ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធនាគារ​ព្រៃ​ស​ផ្អាក​ទទួល​ឃុំខ្លួន​ជនសង្ស័យ​បណ្តោះអាសន្ន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ប្រមាណ​ជាង​២​ស​ប្តា​ហ៍​កន្លង​មកនេះ មណ្ឌល​អប់រំ​កែប្រែ​«​ម​១» ឬ​ហៅ​ថា​ពន្ធនាគារ​ព្រៃ​ស ដែល​ជា​កន្លែង​ឃុំខ្លួន​អ្នកទោស​ធំ​ជាងគេ​នៅ​កម្ពុជា​នោះ បាន​ផ្អាក​ការ​ទទួល​ជនសង្ស័យ ដែល​តម្រូវ​យក​ទៅ​ឲ្យ​ឃុំខ្លួន​ជា​បណ្តោះ អាសន្ន​នៅ​ទីនោះ​ហើយ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ប្រមាណ​ជាង​២​ស​ប្តា​ហ៍​កន្លង​មកនេះ មណ្ឌល​អប់រំ​កែប្រែ​«​ម​១» ឬ​ហៅ​ថា​ពន្ធនាគារ​ព្រៃ​ស ដែល​ជា​កន្លែង​ឃុំខ្លួន​អ្នកទោស​ធំ​ជាងគេ​នៅ​កម្ពុជា​នោះ បាន​ផ្អាក​ការ​ទទួល​ជនសង្ស័យ ដែល​តម្រូវ​យក​ទៅ​ឲ្យ​ឃុំខ្លួន​ជា​បណ្តោះ អាសន្ន​នៅ​ទីនោះ​ហើយ មូលហេតុ​គឺ​បណ្តាល​មក​ពី​ពន្ធនាគារ​ព្រៃ​ស​(​ម​១)​មាន​ផ្ទុក​ទណ្ឌិត និង​ជនសង្ស័យ​ដល់​ទៅ​ប្រមាណ​១០.០០០​នាក់​ទៅ​ហើយ នេះ​បើ​តាម​មន្ត្រី​បម្រើ​ការ​នៅ​ពន្ធនាគារ​«​ម​១»​បាន​ឲ្យ​ដឹង ។ ទណ្ឌិត និង​ជនសង្ស័យ​ប្រមាណ​១​ម៉ឺន​នាក់ ភាគច្រើន​ជា​អ្នក​មានទោស និង​មិន​ទាន់​មានទោស​ពាក់ព័ន្ធ​គ្រឿងញៀន ហើយ​មនុស្ស​ដែល​ប្រើប្រាស់​គ្រឿងញៀន​ពិតជា​ពិបាក​គ្រប់គ្រង​បំផុត ។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ផ្អាក​មិន​ទទួលយក​ជនសង្ស័យ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​«​ម​១»​នោះ មិន​ទាន់​មានការ​ប្រកាស​ជា​ផ្លូវការ​ណាមួយ​ពី​សំណាក់​អ្នកគ្រប់គ្រង​ពន្ធនាគារ​នោះ​ទេ នេះ​គ្រាន់តែ​ជា​ការ​បង្ហើប​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​អនុវត្ត​ច្បាប់​មក​ពី​គ្រប់​បណ្តា អង្គភាព ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថ និង​ខណ្ឌ​នានា ដែល​ចាប់ខ្លួន​ជនសង្ស័យ​បញ្ជូន​ទៅ​តុលាការ ហើយ​តុលាការ​សម្រេច​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះ ។

ចំណែក​មន្ត្រី​ពន្ធនាគារ​វិញ​បាន​ឲ្យ​ដឹង​ថា ពិត​ណាស់ មាន​ជនសង្ស័យ​ត្រូវ​ជាប់​ឃុំ ក្នុង​មួយ​ថ្ងៃ​មិន​ក្រោម​ពី​៤០​នាក់​នោះ​ទេ ភាគច្រើន​ពាក់​ពន្ធ​គ្រឿងញៀន​លួច ឆក់ ប្លន់ អំពើ​ហិង្សា រំលោភ​ទំ​នុ​ចិត្ត ។​ល​។ ដូច្នេះ​ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​ពន្ធនាគារ​ព្រៃ​ស ហៅ​ថា​មណ្ឌល​អប់រំ​កែប្រែ​«​ម​១» ពេញ​លើស​ចំណុះ​គ្មាន​កន្លែង​ដាក់ ជា​ហេតុ​មិន​អាច​ទទួលយក​បាន​ទៀត​ឡើយ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​ពន្ធនាគារ​ព្រៃ​«​ម​១» បាន​សម្រេចចិត្ត​ផ្អាក​ការ​ទទួល​ឃុំខ្លួន​ជនសង្ស័យ​នោះ មាន​ច​ម្ង​ល់​ថា ចុះបើ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​មួយ​ថ្ងៃ​ៗ មាន​ចំនួន​ច្រើន​យ៉ាង​ដូច្នោះ តើ​ឲ្យ​យក​ពួក​គេ​ទៅ​ទុក​ឯណា0x017d7 ចម្លើយ​បាន​មក​វិញ​ក៏​មក​ពី​មន្ត្រី​នគរបាល​អនុវត្ត​ច្បាប់​ដែរ​ថា មិន​ទាន់​ទាល់ច្រក​ទេ ពន្ធនាគារ​«​ម​១» មិន​ទទួល​គឺ​នៅ​មាន​ពន្ធនាគារ​ប៉េ​ហ្ស៊ី​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទទួលយក​ដែរ ព្រោះ​ពន្ធនាគារ​ប៉េ​ហ្ស៊ី ទើបនឹង​ផ្ទេរ​ចេញពី​កណ្តាល​ក្រុង​ទៅ​បោះទីតាំង​ជាប់​គ្នា​ជាមួយ​មណ្ឌល​អប់រំ​កែប្រែ​«​ម​១»​នោះ​ដែរ ។

ពន្ធនាគារ​ប៉េ​ហ្ស៊ី​ទើបតែ​មាន​ទណ្ឌិត និង​ជនសង្ស័យ​ប្រមាណ​រាប់រយ មិន​ទាន់​ដល់​ពាន់​នាក់​នោះ​ទេ ដូច្នោះ​ជៀសវាង​ការ​ចង្អៀត​ណែន និង​ខ្វះ​ការ​គ្រប់គ្រង តុលាការ​សម្រេច​ជាង​២​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ តម្រូវ​ឃុំខ្លួន​ជនសង្ស័យ​នៅ​ពន្ធនាគារ​ប៉េ​ហ្ស៊ី​វិញ ។ បាន​សង្កេត​ឃើញ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​វិញ ចុងឆ្នាំ​២០១៩ រហូត​មក​ដល់​ពេល​នេះ មួយ​ថ្ងៃ​ៗ​គ្រប់​បណ្តា​អង្គភាព នគរបាល​ជាតិ នឹង​កងរាជអាវុធហត្ថ ដែល​មាន​ភារកិច្ច និង​តួនាទី​បង្ក្រាប​បទល្មើស បាន​ចាប់​ប​ញ្ជូ​ល​ជនសង្ស័យ​ប្រុស​ស្រី​ពាក់​ពន្ធ​គ្រឿងញៀន លួច ឆក់ ប្លន់ រំលោភ​ទំនុកចិត្ត មិន​ក្រោម​ពី​៤០​នាក់​ដែរ នេះ​ហើយ​ជា​កត្តា​ធ្វើ​ឲ្យ​ពន្ធនាគារ​ព្រៃ​ស​«​ម​១» មិន​អាច​ផ្ទុក​មនុស្ស​បាន​ទៀត​នោះ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ