ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧបសគ្គ​ទាំង​៤ នេះ​ដែល​ធ្វើ​ឱ្យ​សហគ្រិន​ភាគច្រើន​បរាជ័យ

4 ឆ្នាំ មុន

ផ្លូវ​ដើរ​ជា​សហគ្រិន​មិនមែន​ជា​ផ្លូវ​ងាយ និង​រលូន​ល្អ​សម្រាប់​អ្នក​ដើរ​ទេ ។ ប៉ុន្តែ​ជាក់ស្តែង​ការ​ទទួលស្គាល់​ឧបសគ្គ​ទាំងនេះ និង​ការ​ត្រៀមខ្លួន​ទុកជា​មុន​សម្រាប់​ពួក​វា គឺជា​កត្តា​ល្អ​ដែល​អាច​ជួយ​ឲ្យ​សហគ្រិន​ចៀសវាង ឬ​អាច​រក​ដំណោះស្រាយ​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព​ពេល​ដែល​ជួប​វា​នៅ​ថ្ងៃ​មុខ ។ ខាងក្រោម​នេះ​ជា​ឧបសគ្គ​ទូទៅ​ដែល​ធ្វើ​ឲ្យ​សហគ្រិន​ជា​ច្រើន​បរាជ័យ​៖ ១….

ផ្លូវ​ដើរ​ជា​សហគ្រិន​មិនមែន​ជា​ផ្លូវ​ងាយ និង​រលូន​ល្អ​សម្រាប់​អ្នក​ដើរ​ទេ ។ ប៉ុន្តែ​ជាក់ស្តែង​ការ​ទទួលស្គាល់​ឧបសគ្គ​ទាំងនេះ និង​ការ​ត្រៀមខ្លួន​ទុកជា​មុន​សម្រាប់​ពួក​វា គឺជា​កត្តា​ល្អ​ដែល​អាច​ជួយ​ឲ្យ​សហគ្រិន​ចៀសវាង ឬ​អាច​រក​ដំណោះស្រាយ​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព​ពេល​ដែល​ជួប​វា​នៅ​ថ្ងៃ​មុខ ។ ខាងក្រោម​នេះ​ជា​ឧបសគ្គ​ទូទៅ​ដែល​ធ្វើ​ឲ្យ​សហគ្រិន​ជា​ច្រើន​បរាជ័យ​៖

១. គុណភាព​ផលិតផល​របស់​អ្នក​អាច​នឹង​ទាប​ជាង​ការ​រំពឹង​ទុក​៖
មិន​ថា​អ្នក​ចំណាយពេល​រៀបចំ​គម្រោងការ​ប៉ុនណា​ទេ បញ្ហា​ទាក់ទិន​នឹង​គុណភាព​នៅ​តែ​អាច​កើត​មាន​ឡើង​ដែល​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​អ្នក​ដដែល ។ ដោយហេតុ​ដូចនេះ សហគ្រិន​គួរតែ​ត្រៀមខ្លួន​សម្រាប់​រាល់​ស្ថាន​ការ និង​រក្សា​ទំនាក់ទំនង​ជាមួយនឹង​មនុស្ស​សំខាន់​ៗ​ក្នុង​អាជីវកម្ម​របស់​អ្នក ។

២. មនុស្ស​សំខាន់​ជាងគេ​ក្នុង​អាជីវកម្ម​របស់​អ្នក​មិន​អាច​នាំ​យក​លទ្ធផល​ដែល​អ្នក​ចង់បាន​៖​ទំនាក់ទំនង​រវាង​មនុស្ស​និង​មនុស្ស​មិន​គង់វង្ស​ទេ ជា​ពិសេស​ក្នុង​អាជីវកម្ម​ដែល​តែងតែ​ជួប​ប្រទះ​នឹង​ស្ត្រេ​ស ឬ​បញ្ហា ។ ដោយហេតុ​ដូចនេះ​ទើប​ក្រុមហ៊ុន ឬ​អាជីវកម្ម​ជា​ច្រើន​បរាជ័យ​ព្រោះតែ​ពួក​គេ​មិន​អាច​រក្សា​ទំនាក់ទំនង​ជាមួយ​ដៃគូ​សំខាន់​ៗ​បាន ។

៣. មូលធន​អស់​មុន​ពេល​ប្រាក់​ចំណូល​អាច​ជួប​បំពេញ​ការ​ចាយវាយ​៖
ជា​ទូទៅ អាជីវកម្ម​តែងតែ​ចាប់ផ្តើម​ជឿជាក់ និង​សម្រេចចិត្ត​ពង្រីក ឬ​បង្កើន​ការ​ចាយវាយ​ពេល​ដែល​មើលឃើញ​កំណើន​នៃ​ការ​លក់ ឬ​ប្រជាប្រិយភាព​របស់​ផលិតផល​ខ្លួន ។ ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ​គឺ​អាជីវករ​មិន​គួរ​ឈប់​ខិតខំ​រក​លុយ​ដើម្បី​បំពេញ​ទេ​មិន​ថា​ជា​ការ​សុំ​ខ្ចី​ពី​បងប្អូន​ឬ​មិត្តភក្តិ ឬ​សុំ​ការ​វិនិយោគ​ពី​អ្នក​ដទៃ​ឡើយ ។

៤. អតិថិជន ឬ​ដៃគូ​ប្រកួតប្រជែង​អ្នក​បាន​ផ្លាស់​ប្តូរ​៖
ពិភពលោក​ប​ច្ចុ​ប្ប​ន្នេះ​មិន​ចេះ​នៅ​ស្ងៀម​ទេ​ហើយ​ថា​តែងតែ​ផ្លាស់​ប្តូរ​ស្ទើរតែ​គ្រប់​នាទី ។ មាន​ករណី​ខ្លះ​ដៃគូ​ប្រកួតប្រជែង​របស់​អ្នក​អាច​មើលឃើញ​គំនិត​របស់​អ្នក​និង​ចេញ​សកម្មភាព​មុន​អ្នក​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ដណ្តើម​យក​ភាព​ជោគជ័យ​អស់​ជាដើម ឬ​ក្រុម​អតិថិជន​ដែល​តែងតែ​គាំទ្រ​ផលិតផល​របស់​អ្នក​បាន​ផ្លាស់​ប្តូរ​ទៅ​គាំទ្រ​ជម្រើស​ដទៃ​ក៏​តែងតែ​កើត​មាន​ឡើង​ដែរ ។ អាជីវករ​ដែល​វៃឆ្លាត​ជា​មនុស្ស​ដែល​មិន​រង​ចាំ​ឲ្យ​ទីផ្សារ​ផ្លាស់​ប្តូរ​ដោយ​ខ្លួនឯង​ទេ ប៉ុន្តែ​ពួក​គេ​ជា​មនុស្ស​ដែល​គិត​ឃើញ​ការ​ផ្លាស់​ប្តូរ ត្រៀម​ផែនការ​ច្បាស់លាស់ និង​អាច​ឆ្លើយ​តប​បាន​ដោយ​មាន​ប្រសិទ្ធិ​ភាព ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ