ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​ការ​ទទួលខុសត្រូវសោះ បង្ក​រួច​ដាក់​មេ​ប្រូច​រត់​បាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទូច​មួយ​គ្រឿងបាន​បើក​ទាក់​ខ្សែភ្លើង ​បណ្តាល​បាក់​និង​ទ្រេត​បង្គោល​ភ្លើង​មួយ​ដើម​ហើយ​ជាប់​ទៅ​មុខ​លែង​រួច ​កើតឡើង​កាលពី​វេលា​ម៉ោង១១ព្រឹក​ថ្ងៃ​ទី២០​ មករា​ នេះ ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ១៩៥២​កែង​១០១១ ​ក្នុងភូមិ​ឧកញ៉ា​វ៉ាំ​ង​ សង្កាត់​ភ្នំពេញ​ថ្មី…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទូច​មួយ​គ្រឿងបាន​បើក​ទាក់​ខ្សែភ្លើង ​បណ្តាល​បាក់​និង​ទ្រេត​បង្គោល​ភ្លើង​មួយ​ដើម​ហើយ​ជាប់​ទៅ​មុខ​លែង​រួច ​កើតឡើង​កាលពី​វេលា​ម៉ោង១១ព្រឹក​ថ្ងៃ​ទី២០​ មករា​ នេះ ស្ថិតនៅ​ចំណុច​ផ្លូវ​លេខ១៩៥២​កែង​១០១១ ​ក្នុងភូមិ​ឧកញ៉ា​វ៉ាំ​ង​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ។

រថយន្ត​បង្ក​ជា​រថយន្ត​ស្ទួ​ច ​ម៉ាក​ពាក​ស្លាក​លេខ​ភ្នំពេញ​៣D-៩៥៩១​ អ្នកបើកបរ​ពុំ​ស្គាល់​អត្តសញ្ញាណ​
ឡើយ​។ តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ស្ទូច​មួយ​គ្រឿង​ខាងលើ ​បាន​ធ្វើ​ដំណើរ​ចេញពី​ឃ្លាំង​មួយ​កន្លែង​នៅ​តាម​បណ្ដោយ​ផ្លូវ លេខ​1011 ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ។ ​នៅ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​ផ្លូវកែង​ ក៏​បាន​ទាក់​ខ្សែភ្លើង​ទាញ​បាក់​បង្គោល​ភ្លើង​មួយ​ដើម​ទ្រេត​ ហើយ​រថយន្ត​ជាប់​ទៅ​មុខ​លែង​រួច​ ។​

បន្ទាប់​ពី​គ្រោះថ្នាក់​អ្នកបើកបរ​បាន​ចុះ​ពីលើ​រថយន្ត​គេចខ្លួន​បាត់​។ តាម​ម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​ទាក់មាន​រថយន្ត​មួយ​គ្រឿង​បាន​បើក​ទាក់​ខ្សែភ្លើង​នោះ ​បណ្ដាល​ឲ្យ​ធ្លាក់​ហើយ​រថយន្ត​នោះ​បាន​គេចខ្លួន​បាត់​ទៅ​ ។ លុះ​ក្រោយមក​​រថយន្ត​ស្ទូច​របស់​ខ្លួន​បើក​ចេញពី​ឃ្លាំង​ក៏​បាន​ទាក់​ជាប់​តែ​ម្ដង​។

បន្ទាប់​ពី​គ្រោះថ្នាក់​ នគរបាល​និង​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​ហៅ​មន្ត្រី​អគ្គិសនី​ចុះ​ទៅ​កន្លែង​កើតហេតុ​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ជាមួយ​ម្ចាស់​រថយន្ត​ដើម្បី​បញ្ចប់រឿង​ ។

អត្ថបទសរសេរ ដោយ