ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​អំពាវនាវ​កុំ​ឲ្យ​អ្នកលក់​ម៉ាស់​តម្លើង​ថ្លៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​អ្នកលក់​ម៉ាស់​ទាំងអស់​សុំ​កុំ​តម្លើង​ថ្លៃ​ម៉ាស់ ដែល​ទិញ​មក​ការពារ​ជំងឺ​កូ​រ៉ូ​ណា​អី ។ យោង​តាម​សេចក្តី​អំពាវនាវ​របស់​ក្រសួងសុខាភិបាល​លើ​ការ​តម្លើង​ថ្លៃ​ម៉ាស់​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៧ ខែមករា​នេះ​យ៉ាង​ដូច្នេះ​ថា ក្រសួងសុខាភិបាល សូម​អំពាវនាវ​អ្នក​ដែល​លក់​ម៉ាស់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ដល់​អ្នកលក់​ម៉ាស់​ទាំងអស់​សុំ​កុំ​តម្លើង​ថ្លៃ​ម៉ាស់ ដែល​ទិញ​មក​ការពារ​ជំងឺ​កូ​រ៉ូ​ណា​អី ។ យោង​តាម​សេចក្តី​អំពាវនាវ​របស់​ក្រសួងសុខាភិបាល​លើ​ការ​តម្លើង​ថ្លៃ​ម៉ាស់​ចេញផ្សាយ នៅ​ថ្ងៃ​ទី​២៧ ខែមករា​នេះ​យ៉ាង​ដូច្នេះ​ថា ក្រសួងសុខាភិបាល សូម​អំពាវនាវ​អ្នក​ដែល​លក់​ម៉ាស់ (mask) ទាំងអស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។

សូម​ចូលរួម​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCoV) ដោយ​សុំ​កុំ​តម្លើង​ថ្លៃ​ម៉ាស់ ទុក​លទ្ធភាព​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​មាន​តម្រូវការ​ប្រើ​ម៉ាស់​អាច​ទិញ​ប្រើ​បាន​ផង ដើម្បី​ជា​កិច្ច​ចូលរួម​ការពារ​សុខភាព​ផ្ទាល់ខ្លួន លើ​ការ​ចម្លងជំងឺ​នេះ និង​ជា​បុណ្យ​កុសល​សម្រាប់​លោក​អ្នកជា​អ្នកលក់​ម៉ាស់​នេះ ។ ទន្ទឹម​នឹង​នោះ ក្រសួង​ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋ​យល់​ដឹង​ថា ប្រសិនបើ​មិន​មាន​ម៉ាស់​ទេ​នោះ​ក៏​អាច​ប្រើ​កន្សែង ឫ​ក្រដាស​ជូត​មាត់​សម្រាប់​ទប់មាត់​នៅ​ពេល​ក្អក​កណ្តាស់​បាន ហើយ​ត្រូវ​លាងដៃ​ភ្លាម​ក្រោយ​ពេល​ក្អក​កណ្តាស់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​បាន​ចេញ​សារ​អប់រំ​សុខភាព​ដែល​លោក​អ្នក​អាច​ទាញ​យក​មក​ប្រើប្រាស់​បាន​សម្រាប់​កិច្ច​ការពារ​សុខភាព លោក​អ្នក​ពី​ការ​ចម្លងជំងឺ​រលាក​សួត ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCoV) ជា​ច្រើន​ផង​ដែរ ។ ពាក់​ពាក់​នឹង​ម៉ាស់​នេះ​ដែរ លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ម៉​ម ប៊ុ​ន​ហេង ត្រូវ​សារព័ត៌មាន​ក្នុងស្រុក​ផ្សាយ ដោយ​បាន​ចាត់​ទុក​ការ​ចែក​ម៉ាស​ចំនួន​១​លាន​ម៉ាស នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត គឺជា​វិធានការ​ដ៏​ល្អ ដើម្បី​ការពារ​ចំពោះ​ការ​ឆ្លង​ជំងឺ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​វីរុស កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ។

លោក ម៉​ម ប៊ុ​ន​ហេង បាន​អរគុណ ! នេះ​ជា​វិធានការ​មួយ ដើម្បី​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​ការ​ចម្លង ប៉ុន្តែ​មិន​ត្រូវ​ដូរ​ម៉ាស់​គ្នា​ទេ ។ ត្រូវ​លាងដៃ​នឹង​សាប៊ូ​ឲ្យ​បាន​ញឹកញាប់​ផង​ដែរ​» ។ សូម​បញ្ជាក់​ថា អង្គភាព​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុង​រយៈពេល​១​ខែ គិត​ចាប់ពី​ថ្ងៃ​ចន្ទ ទី​២៧ ខែមករា​នេះ ស្អែក​នេះ​តទៅ​នឹង​ចែក​ម៉ាស​ចំនួន​១​លាន​ម៉ាស​ជូន​មន្ត្រី​នគរបាល​ច្រក​ទ្វារ និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ដើម្បី​ការពារ​ការ​ចម្លង​មេរោគ​ថ្មី​ដែល​បង្ក​ឡើង​ពី​កូ​រ៉ូ​ណា​វីរុស ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ