ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គមេបញ្ជាការ​រង​កងទ័ពជើងគោក​កម្ពុជា និង​សិង្ហ​បុរី​បន្ត​ពង្រឹង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ នា​រសៀល​ថ្ងៃ​ទី​២០ ខែមករា​នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឧត្តមសេនីយ៍ទោ GOH…

រាជធានី​ភ្នំពេញ ៖ នៅ​ទីបញ្ជាការ​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ នា​រសៀល​ថ្ងៃ​ទី​២០ ខែមករា​នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឧត្តមសេនីយ៍ទោ GOH SI HOU មេបញ្ជាការ កងទ័ពជើងគោក​សិង្ហ​បុរី​ដែល​កំពុង​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈ​០៤​ថ្ងៃ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

ក្នុង​ជំនួប​នេះ​ក្នុង​នាម​កងទ័ពជើងគោក​នៃ​កង​យោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១ របស់​មេបញ្ជាការ​កងទ័ពជើងគោក​សិង្ហ​បុរី មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​ដែល​អាច​ចាត់​ទុក​ថា ជា​និមិត្តរូប​នៃ​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ពជើងគោក​នៃ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ឆ្លៀត​យក​ឱកាស​នេះ​ថែ្ល​ង​អំណរ​គុណ​ចំពោះ​កងទ័ព​សិង្ហ​បុរី ដែល​កន្លង​មក​តែង​បាន​ជួយ​បណ្តុះបណ្តាល​នាយទាហាន​វ័យក្មេង​កម្ពុជា និង​បាន​សំណូមពរ​ឱ្យ​សិង្ហ​បុរី​បន្ត​ផ្តល់​ការ​គាំទ្រ​បន្ថែម​ទៀត​លើ​វិស័យ​ហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធានមនុស្ស ក្នុង​ជួរ​កង​យោធពលខេមរភូមិន្ទ ។

ឧត្តមសេនីយ៍ទោ GOH SI HOU បាន​ថ្លែងអំណរគុណ​ចំពោះ​បដិសណ្ឋារកិច្ច​ស្វាគមន៍​ដ៏​កក់ក្តៅ និង​បាន​បង្ហាញ​ភាព​រីករាយ​ចំពោះ​ការ​បាន​ទៅ​ទស្សនា​ប្រាង្គ​ប្រាសាទ​នានា​នៅ​ក្នុង​ខេត្តសៀមរាប ព្រមទាំង​បាន​កត់សម្គាល់​អំពី​ការ​រីក​ចម្រើន​ដ៏​ឆាប់រហ័ស​នៃ​រាជធានី​ភ្នំពេញ ក្នុង​បរិ​យាស​កាស​ប្រកបដោយ​សុខ​សន្តិភាព ។ ឧត្តមសេនីយ៍ទោ GOH SI HOU ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវ​លើក​ទី​១ របស់​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា កាលពី​ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ និង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ទី​១ របស់​លោក​នា​ពេល​នេះ គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដ៏​ល្អ​សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៃ​កងទ័ព​របស់​ប្រទេស​ទាំង​ពីរ​ដោយ​នឹង​បន្ត​ជំរុញ​អនុវត្ត​ការងារ​ដែល​បាន​ពិភាក្សា និង​ឯកភាព​ព្រមព្រៀង​គ្នា​កន្លង​មក​ឱ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ