កញ្ញារៀម ច័ន្ទបរមី ស្នេហាចាប់ផ្តើមដុះពន្លកតែសុំលាក់សិន
- ភ្នំពេញ
តារាសម្តែង និងចម្រៀង កញ្ញារៀម ច័ន្ទបរមី កំពុងជាប់ចំណងស្នេហ៍ជាមួយបុរសម្នាក់ដែលនាងយល់ថា មានចំនុចល្អអាចធ្វើការពិចារណាបាន ។ ដោយសារស្នេហានៅមិនទាន់រលូនល្អ តារាសម្តែងញញឹមស្រស់រូបនេះនៅមិនទាន់ហានទម្លាយមុខមាត់ពិតនោះទេ រង់ចាំលទ្ធផលប្រសើរជាងនេះទៀត ។

ដោយសារតែភាពមិនទាន់ទុកចិត្ត១០០% ទើបតារាសម្តែងរៀម ច័ន្ទបរមី មិនទាន់ដាច់ចិត្តបង្ហាញពីមុខមាត់អត្តសញ្ញាណរបស់បុរសជាគូស្នេហ៍របស់នាងអោយមហាជនបានស្គាល់ពេញទំហឹងឡើយ ។ ក្រៅពីមិត្តជិតដិតនាងប៉ុណ្ណោះ ដែលបានស្គាល់ពីម្ចាស់ចិត្តរបស់បរមីជាអ្នកណា និងមានមុខរបរអ្វី ៕ កែសម្រួលដោយ ៖ សុឃាក់





ចែករំលែកព័តមាននេះ