ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Avatar FC គ្រង​ជើងឯក​មណ្ឌល​កំពង់ស្ពឺ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់​ទាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ស្ពឺ ៖ កាលពី​ថ្ងៃ​ទី ១២ ខែមករា ឆ្នាំ ២០២០ ការ​ប្រកួត​បាល់ទាត់ Tiger Street…

ខេត្តកំពង់ស្ពឺ ៖ កាលពី​ថ្ងៃ​ទី ១២ ខែមករា ឆ្នាំ ២០២០ ការ​ប្រកួត​បាល់ទាត់ Tiger Street Football 2020 រដូវ​កាល​ទី​៨ មណ្ឌល​ទី​១ ខេត្តកំពង់ស្ពឺ ដែល​មាន​ក្រុម​ចូលរួម​ប្រជែង​ចំនួន​៥២​ក្រុម ដំណើរការ​ប្រកួត​អស់​រយៈពេល​២​ថ្ងៃ នៅ​ដី​ឡូត៍​ឧកញ៉ា ឈួ​ន គឹ​ម​សាន្ត Avatar FC ក្លាយជា​ម្ចាស់​ជើងឯក​ក្រោយ​យកឈ្នះ​ក្រុមបាល់ទាត់ TN Kandal ក្នុង​លទ្ធផល ៦​ទល់​១ វគ្គ​ផ្តាច់ព្រ័ត្រ​។

កីឡាករ សោម សុខ​វិសាល ប្រធាន​ក្រុម Avatar FC បាន​ស្តែង​ចេញ​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​ថា មុន​ក្លាយជា​ម្ចាស់​ជើងឯក​ប្រចាំ​មណ្ឌល​ខេត្តកំពង់ស្ពឺ​នេះ ក្រុម​របស់​ខ្លួន​បាន​ពុះពារ​ឆ្លងកាត់​ឧបសគ្គ​ជា​ច្រើន ដោយ​ក្នុង​មួយ​ថ្ងៃ​ត្រូវ​លេង​ចាប់ពី​៣​ប្រកួត​ទៅ​៤​ប្រកួត ដើម្បី​ដណ្តើម​យក​លទ្ធផល​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ក្លាយជា​ម្ចាស់​ជើងឯក​។ បន្ទាប់​ពី​គ្រង​តំណែង​ជើងឯក​នៅ​មណ្ឌល​ខេត្តកំពង់ស្ពឺ ប្រធាន​ក្រុម Avatar FC រូប​នេះ បាន​ប្តេជ្ញា​បន្ត​ដឹកនាំ​ក្រុម​បង្កើន​ការ​ហ្វឹក​ហាត់​បន្ថែម​ទៀត ដើម្បី​ឲ្យ​ទម្រង់​បច្ចេកទេស​នៃ​ការ​លេង​នៅ​ក្នុង​ក្រុម​កាន់តែ​ស៊ីសង្វាក់ និង​យល់ចិត្ត​គ្នា​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ Tiger Street Football 2020 នៅ​រាជធានី​ភ្នំពេញ​។

គួរ​រំលឹក​ផង​ដែរ​ថា Tiger Street Football 2020 រៀបចំ​ឡើង​ដោយ​ស្រា​បៀរ​ថៃ​ហ្គ័​រ សម្រាប់​មណ្ឌល​ខេត្តកំពង់ស្ពឺ មាន​៥២​ក្រុម ធ្វើការ​ប្រកួត​ជម្រុះ​យក​តែ​៦​ក្រុម​ឡើង​ទៅ​ប្រកួត​បន្ត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៩ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១ ខែមីនា ជាមួយ​មណ្ឌល​៧​ទៀត​ដែល​កំពុង​តែ​បន្ត​ការ​ប្រកួត​ជម្រុះ​ជា​បន្តបន្ទាប់​។ ដោយ​យក​៤​ក្រុម​ចាប់ពី​ចំណាត់​លេខ​១ ដល់​លេខ​៤ គឺ​ឡើង​ទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​អូ​តូ ។ ដោយឡែក​២​ក្រុម​ទៀត​ដែល​ទទួល​បាន​ឱកាស​ឡើង​ទៅ​បង្គ្រប់​៦​ក្រុម​សម្រាប់​មណ្ឌល​កំពង់ស្ពឺ លេង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាជធានី​ភ្នំពេញ​នោះ គឺ​៤​ក្រុម​ដែល​ធ្លាក់​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ធ្វើការ​ចាប់ឆ្នោត​រើស​យក​២​ក្រុម​ឡើង​ទៅ​បង្គ្រប់​។

ពានរង្វាន់​ចំណាត់ថ្នាក់​លេខ​១ ទឹកប្រាក់ 1,500$ ចំណាត់ថ្នាក់​លេខ​២ ទឹកប្រាក់ 1,000$ ចំណាត់ថ្នាក់​លេខ​៣ ទឹកប្រាក់ 500$ និង​ចំណាត់ថ្នាក់​លេខ​៤ ទឹកប្រាក់ 200$​។ ព្រមទាំង​ជួប​ផ្ទាល់​ជាមួយ​កំពូល​តារាបាល់ទាត់​អន្តរជាតិ Rio Ferdinand នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជើងឯក នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២៩ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២០ ខាង​មុខ​នេះ​។
ក្រោយ​បញ្ចប់​ការ​ប្រកួត​ព្រឹត្តិការណ៍ Tiger Street Football 2020 ក៏​មានការ​ប្រគុំ​ដ​ន្ត្រី​ដ៏​កក្រើក​ដែល​មានការ​ចូលរួម​ពី​តារា​ល្បី​ប្រចាំ​កម្ពុជា​ដូច​ជា លោក​ព្រាប សុវត្ថិ អ្នក​នាង សុគន្ធ នី​សា លោក ហ្សូ​ណូ លោក ដួង វិ​រៈ​សិ​ដ្ឋ និង​កញ្ញា កែវ ចាន់​ដា​លី​ន ដើម្បី​ផ្តល់​ជូន​នូវ​ការ​សប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ក្រោយ​សំរាក​ពី​ការងារ​។

ក្រៅពី​ការ​បង្ហាញ​វត្តមាន​ពី​សំណាក់​តារា​ល្បី​ទាំងនេះ Tiger Street Football 2020 រដូវ​កាល​ទី​៨ ក៏​មានកម្ម​វិធី​ពិសេស​ៗ​សប្បាយ ៗ​ជា​ច្រើន​បង្កើន​បរិយាកាស​រីករាយ​ជាមួយ​ការ​ប្រគំ​តន្ត្រី​ផង​ដែរ ក្នុង​នោះ​មាន​ដូច​ជា​ផ្តល់​ឱកាស​ជូន​អ្នក​ចូល​ទស្សនា​ចូលរួម​លេង​ហ្គេ​មន​នៅ​ក្លឹ​ប​ទឹកកក Tiger Crystal Igloo ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ ដែល​មានគុណ​ភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរ​ជាតិ​មាន​ដើម​កំណើត​តាំងពី​ឆ្នាំ​១៩៣២ នៅ​ប្រទេស​សិង្ហ​បុរី និង​មាន​លក់​នៅ​ច្រើន​ជាង​៧០​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក ហើយ​ស្រា​បៀរ​ថៃ​ហ្គ័​រ ឈ្នះ​ពានរង្វាន់​លំដាប់ថ្នាក់​អន្តរជាតិ​ច្រើន​ជាង​៤០​មេដាយ​ផ្នែក​រសជាតិ និង​គុណភាព​។ សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ៖ www.facebook.com/TigerBeerKH

ស្តែង​ចេញ​នូវ​ការ​តាំងចិត្ត​ដ៏​មោះមុត​របស់​អ្នក ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ​។ ពិសា​ដោយ​ការ​ទទួលខុសត្រូវ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ