ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មិន​ទាន់​មានក​រ​ណី​ឆ្លងជំងឺ​រលាក​សួត​ប្រភេទថ្មី​នៅឡើយ​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ មន្ត្រី​ក្រសួងសុខាភិបាល​បាន​លើក​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​លើ​ប្រធានបទ ស្តី​ពី «​វឌ្ឍនភាព​របស់​ក្រសួងសុខាភិបាល និង​បច្ចុប្បន្នភាព​ជំងឺ​រលាក​សួត បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា ប្រភេទ​ថ្មី​»​ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ​៖ មន្ត្រី​ក្រសួងសុខាភិបាល​បាន​លើក​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន​លើ​ប្រធានបទ ស្តី​ពី «​វឌ្ឍនភាព​របស់​ក្រសួងសុខាភិបាល និង​បច្ចុប្បន្នភាព​ជំងឺ​រលាក​សួត បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា ប្រភេទ​ថ្មី​»​ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា នេះ ។

លោក​ជំទាវ ឱ​ វ៉ា​ន់​ឌី​ន​ រដ្ឋ​លេខា​ធិ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​មាន​ប្រសាសន៍​ថា បើ​ទោះបីជា​មិន​ទាន់​មាន​ករណី​នេះ​ក៏​ដោយ ​តែ​ក្រសួង​បាន​ត្រៀមលក្ខណៈ​ជា​ស្រេច ដូច​ជា​ដាក់​ម៉ាស៊ីន​ស្គែ​ន​កំ​ដៅ​នៅ​តាម​តាម​ច្រក​អន្តរជាតិ​ភ្នំពេញ ច្រក​អន្តរជាតិ​ខេត្ត​ព្រះ​សីហ​នុ និង​ច្រក​អន្តរជាតិ​ខេត្តសៀមរាប ជាមួយនឹង​ត្រៀម​សម្ភារៈ​បរិក្ខា​ពេទ្យ និង​គ្រូពេទ្យ​ជំនាញ​ប្រចាំការ​នៅ​ទីនោះ​។

លោក​ជំទាវ​បញ្ជាក់​ថា រោគ​សញ្ញា​នៃ​ជំងឺ​នេះ មាន​ដូច​ជា​៖ ក្តៅខ្លួន​លើស​ពី​៣៨​អង្សា ក្អក កណ្តាស ដកដង្ហើម​ថប់​ៗ​ជាដើម​។ លោក​ជំទាវ​អំពាវនាវ​មានការ​ប្រុង​ប្រយ័ត្ន​សុខភាព ​គួ​តែ​កុំទៅ​កន្លែង​ដែល​មាន​ផ្ទុះ​ជំងឺ​នេះ បើ​មានការ​សង្ស័យ ឬ​ក៏​ក្តៅខ្លួន​ត្រូវ​ទៅ​ពិនិត្យ​សុខា​ភាព​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន និង​ហាម​ប៉ះពាល់​សត្វ​។

ទោះបី​យ៉ាងណា​ក៏​ដោយ​ ក្រសួងសុខាភិបាល​នៅ​តែ​ចាត់​ទុក​ជំងឺ​នេះ​នៅ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ដោយ​ណែនាំ​ឱ្យ​មន្ទីរ​សុខាភិបាល​ឱ្យ​តាមដាន​ជំងឺ​នេះ ដោយ​គ្រោង​នឹង​ដាក់​ម៉ាស៊ីន​ស្គែ​ន​កំ​ដៅ​នៅ​ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ច្រក​បា​វិត និង​ច្រក​ព្រែក​ចាក​។

ក្រសួងសុខាភិបាល​បន្ត​ថា​ត្រូវ​ពិសា​ទឹក​ឱ្យ​បាន​ច្រើន ត្រូវ​ហូប​អាហា​ណា​ចំអិន​ឱ្យ​ឆ្អិន រក្សា​អនាម័យ​លាងដៃ​នឹង​សាប៊ូ ទឹក​ស្អាត ពាក់​ម៉ាស់ កុំ​យកដៃ​ទៅ​ខ្ទប់​ពេល​ក្អក​កណ្តាស់​។

គួរ​បញ្ជាក់​ថា ​អង្គការ​សុខភាព​ពិភពលោក​បានឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃនេះ​មាន​ករណី​ឆ្លង​នៅ​ប្រទេស​ថៃ​ចំនួន​៤​នាក់ នៅ​ប្រទេស​ជប៉ុន​ចំនួន​១​នាក់ នៅប្រទេស​កូរ៉េ​ចំនួន​១​នាក់ និងនៅ​សហរដ្ឋអាមេរិក​​ចំនួន​១​នាក់ ដែល​អ្នកជំងឺ​ទាំង​អស់នោះ​មាន​ប្រវត្តិ​ចេញ-ចូល​ទៅ​ទីក្រុង​វូ​ហាន ប្រទេស​ចិន ខណៈ​នៅ​ចិន​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ មាន​ចំនួន​៩​នាក់​៕​ (កែសម្រួលដោយ ៖ ធីតា​)

កែសម្រួលដោយ