ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​គុណសម្បត្តិ​ដ៏​អស្ចារ្យ​របស់​មហាសេដ្ឋី លី កា​ស៊ី​ង

4 ឆ្នាំ មុន

លោក លី កា​ស៊ី​ង (Li Ka-shing) គឺជា​វិនិយោគិន និង​អាជីវករ​ជនជាតិ​ហុងកុង ព្រមទាំង​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លេខ​ពីរ​ក្នុង​អាស៊ី​ផង​ដែរ ។ ប៉ុន្តែ​លោក​មាន​ប្រវត្តិ​ដ៏​ជូរ​ចត់…

លោក លី កា​ស៊ី​ង (Li Ka-shing) គឺជា​វិនិយោគិន និង​អាជីវករ​ជនជាតិ​ហុងកុង ព្រមទាំង​ជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លេខ​ពីរ​ក្នុង​អាស៊ី​ផង​ដែរ ។ ប៉ុន្តែ​លោក​មាន​ប្រវត្តិ​ដ៏​ជូរ​ចត់ ។ ឪពុក​របស់​លោក​បាន​ទទួលមរណភាព​ពេល​ដែល​លោក​អាយុ ១៤​ឆ្នាំ ដែល​បាន​បង្ខំ​ឲ្យ​លោក​ឈប់​រៀន​ដើម្បី​រក​ការងារ​ចិញ្ចឹម​គ្រួសារ ។ លោក​រកបាន​ការងារ​មួយ​ក្នុង​ក្រុមហ៊ុន​លក់​ផ្លា​ស្ទិ​ច ហើយ​លោក​បាន​ធ្វើការ​ប្រមាណ ១៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ ។

នៅ​ឆ្នាំ ១៩៥០ លោក​បាន​ចាប់ផ្តើម​ក្រុមហ៊ុន​មួយ​ដោយ​ខ្លួនឯង​ហើយ​លោក​បាន​ចាប់ផ្តើម​កសាង​ក្រុមហ៊ុន​ផលិត លក់រាយ បច្ចេកវិទ្យា អគ្គ​សិ​នី និង​ការ​វិនិយោគ​ផ្សេង​ៗ​ទៀត​លើ​ទូរ​គ​មា​គម​ន៍ និង​អចលនទ្រព្យ​ជាដើម ។ បច្ចុប្បន្ន​នេះ​លោក​មានទ្រព្យ​សម្បត្តិ​រួម​ប្រមាណ ២៩​ប៊ី​លាន​ដុល្លារ ។ លោក​ក៏​ជា​សប្បុរសជន​ដ៏​គួរ​ឲ្យ​គោរព​មួយ​រូប​ដែរ​ក្នុង​អាស៊ី​ដោយ​បាន​បង្កើត​មូលនិធិ Li Ka-shing Foundation និង​មជ្ឈមណ្ឌល The Li Ka-shing Center នៅ​សាកលវិទ្យាល័យ Standford University School of Medicine ថែម​ទៀត ។

លោក​ជា​បុគ្គល​ដែល​មានបទពិសោធន៍​ជា​ច្រើន​ទាំង​ក្នុង​អាជីវកម្ម​និង​ជីវិត ហើយ​លោក​ប្រៀប​បានជា​ឧទាហរណ៍​ជាក់ស្តែង​ដ៏​ល្អ​មួយ​រូប​សម្រាប់​មនុស្ស​ដែល​ចង់​ជោគជ័យ​នៅ​ថ្ងៃ​មុខ ។ ខាងក្រោម​នេះ​គឺជា​គន្លឹះ និង​គុណសម្បត្តិ​មួយ​ចំនួន​របស់​លោក​លី​ដែល​អ្នក​អាច​រៀនសូត្រ​តាម​បាន​៖

១. ក្នុង​នាម​ជា​អ្នកដឹកនាំ​ដែល​ជោគជ័យ អ្នក​ត្រូវ​តែ​ចំណាយពេល​ច្រើន​ជាង​អ្នក​ដទៃ​ក្នុង​ការ​រៀន​ចំ​គម្រោងការ​សម្រាប់​អនាគត ។

២. ទោះជា​ទីផ្សារ​កំពុង​តែ​មាន​ស្ថាន​ការ​មិនល្អ​ពិតមែន​ក្តី អ្នក​មិន​គួរ​ទុទិដ្ឋិនិយម​ពេល​ទេ ហើយ​ពេល​ដែល​ទីផ្សារ​កំពុង​តែ​ល្អ អ្នក​ក៏​មិន​ត្រូវ​សុទិដ្ឋិនិយម​ពេល​ដែរ ។

៣. កេរ្តិ៍ឈ្មោះ​ដែល​ល្អ​សម្រាប់​ខ្លួនឯង និង​អាជីវកម្ម​គឺជា​ទ្រព្យ​មួយ​ដែល​មិន​អាច​កាត់ថ្លៃ​បាន ហើយ​វា​មិន​អាច​ត្រូវ​បាន​កត់ត្រា​ក្នុង​កុង​ធនាគារ​របស់​អ្នក​ទេ ។

៤. អំណាច និង​ជំនឿ​ចិត្ត​របស់​អ្នក​មិនមែន​ជា​បញ្ហា​ទេ ប្រសិនបើ​អ្នក​មិន​ចេះ​ដាក់ខ្លួន និង​មិន​មានចិត្ត​គំនិតល្អ អ្នក​មិន​អាច​ទទួល​បាន​ភាព​ជោគជ័យ​ពិតប្រាកដ​ឡើយ ។

៥. អាប្ប​កិរិយា និង​ចំណេះដឹង​មាន​សារៈសំខាន់​ដូច​គ្នា​សម្រាប់​ភាព​ជោគជ័យ ។ អ្នកដឹកនាំ​ដែល​ល្អ​ជំរុញ​ទឹកចិត្ត​ឲ្យ​អ្នក​ដទៃ​ល្អ​ប្រសើរ​ឡើង​ដែរ ខណៈ​ដែល​អ្នកដឹកនាំ​ដែល​មិនល្អ​ជាន់ឈ្លី​អ្នកធ្វើការ​ជាមួយ​និង​បង្ក​ជា​បញ្ហា ។

៦. គន្លឹះ​ក្នុង​ការ​ទទួល​បាន​ភាព​ជោគជ័យ​អាស្រ័យ​លើ​សមត្ថភាព​របស់​មនុស្ស​ក្នុង​ការ​ទទួលយក​ការ​ផ្លាស់​ប្តូរ និង​សម្រប​ខ្លួន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ