ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំលែងបាន ម្តាយប្តឹង​ឱ្យ​ចាប់កូនប្រុស​ ក្រោយទ្រព្យសម្បត្តិ​ក្នុងផ្ទះខ្ទេចខ្ទីអស់​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​​យុវជនម្នាក់​​បាន​ធ្វើ​សកម្មភាព​ដុត និង​វាយ​បំផ្លាញខ្ទេច​​ទ្រព្យសម្បត្តិ​​ក្នុង​ផ្ទះ​ ព្រមទាំង​បង្ក​ឱ្យ​បុរសជា​ប្អូនម្នាក់​ត្រូវ​របួសទៀត​ផង ហើយក៏​​ត្រូវស្ត្រី​ជា​ម្តាយប្តឹង​​​សមត្ថកិច្ច​​ឱ្យ​​ឃាត់ខ្លួនតែម្តង​ ​។ ពាក់ព័ន្ធនឹងករណីនេះគេមិនដឹងថា​ផ្តើមចេញពីមូលហេតុអ្វីទេ ។​ ហេតុ​ការ​ណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទីយប់​​ថ្ងៃ​ទី​២៥…

ខេត្ត​កណ្តាល ​៖ ​​យុវជនម្នាក់​​បាន​ធ្វើ​សកម្មភាព​ដុត និង​វាយ​បំផ្លាញខ្ទេច​​ទ្រព្យសម្បត្តិ​​ក្នុង​ផ្ទះ​ ព្រមទាំង​បង្ក​ឱ្យ​បុរសជា​ប្អូនម្នាក់​ត្រូវ​របួសទៀត​ផង ហើយក៏​​ត្រូវស្ត្រី​ជា​ម្តាយប្តឹង​​​សមត្ថកិច្ច​​ឱ្យ​​ឃាត់ខ្លួនតែម្តង​ ​។ ពាក់ព័ន្ធនឹងករណីនេះគេមិនដឹងថា​ផ្តើមចេញពីមូលហេតុអ្វីទេ ។​

ហេតុ​ការ​ណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទីយប់​​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០ ​ហើយ​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​​ឃាត់ខ្លួន​​កាលពី​​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០ នៅ​ចំនុច​ភូមិ ព្រែក​ល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ច​ឃាត់ខ្លួន​​ឈ្មោះ ហេង មក​រា ហៅ​មា​ក់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ព្រែក​ល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល​។

​ស្ត្រីជា​​ឈ្មោះ ជុំ សំណាង អាយុ​៦២​ឆ្នាំ មុខរបរ​កសិករ ​ចំណែកជនរងគ្រោះជា​ប្អូន​​​ឈ្មោះ ហេង សុភ​ក្រ័ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ ។ គ្រួសារ​នេះ​មាន​ទីលំនៅ​ភូមិ​ព្រែក​ល្វា ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្តកណ្តាល ។

តាមប្រភពព័ត៌មាន​បាន​ឱ្យ​ដឹងថា មុន​ពេល​កើតហេតុ​ គេមិនដឹងថាផ្តើម​ចេញពីមូលហេតុអ្វីនោះទេ ស្រាប់​តែ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​យក​ក្រណាត់​វាំងនន​ពីក្រោម​ផ្ទះ​​ទៅ​ដុត​នៅ​រោង​ដាក់​ឈើ​ដែល​មាន​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ​នៅ​ខាងក្រោយ​ផ្ទះ​បណ្តាល​អោយ​ឆេះ​រងការ​ខូចខាត​អស់​ទាំងស្រុង ។

តាម​ប្រភពព័ត៌មាន​បាន​ឱ្យ​ដឹង​បន្ត​ថា មិនតែប៉ុណ្ណោះ ជនសង្ស័យ​បាន​យក​ពូថៅ និង​ដែក​បំពង់​ទីប វាយ​កញ្ចក់​ទ្វារផ្ទះ និង​បង្អួច បណ្តាល​អោយ​បែក​ខូចខាត ​ព្រមទាំង​​​វាយ​ពាងទឹក និង​វាយ​ជញ្ជាំង​ផ្ទះ​ធ្វើ​អំ​ពី​ស័ង្ក​សី​ប​ណ្តោ​ល​អោយ​ខូចខាតថែមទៀត​ផង ។​

តាម​ប្រភពព័ត៌មាន​​បាន​​ឱ្យដឹង​បន្តទៀតថា​ នៅ​ក្នុង​ហេតុការណ៍​​ខាងលើ​នេះ​​ដែរ ​ជនសង្ស័យ​បាន​យក​ចំ​​ពាម​កៅស៊ូ​បាញ់​ត្រូវ​ចំ​ឆ្អឹងជំនី​ឈ្មោះ ហេង សុភ​ក្រ័ ភេទ​ប្រុស ត្រូវជា​ប្អូនប្រុស​ បណ្តាល​អោយរ​ងរ​បួស បន្ទាប់​មក​ស្ត្រីជា​ម្តាយ​បាន​ប្តឹង​ទៅ​នគរបាល​ប៉ុស្តិ៍​ពញាឮ ។ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹងរួចមក​ កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ លុះដល់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០​ ទើប​កម្លាំង​ប៉ុស្តិ៍​ពញាឮ​បាន​សហ​ការជាមួយ​កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ