ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្សំ​លុយ​តាម​៣​វិធី​នេះ ឆ្នាំ​២០២០​ដឹង​តែ​សល់​ច្រើន​ហើយ

4 ឆ្នាំ មុន

ប្រសិនបើ​អ្នក​ជួបនឹង​បញ្ហា​អាសន្ន​ដែល​តម្រូវ​ឲ្យ​អ្នក​ចាយវាយ​ថវិកា​ជា​ច្រើន តើ​អ្នកមាន​ថវិកា​សន្សំទុក​គ្រប់គ្រាន់​សម្រាប់​វា​ទេ? ប្រាក់​សន្សំ​ប្រហែលជា​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​មានបាន​ទាំងស្រុង​ទេ ប៉ុន្តែ​វា​ជា​អ្វី​ចាំបាច់​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ជួបនឹង​ស្ថាន​ការ​ដែល​មិន​បាន​គ្រោងទុក​មុន ។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​គម្រោង​សន្សំ​លុយ​ក្នុងឆ្នាំនេះ តើ​អ្នក​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​សន្សំ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​និង​ងាយស្រួល? ១-មាន​គោលដៅ​ច្បាស់លាស់​៖ អ្នកមាន​ឱកាស​ច្រើន​ក្នុង​ការ​ផ្លាស់​ប្តូរ​ទម្លាប់​ចាយវាយ​ប្រសិនបើ​អ្នក​សន្សំ​លុយ ដើម្បី​គោលដៅ​មួយ​ច្បាស់លាស់…

ប្រសិនបើ​អ្នក​ជួបនឹង​បញ្ហា​អាសន្ន​ដែល​តម្រូវ​ឲ្យ​អ្នក​ចាយវាយ​ថវិកា​ជា​ច្រើន តើ​អ្នកមាន​ថវិកា​សន្សំទុក​គ្រប់គ្រាន់​សម្រាប់​វា​ទេ? ប្រាក់​សន្សំ​ប្រហែលជា​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​មានបាន​ទាំងស្រុង​ទេ ប៉ុន្តែ​វា​ជា​អ្វី​ចាំបាច់​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ជួបនឹង​ស្ថាន​ការ​ដែល​មិន​បាន​គ្រោងទុក​មុន ។

ដូច្នេះ​ប្រសិនបើ​អ្នកមាន​គម្រោង​សន្សំ​លុយ​ក្នុងឆ្នាំនេះ តើ​អ្នក​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​សន្សំ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​និង​ងាយស្រួល?

១-មាន​គោលដៅ​ច្បាស់លាស់​៖
អ្នកមាន​ឱកាស​ច្រើន​ក្នុង​ការ​ផ្លាស់​ប្តូរ​ទម្លាប់​ចាយវាយ​ប្រសិនបើ​អ្នក​សន្សំ​លុយ ដើម្បី​គោលដៅ​មួយ​ច្បាស់លាស់ ។ ឧទាហរណ៍​ដូច​ជា​សម្រាប់​ការ​ទៅ​វិស្សម​កាលពី​រស​ប្តា​ហ៍ ឬ​ដើម្បី​ប្រាក់​កក់​ទិញ​ផ្ទះ​មួយ​ជាដើម ។
ប្រសិនបើ​គោលដៅ​របស់​អ្នក​គឺជា​អ្វី​ដែល​មិន​តម្រូវ​ឲ្យ​អ្នក​ចំណាយ​ច្រើន​ដូច​ជា​កុំព្យូទ័រ ឬ​ទូរស័ព្ទ​នោះ អ្នក​គួរ​បន្ត​គោលដៅ​ថ្មី​ៗ​រាល់ពេល​ដែល​អ្នក​សម្រេច​វា​ហើយ ។

២-តាមដាន​ការ​ចាយវាយ​ដែល​មិន​ចាំបាច់​៖
មិន​ថា​អ្នកមាន​ចំណូល​ប៉ុន្មាន​ទេ អ្នក​ត្រូវ​តែ​ដឹង​ច្បាស់​ថា​លុយ​របស់​អ្នក​កំពុង​តែ​ត្រូវ​បាន​ចាយវាយ​លើ​អ្វី​មុន​នឹង​អ្នក​អាច​ដឹង​ពី​វិធី​សន្សំ​វា​ទុក​បាន ។ ដើម្បី​ដឹង​អ្នក​គួរ​កត់​ទុក​រាល់​ការ​ចាយវាយ​លើ​អ្វី​ដែល​សំខាន់​ៗ​ដូច​ជា​ថ្លៃ​ជួល​ផ្ទះ ឬ​អាហារ​ប្រចាំ​ថ្ងៃ និង​អ្វី​ដែល​មិន​សំខាន់​ដូច​ជា​កាហ្វេ ឬ​សំបុត្រ​កុន​ជាដើម ។

បន្ទាប់​មក​មើល​ថា​ក្នុង​ចំណោម​អ្វី​ៗ​ដែល​មិន​សំខាន់​ទាំងនោះ តើ​មាន​អ្វី​ដែល​អ្នក​អាច​បោះបង់​ចោល​និង​ទុក​លុយ​សម្រាប់​ការ​សន្សំ​ទេ?

៣-កុំ​ចាយ​លុយ​ដែល​រក​ឃើញ ឬ​ទទួល​បានជា​អំណោយ​៖
មិន​ថា​ជា​ប្រាក់​អាំង​ប៉ាវ អំណោយ​ថ្ងៃកំណើត ឬ​ប្រាក់ខែ​ទី​១៣​ទេ វិធី​ងាយ​មួយ​ដែល​ជួយ​ឲ្យ​អ្នក​សន្សំ​លុយ​បាន​ច្រើន​គឺ​ហាម​ខ្លួនឯង​មិន​ឲ្យ​ចាយប្រាក់​ទាំងនេះ ។ ព្រោះតែ​វា​មិនជា​ផ្នែក​មួយ​នៃចំ​ណួ​ល​ប្រចាំខែ​របស់​អ្នក​ការ​មិន​ចាយវាយ​វា​ក៏​មិន​ប៉ះពាល់​អ្វី​ដល់​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ