ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រជ្ជទាយាទ​សង្ស័យ​លួច​បញ្ចូល​វីរុស​ក្នុង​ទូរស័ព្ទ​ដៃ​ថៅកែ​AMAZON

4 ឆ្នាំ មុន

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត៖ យោង​តាម​AFP​ថា​វីរុស​មួយ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ទូរស័ព្ទ ដៃ របស់​លោក​JEFF BEZOS ដោយរ​ជ្ច​ទាយាទ​អា​រ៉ា​ប៊ី​សា​ឌី​ត​ផ្ទាល់​តែ​ម្ដង ដើម្បី​សងសឹក​ស្ថាបនិក​ក្រុមហ៊ុន​AMAZON​រូប​នេះ ដែល​នោះ​ជា​សេណា​រី​យ៉ូ​មួយ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ លើក​ឡើង​កាលពី​ថ្ងៃ​ទី​២២​មក​រា ដោយ​បណ្ដា​អ្នក​សើ​ុ​ប​អង្កេត​អ​.​ស​.​ប…

ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត៖ យោង​តាម​AFP​ថា​វីរុស​មួយ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ទូរស័ព្ទ ដៃ របស់​លោក​JEFF BEZOS ដោយរ​ជ្ច​ទាយាទ​អា​រ៉ា​ប៊ី​សា​ឌី​ត​ផ្ទាល់​តែ​ម្ដង ដើម្បី​សងសឹក​ស្ថាបនិក​ក្រុមហ៊ុន​AMAZON​រូប​នេះ ដែល​នោះ​ជា​សេណា​រី​យ៉ូ​មួយ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ លើក​ឡើង​កាលពី​ថ្ងៃ​ទី​២២​មក​រា ដោយ​បណ្ដា​អ្នក​សើ​ុ​ប​អង្កេត​អ​.​ស​.​ប ដែល​ស្នើ​ឲ្យ​តុលាការ​ចាត់ការ​លើ​សំណុំរឿង​នោះ ។

ការ​លាតត្រដាង​នោះ ត្រូវ​បាន​បញ្ចេញ​ដោយ​អ្នក​ជំនាញការ​២​រូប​របស់​អ​.​ស​.​ប មាន​មូលដ្ឋាន​នៅ​ក្រុង​ហ្សឹ​ណែវ ដែល​ជា​អ្នក​អាច​មាន​ប្រភព​ក្ដាប់​បាន​ព័ត៌មាន​ទាំងនោះ និយាយ​ពី​លទ្ធភាព​នៃ​ការ​ចូលរួម​របស់រ​ជ្ច​ទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត ម៉ូ​ហា​ម៉េ​ដ​បេន​សាល​ម៉ា​ន​ក្នុង​ប្រតិបត្តិការ​នេះ​។

ចាប់តាំងពី​ជិត​១​ឆ្នាំ​មក​ហើយ លោក​JEFF BEZOS​សង្ស័យ​អា​រ៉ា​ប៊ី​សា​អូឌីត​ថា លួច​បញ្ជូន​វីរុស​ធ្វើបាប​លោក ជា​ការ​សងសឹក​ដែល​កាសែត​វ៉ា​សិ​ុ​ន​តោន​ប៉ុស្តិ៍​មាន​លោក​ជា​ថៅកែ ចុះ​ផ្សាយ​អត្ថបទ​នានា​របស់​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត​លោក​JAMAL KHASHOGGI​ដែល​រិះគន់​មិន​សំចៃ​របប​អា​រ៉ា​ប៊ី​សា​អូឌីត​។

កាលពី​ខែមីនា​ឆ្នាំ​២០១៩​អ្នក​សើ​ុ​ប​អង្កេត​ម្នាក់​ជួល​ដោយ​លោក​JEFF BEZOS​បាន​សន្និដ្ឋាន ពី​វត្តមាន​នៃ​ទំំ​នាក់​ទំនង​មួយ​រវាង​ការ​លួច​ទិន្នន័យ​ទូរស័ព្ទ​ដែល​គេ​សង្ស័យ​រួច​ហើយ​លើ​អា​រ៉ា​ប៊ី​សា​អូឌីត​។ អ្នករាយការណ៍​អ​.​ស​.​ប​ទាំង​២​រូប​បន្ត​ថា បន្ទាប់​មក​ទៀត​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​បាន​បញ្ជូន​ឲ្យ​បុរស​ជា​អ្នកមាន​ជាងគេ​លើ​ពិភពលោក​នោះ នូវ​សារ​ជា ច្រើន​ដែល​មាន​បណ្ដា​ព័ត៌មាន​ឯកជន​និង​សម្ងាត់​ពី​ជីវិត​ឯកជន របស់​លោក​JEFF BEZOS​ខណៈ​ស្មា​ត​ហ្វូ​ន​របស់​លោក​មិន​អាច​ចូល​បានជា​សាធារណៈ​។

ការ​ទាក់ទង​នានា​ដែល​ធ្វើ​រវាង​ខែវិច្ឆិកា​២០១៨​និង​ខែកុម្ភៈ​២០១៩ គឹ​បន្ទាប់​ពី​ការ​ធ្វើឃាត​លោក​JAMAL KHASHOGGI នា​ថ្ងៃ​ទី​២​តុលា​២០១៨ នៅ​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​ប្រចាំ​ក្រុង​អី​ុ​ស្តង់​ប៊ុល​បង្ហាញ​ថា វាំ​សិ​ុ​ន​តោន​ប៉ុស្តិ៍ បាន​ចេញផ្សាយ​អត្ថបទ​សើ​ុ​ប​ការណ៍​ជា​ច្រើន​ស្ដី​ពី​ព្រះ​អង្គ​ម្ចាស់រ​ជ្ច​ទាយាទ​។អ្នកជំនាញ​ការ​ទាំង​២​រូប​ស្នើ​ថា ការ​លួច​នោះ​ទាមទារ​ឲ្យ​មានការ​សើ​ុ​ប​អង្កេត​បន្ទាន់​មួយ ពី​សំណាក់​អាជ្ញាធរ​អា​មេ​រិ​ក និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឯទៀត​ៗ៕

អត្ថបទសរសេរ ដោយ