលដៅ​ក្នុង​ការ​ក្លាយជា​បុគ្គល​ដែល​ជោគជ័យ​មិន​មាន​អ្វី​ខុស​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​តែងតែ​ចង់​ជោគជ័យ​និង​មិន​ដែល​ភ្លក់​រសជាតិ​នៃ​ការ​បរាជ័យ​នោះ​វា​មិនមែន​ជា​រឿង​ល្អ​ឡើយ ។ ផ្ទុយ​មក​វិញ យោង​ទៅ​តាម​បុគ្គល​ដែល​ជោគជ័យ​មួយ​ចំនួន ការ​បរាជ័យ​ម្តងម្កាល​ជា​ចំណុច​សំខាន់​ដែល​ជួយ​ឲ្យ​ពួក​គេ​មាន​ថ្ងៃនេះ ។ ខាងក្រោម​នេះ គឺជា​មហាសេដ្ឋី​មួយ​ចំនួន​ដែល​ទទួលយក​ការ​បរាជ័យ​៖…

ការ​មាន​ក្តី​ស្រមៃ ឬ​គោលដៅ​ក្នុង​ការ​ក្លាយជា​បុគ្គល​ដែល​ជោគជ័យ​មិន​មាន​អ្វី​ខុស​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស​មួយ​ចំនួន​ដែល​តែងតែ​ចង់​ជោគជ័យ​និង​មិន​ដែល​ភ្លក់​រសជាតិ​នៃ​ការ​បរាជ័យ​នោះ​វា​មិនមែន​ជា​រឿង​ល្អ​ឡើយ ។ ផ្ទុយ​មក​វិញ យោង​ទៅ​តាម​បុគ្គល​ដែល​ជោគជ័យ​មួយ​ចំនួន ការ​បរាជ័យ​ម្តងម្កាល​ជា​ចំណុច​សំខាន់​ដែល​ជួយ​ឲ្យ​ពួក​គេ​មាន​ថ្ងៃនេះ ។ ខាងក្រោម​នេះ គឺជា​មហាសេដ្ឋី​មួយ​ចំនួន​ដែល​ទទួលយក​ការ​បរាជ័យ​៖

១. លោក ម៉ាក ឃ្យូ​បេន (Mark Cuban)៖
យោង​ទៅ​តាម​មហាសេដ្ឋី និង​សហគ្រិន ម៉ាក ឃ្យូ​បេន ការ​បរាជ័យ​ប្រៀប​បានជា​ឱកាស​ក្នុង​ការ​រៀនសូត្រ​មួយ ។ លោក​ធ្លាប់​បាន​ចែករំលែក​ថា បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Indiana University លោក​បាន​សុំ​ឈប់ និង​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ចំនួន​បី​ជាប់​ៗ​គ្នា ។ លោក​បាន​បន្ត​ទៀត​ថា មនុស្ស​ម្នាក់​ៗ​តែងតែ​ពូកែ​នឹង​រឿង​អ្វីមួយ ប៉ុន្តែ​អ្វី​ដែល​ពិបាក​ជាងគេ គឺ​ការ​រក​ឲ្យ​ឃើញ​ថា​អ្នក​ពូកែ​ធ្វើ​អ្វី​ឲ្យ​ប្រាកដ និង​ការ​សាកល្បង​ម្តង​ហើយ​ម្តងទៀត​ដើម្បី​រក​វា​ឃើញ ។ លោក​បាន​បន្ថែម​ថា «​ពេល​ដែល​អ្នកមាន​អាយុ ២២ និង ២៤​ឆ្នាំ គ្មាន​អ្វី​ជា​ការ​បរាជ័យ​ទេ​» ។

២. លោក ប៊ី​ល ហ្គេ​ត​សន៍ (Bill Gates)៖
ជាមួយនឹង​ទ្រព្យសម្បត្តិ​ប្រមាណ ១០៩​ប៊ី​លាន​ដុល្លារ​របស់​លោក លោក ប៊ី​ល ហ្គេ​ត​ស៍ ត្រូវ​បាន​ចាត់​ទុក​ដោយ​មនុស្ស​ជុំវិញ​ពិភពលោក​ថា​ជា​បុគ្គល​ដ៏​ជោគជ័យ​មួយ​រូប ប៉ុន្តែ​លោក​ក៏​ធ្លាប​បាន​ភ្លក់​រសជាតិ​នៃ​ការ​បរាជ័យ​ជា​ច្រើន​ដង​មក​ហើយ​ដែរ ។ ការ​បរាជ័យ​ទាំងនោះ​មិន​បាន​ធ្វើ​ឲ្យ​លោក​បាក់ទឹកចិត្ត​ទេ ហើយ​លោក​បាន​ប្រាប់​មក​ថា​លោក​ទទួលស្គាល់​ថា​វា​ជា​បទ​ពិសោធន៍ ឬ​ឧបសគ្គ​ដែល​បង្រៀន​មេរៀន​សំខាន់​ៗ​ដល់​លោក​ទៅ​វិញ ។ លោក​បាន​និយាយ​ក្នុង​សៀវភៅ​របស់​លោក​ដែល​មានឈ្មោះ Business @the Speed of Throught: Succeeding in the Digital Economy ថា «​ពេល​ដែល​អ្នក​ទទួលយក​ថា​ព័ត៌មាន​ដែល​មិនល្អ​មិនមែន​ជា​ព័ត៌មាន​អវិជ្ជមាន តែ​ជា​ភស្តុ​តាង​បង្ហាញ​ថា​អ្នក​ត្រូវ​ផ្លាស់​ប្តូរ នោះ​អ្នក​មិន​បាន​ចាញ់​ទេ​» ។

៣. លោក ស្ទី​វ ចបស៍ (Steve Jobs)៖
មុន​ពេល​ចូល​មរណភាព លោក​មហាសេដ្ឋី ស្ទី​វ ចបស៍ បាន​ជួយ​ឲ្យ​ក្រុមហ៊ុន Apple ក្លាយជា​ក្រុមហ៊ុន​ដែល​ផលិត​ទូរស័ព្ទ​ដៃ​ធំ​ជាងគេ​លើ​លោក​ក្នុង​ផ្នែក​តម្លៃ ។ កាលពី​ឆ្នាំ ២០០៥ លោក​បាន​ចែករំលែក​ទស្សនៈ​របស់​លោក​ជាមួយនឹង​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Standford University ថា «​ការ​ចង​ចាំ​ថា​ខ្ញុំ​នឹង​ចែក​ឋាន​ក្នុង​ពេល​ឆាប់​ៗ គឺជា​ឧបករណ៍​ដែល​សំខាន់​ជាងគេ​ដែល​បាន​ជួយ​ឲ្យ​ខ្ញុំ​ធ្វើការ​សម្រេច​ចិត្តធំ​ៗ​ក្នុង​ជីវិត​» ។ លោក​បាន​បន្ត​ថា «​រាល់​ការ​ភ័យ​ខ្លាច​ពី​ការ​ខ្មាស​អៀន ឬ​បរាជ័យ​មិន​មាន​សារៈសំខាន់​ទៀត​ឡើយ​បើ​ធៀប​នឹង​មរណភាព ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​មើលឃើញ​ច្បាស់​ពី​អ្វី​ដែល​ពិតជា​សំខាន់​ពិតប្រាកដ​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ