ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​ធ្វើ​ឱ្យ​​គេង​មិន​ស្ងប់​ តែង​ក្រោម​ឡើង​​​ពាក់កណ្តាល​យប់

4 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​តែង​ក្រោក​ឡើង​ក្នុង​ពាក់​កណ្តាល​យប់​។ តើ​មាន​អ្វី​ខ្លះទៅ? ១-ការ​តែង​ក្រោក​ក្នុង​ពាក់កណ្តាល​យប់ គឺ​អាច​បណ្តាល​មក​ពី​មាន​នោម​ច្រើន ធ្វើ​ឲ្យ​អ្នក​ពិបាក​គេង​លក់​ស្រួល​ដល់​ភ្លឺ​ណាស់​។ ដូចនេះ អ្នក​មិន​គួរ​ញ៉ាំ​ទឹក​ច្រើន​មុន​ចូល​គេង​ឡើយ ទើប​មិន​ធ្វើ​ឲ្យ​អ្នក​ងើបឡើង​មក​នោម​ច្រើន​។ ២-មាន​ពេល​ខ្លះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​តែង​ក្រោក​ឡើង​ក្នុង​ពាក់​កណ្តាល​យប់​។ តើ​មាន​អ្វី​ខ្លះទៅ?

១-ការ​តែង​ក្រោក​ក្នុង​ពាក់កណ្តាល​យប់ គឺ​អាច​បណ្តាល​មក​ពី​មាន​នោម​ច្រើន ធ្វើ​ឲ្យ​អ្នក​ពិបាក​គេង​លក់​ស្រួល​ដល់​ភ្លឺ​ណាស់​។ ដូចនេះ អ្នក​មិន​គួរ​ញ៉ាំ​ទឹក​ច្រើន​មុន​ចូល​គេង​ឡើយ ទើប​មិន​ធ្វើ​ឲ្យ​អ្នក​ងើបឡើង​មក​នោម​ច្រើន​។

២-មាន​ពេល​ខ្លះ អ្នក​អាច​ក្រោក​នៅ​ពាក់កណ្តាល​យប់ គឺ​បណ្តាល​មក​ពី​បន្ទប់​ក្តៅ​ពេក ធ្វើ​ឲ្យ​អ្នក​ពិបាក​គេង​លក់​ទល់​ភ្លឺ​ខ្លាំង​ណាស់​។

៣-នៅ​ពេល​ដែល​អារម្មណ៍​អ្នក​តានតឹង​ខ្លាំង នឹង​ធ្វើ​ឲ្យ​អ្នក​គេង​លក់​មិនយូរ​ទេ នឹង​អាច​ក្រោក​ឡើង​វិញ​។ ដូចនេះ អ្នក​គួរតែ​រក្សា​អារម្មណ៍​ឲ្យ​សប្បាយ ហើយ​ទម្លាក់​សម្ពាធ​ចុះ​ឲ្យ​អស់ ទើប​ធ្វើ​ឲ្យ​អ្នក​អាច​គេង​លក់​ដល់​ភ្លឺ​បាន​។

៤-ការ​លេង​ទូរស័ព្ទ​ច្រើន​មុន​ពេល​ចូល​គេង នឹង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​មិន​ស្ងប់​ទេ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​អាច​គេង​លក់​បាន​យូរ​សោះ គឺ​ត្រូវ​តែ​ក្រោក​ពី​គេង​ក្នុង​ពាក់កណ្តាល​យប់​។

៥-ជួនកាល​ការ​ក្រោក​ពី​គេង​ក្នុង​ពាក់កណ្តាល​យប់ អាច​មក​ពី​អាយុ​របស់​អ្នក​ច្រើន​ផង​ដែរ ព្រោះ​នៅ​ពេល​ដែល​អ្នក​ចាស់​ទៅ ការ​គេង​របស់​អ្នក​ក៏​អាច​ប្រែជា​រាក់​ផង​ដែរ​។

៦-នៅ​ពេល​ដែល​អ្នក​ញ៉ាំ​ស្រា​ច្រើន នឹង​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​មិន​ស្ងប់​ទេ ដោយ​ខួរក្បាល​អាច​ច្របូកច្របល់​ខ្លាំង​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​គេង​មិន​ស្ងប់ អាច​ក្រោក​ឡើង​គ្រប់ពេល​។ ដូចនេះ អ្នក​មិន​គួរ​ញ៉ាំ​ស្រា​ច្រើន​ឡើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ