ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​យោធភូមិ​ភាគ​ពិសេស ប្រមូល​ផល​​ផ្លែស្វាយ​កែវ​រមៀត​លក់​ឱ្យ​ឈ្មួញ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​មន្ត្រី​យោធា ដូច​ជា​ក្រោម​ការ​ដឹកនាំ របស់​មេបញ្ជាការ​តំបន់​អភិ​វ​ឌ្ឃ​ន៍​អភិវឌ្ឍន៍​យុទ្ធ​ភូមិភាគ​ពិសេស ក្នុង​ការ​បង្កបង្កើន​ផល និង ចិញ្ចឹមសត្វ​ផង​នោះ នៅ​ព្រឹក​ថ្ងៃ​ទី ២៦​ខែមករា…

ខេត្តកំពង់ឆ្នាំង ៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​មន្ត្រី​យោធា ដូច​ជា​ក្រោម​ការ​ដឹកនាំ របស់​មេបញ្ជាការ​តំបន់​អភិ​វ​ឌ្ឃ​ន៍​អភិវឌ្ឍន៍​យុទ្ធ​ភូមិភាគ​ពិសេស ក្នុង​ការ​បង្កបង្កើន​ផល និង ចិញ្ចឹមសត្វ​ផង​នោះ នៅ​ព្រឹក​ថ្ងៃ​ទី ២៦​ខែមករា ឆ្នាំ​២០២០ អង្គភាព​តំបន់​យោធភូមិ​ភាគ​ពិសេស​ចំណុច​ព្រៃ​ខៀវ បាន​សម្រេច​ប្រមូល​ផល​ស្វាយកែវ​រមៀត ដើម្បី​លក់​ឲ្យ​ឈ្មួញ​ប្រមាណ​ជាង​២០​តោន សរុប​ទាំង​មុន និង​ក្រោយ ។

លោក​វរសេនីយ៍ឯក ជុំ ណា​រិ​ន មេបញ្ជាកា​តំបន់​អភិវឌ្ឍន៍​យោធភូមិ​ភាគ​ពិសេស​ខេត្ត បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ឯក ពូ សា​ប៊ុត​ឌី មេបញ្ជាការ​រង​កង​ទ​ព័​ជើង​គោក និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​ពិសេស និង​ឧត្តមសេនីយ៍ទោ ប៉ូ វណ្ណៈ មេបញ្ជាការ​ង​យោធភូមិ​ពិសេស និង​ជា​នាយសេនាធិការ​ផង​នោះ កន្លង​មក អង្គភាព​បាន​ខិតខំ​បង្កបង្កើន​ផល ដូច​ជា​ដាំ​ដំណាំ រួម​ផ្សំ​មាន​ស្វាយ ចេក ដូង និង​ដាំ​បន្លែបង្ការ​។

ក្រៅពី​នោះ អង្គភាព​បាន​ខិតខំ​ចិ​ញ្ជឹ​ម​សត្វ​មាន ៖ គោ ជ្រូក មាន់ ទា ពពែ និង​ចិញ្ចឹម​ត្រី​ជាដើម ដើម្បី​ផ្គត់ផ្គង់​ដល់​អង្គភាព ដោយ​មិន​ចាំបាច់​ទិញ​នៅ​ទីផ្សារ​ឡើយ ។ ជាមួយ​គ្នា​នេះ​ក្រៅពី​ផ្គត់ផ្គង់​ដល់​អង្គភាព ទិន្នផល​ដែល​ទទួល​បាន​មួយ​ចំនួន​នៅ​បាន​លក់​ចេញ​ទៅ​កាន់​ទីផ្សារ ដើម្បី​យក​ប្រាក់​ផ្គត់ផ្គង់​ដល់​អ្គភាព ។

ជាក់ស្ដែង​នៅ​ថ្ងៃនេះ តំបន់​អភិវឌ្ឍន៍​យុទ្ធ​ភូមិភាគ​ពិសេស ចំណុច​ព្រៃ​ខៀវ បាន​សម្រេច​ប្រមូល​ផល​ផ្លែស្វាយ​កែវ​រមៀត​លក់​ទៅ​ឱ្យ​ឈ្មួញ ដែល​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ទៀត​ផង​។

លោក​បាន​បញ្ជាក់​ថា ថ្ងៃនេះ​ជា​លើក​ទី​២​ហើយ ក្នុង​ដើមរដូវ​ប្រមូល​ផល​នេះ ដោយ​កាល​មុន បេះ​បាន​ជាង​៤​តោន និង​លើក​នេះ ប្រមាណ​ជាង​១៦​តោន​ទៀត សរុប​មុន​ក្រោយ​ក្នុង​ការ​ប្រមូល​ផល​ដើមរដូវ​នេះ​បាន​ជាង​២០​តោន ។ ប៉ុន្តែ​លោក​ក៏​សោកស្តាយ​ផង​ដែរ ដោយសារ​ឆ្នាំ​នេះ តម្លៃ​ផ្លែ​ស្វាយ​ថោក​ជាង​ឆ្នាំទៅ គួប​ផ្សំ​ឆ្នាំ​នេះ ជួប​គ្រោះ​រាំង​ស្ងួត​ផង​នោះ ធ្វើ​ឱយ​ផ្លែស្វាយ​មិនសូវ​ធំ​ល្អ ។ ប៉ុន្តែ​ផ្លែស្វាយ​នៅ​ប្រមូល​ផល​ជា​បន្តបន្ទាប់​ទៀត ហេតុនេះ​ហើយ លោក​ក៏​សូម​អំពាវនាវ​ដល់​អាជីវករ​ណា​ដែល​ហ៊ាន​តម្លៃ​ថ្លៃ​ជាង​នេះ សូម​មក​ទាក់ទង ដល់​អង្គភាព​របស់​លោក ដើម្បី​ជួយ​ទិញ​ផ្លែស្វាយ​កែវ​រមៀត ក៏​ដួច​ជា​ជួយ​គាំទ្រ​ដល់​អង្គភាព​ផង​ដែរ​។

ដោយឡែក​អាជីវករ​ឈ្មោះ ភឿន ស៊ី ដែល​មាន​ទីលំនៅ​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ថា គាត់​បាន​មក​ទិញ​ស្វាយ​នៅ​ក្នុង​អង្គភាព​តំបន់​អភិវឌ្ឍន៍​យោធភូមិ​ភាគ​ពិសេស​លើក​នេះ គឺជា​ឆ្នាំ​ទី ២​ហើយ ។ ប៉ុន្តែ​ឆ្នាំ​នេះ ស្វាយ​មាន​តម្លៃ​ថោក​បន្តិច​ដោយ​ក្នុង​មួយ​គីឡូក្រាម​បាន​តែ​៧០០​រៀល​ប៉ុណ្ណោះ ។ ឆ្នាំ​នេះ​ស្វាយ​សំបូរ គាត់​ទើបតែ​ប្រមូល​ទិញ​ដើមរដូវ​បាន​២​លើក គឺ​បាន​ជាង​២០​តោន​ទៅ​ហើយ ប៉ុន្តែ​ស្វាយ​នៅ​អង្គភាព​នេះ នៅ​មាន​ច្រើន​ចំការ​នៅឡើយ អាច​មក​ប្រមូល​ទិញ​ជាង​២​ខែ​ទៀត​មិន​ទាន់​អស់​ផង ហើយ​ស្វាយ​ដែល​គាត់​ទិញ គឺ​យក​ទៅ​លក់​នៅ​ផ្សារ​ថៃ​ជាប់​ព្រំដែន​ខេត្ត​ប៉ៃលិន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ