ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​បុគ្គលិក ដើម្បី​បង្កើន​ប្រាក់​ចំណូល​អាជីវកម្ម

4 ឆ្នាំ មុន

អាជីវករ​មួយ​រូប​ណា​ក៏​មិន​អាច​គ្រប់គ្រង​អាជីវកម្ម​ដោយ​ខ្លួនឯង​តែ​ម្នាក់​ដែរ ហើយ​អ្នក​ត្រូវ​ពឹងផ្អែក​លើ​មនុស្ស​ជុំវិញ​ខ្លួន​ដើម្បី​ជួយ​ពង្រីក​អាជីវកម្ម ។ ក្នុង​ករណី​នេះ ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយនឹង​បុគ្គលិក​របស់​អ្នកជា​អ្វី​ដែល​ជះ​ឥទ្ធិពល​លើ​ចំណូល​អាជីវកម្ម និង​ការ​ប្រកបការងារ​របស់​អ្នក​ដែរ ។ ដូច្នេះ​តើ​អាជីវករ​គួរ​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​រក្សា​ទំនាក់ទំនង​ដែល​ល្អ និង​ជួយ​ដល់​អាជីវកម្ម​របស់​ខ្លួន? ១….

អាជីវករ​មួយ​រូប​ណា​ក៏​មិន​អាច​គ្រប់គ្រង​អាជីវកម្ម​ដោយ​ខ្លួនឯង​តែ​ម្នាក់​ដែរ ហើយ​អ្នក​ត្រូវ​ពឹងផ្អែក​លើ​មនុស្ស​ជុំវិញ​ខ្លួន​ដើម្បី​ជួយ​ពង្រីក​អាជីវកម្ម ។ ក្នុង​ករណី​នេះ ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយនឹង​បុគ្គលិក​របស់​អ្នកជា​អ្វី​ដែល​ជះ​ឥទ្ធិពល​លើ​ចំណូល​អាជីវកម្ម និង​ការ​ប្រកបការងារ​របស់​អ្នក​ដែរ ។ ដូច្នេះ​តើ​អាជីវករ​គួរ​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​រក្សា​ទំនាក់ទំនង​ដែល​ល្អ និង​ជួយ​ដល់​អាជីវកម្ម​របស់​ខ្លួន?

១. ប្រាប់​ពី​អ្វី​ដែល​អ្នក​ចង់​មើលឃើញ​ឲ្យ​បាន​ច្បាស់លាស់​៖
កំហុសឆ្គង​ធំ​ជាងគេ​ក្នុង​នាម​ជា​អ្នកដឹកនាំ គឺ​ការ​ផ្តល់​កិច្ចការ​ដែល​មិន​ច្បាស់លាស់​ដល់​បុគ្គលិក​របស់​ខ្លួន ។ ជា​លទ្ធផល​វា​មាន​តែ​ធ្វើ​ឲ្យ​អ្នក​ស្តីបន្ទោស ឬ​ខឹង​បុគ្គលិក​ដែល​មិន​អាច​សម្រេច​បាន​លទ្ធផល​ដែល​អ្នក​ចង់បាន​ប៉ុណ្ណោះ ខណៈ​ដែល​ពួក​គេ​ខឹង​អ្នក​ព្រោះតែ​មិន​ផ្តល់​ការ​ណែនាំ​ច្បាស់លាស់ ។ ដូច្នេះ​អ្នក​ត្រូវ​តែ​គោរព​បុគ្គលិក​ដោយ​ទុក​ពេល ដើម្បី​គិត​ពី​កិច្ចការ​ដែល​អ្នក​ចង់​ឲ្យ​ពួក​គេ​ច្បាស់លាស់ និង​ផ្តល់​ការ​ណែនាំ​ឲ្យ​លម្អិត និង​ព្រមទាំង​ឧស្ស​ហ៍​តាមដាន​មើល​ពួក​គេ​ផង​ដែរ ។

២. និយាយ​គ្នា​ពី​បញ្ហា​ដែល​ធ្ងន់ធ្ងរ​៖
បញ្ហា​មួយ​ចំនួន​អាច​នឹង​តម្រូវ​ឲ្យ​អ្នក និង​បុគ្គលិក​និយាយ​គ្នា​មួយ​ទល់​មួយ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​បញ្ហា​ទាំងនោះ​រួម​មាន​បញ្ហា​លុយ កំហុសឆ្គង លទ្ធផល​មិនល្អ ឬ​បញ្ហា​រវាង​បុគ្គលិក និង​បុគ្គលិក​ជាដើម ។ បញ្ហា​ទាំងនេះ​ភាគច្រើន​អាច​បង្ក​បញ្ហា​ដទៃ​ទៀត​ប្រសិនបើ​អ្នក​មិន​ព្យាយាម​ដោះស្រាយ​វា ដូច្នេះ​អ្នកដឹកនាំ​មិន​ត្រូវ​មើល​រំលង ឬ​ព្យាយាម​ដោះស្រាយ​វា​តាម​អ៊ីមែល សារ ឬ​តាម​ទូរស័ព្ទ​ឡើយ ។

៣. រក្សា​ចំណាប់អារម្មណ៍​លើ​បុគ្គលិក​៖
មនុស្ស​ចូល​ចិត្ត​ពេល​ដែល​អ្នក​ដទៃ​ព្យាយាម​យល់​ពី​ពួក​គេ​ក្រៅពី​ភាព​ជោគជ័យ និង​ប្រវត្តិ​ការងារ​របស់​ខ្លួន ។ ប្រសិនបើ​អ្នក​មិន​ដែល​ស្គាល់​បុគ្គលិក​អ្នក​ពី​មុន​ទេ អ្នក​គួរ​រៀបចំ​ពេលវេលា ឬ​កម្មវិធី​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​ចែករំលែក​ពី​សាច់​រឿង​ក្នុង​ជីវិត ឬ​គោលដៅ​ដែល​ពួក​គេ​កំពុង​ព្យាយាម​សម្រេច ខណៈ​ដែល​អ្នក​ស្តាប់​ដោយ​យកចិត្តទុកដាក់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ