ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុ​ម​! មិន​តិច​នោះ​ទេ ៣០០​គីឡូ​ក្រាម​លួច​បង្កប់​ក្នុង​រទេះ​នាំ​ចូល

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មន្ត្រី​ពេទ្យសត្វ បាន​ឃាត់​រទេះ​សណ្តោង​១​គ្រឿង​ដែល​បន្លំ​បង្កប់​ដឹក​សាច់ និង​គ្រឿងក្នុង​ជ្រូក​ទម្ងន់​៣០០​គីឡូក្រាម ដោយ​គ្មាន​ច្បាប់ កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៥ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​-ក្រុង​ប៉ោយ​ប៉ែ​ត​។…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មន្ត្រី​ពេទ្យសត្វ បាន​ឃាត់​រទេះ​សណ្តោង​១​គ្រឿង​ដែល​បន្លំ​បង្កប់​ដឹក​សាច់ និង​គ្រឿងក្នុង​ជ្រូក​ទម្ងន់​៣០០​គីឡូក្រាម ដោយ​គ្មាន​ច្បាប់ កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​៥ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​-ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក ហ៊ុយ តូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ដើម្បី​ពង្រឹង​ផលិតកម្ម និង​បសុព្យាបាល​ក្នុងស្រុក និង​ការពារ​ជំងឺឆ្លង​ពី​ប្រទេស​ជិតខាង មន្ត្រី​ជំនាញ​បាន​ធ្វើ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា ហើយ​បាន​រក​ឃើញ​រទេះ​សណ្តោង​១​គ្រឿង និង​អ្នក​អូស​ឈ្មោះ ខាង រ​ដ្ឋា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ដែល​បង្កប់​ក្រោម​ទំនិញ​មាន​សាច់ និង​គ្រឿង​ក្នុង​ជ្រូក​ចំនួន​៦​កេស ដោយ​ក្នុង​១​កេស​ស្មើនឹង​៥០​គីឡូក្រាម សរុប​ទាំងអស់​ទម្ងន់​៣០០​គីឡូក្រាម​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់​រទេះ​សណ្តោង​ដឹក​សាច់ និង​គ្រឿងក្នុង​ជ្រូក ទម្ងន់​៣០០​គីឡូក្រាម ដែល​ឈ្មួញ​លួច​បង្កប់​នាំ​ចូល​ពី​ប្រទេស​ថៃ​ដោយ​គ្មាន​ច្បាប់ និង​ដឹក​គ្មាន​លក្ខណៈ​បច្ចេក​ទេស ដែល​ខូចគុណភាព​នោះ ត្រូវ​យក​ទៅ​កាយ​យក​ចេញ និង​យក​ទៅ​ដុត​កម្ទេច​ចោល​នៅ​ចំណុច​សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ហើយ​។

លោក ហ៊ុយ តូច បាន​បញ្ជាក់​ថា ចំពោះ​កម្មករ​អូស​រទេះដឹក​សាច់ និង​គ្រឿងក្នុង​ជ្រូក​ខុសច្បាប់​នេះ​វិញ ត្រូវ​បានឱ្យ​ធ្វើ​កិច្ចសន្យា​ណែនាំ ហើយ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​មន្ត្រី​ជំនាញ​កំពុង​ធ្វើ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ម្ចាស់​ទំនិញ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ