ការ​សម្រេច​ចិត្តធំ​ៗ​ដែល​មហាសេដ្ឋី​ភាគច្រើន​ស្តាយក្រោយ


ការ​រៀនសូត្រ​ពី​កំហុសឆ្គង​របស់​អ្នក​ដទៃ​គឺជា​វិធីសាស្ត្រ​មួយ​ដែល​អាច​ផ្តល់​មេរៀន​សំខាន់​ៗ​ដល់​មនុស្ស​គ្រប់​រូប ។ ហើយ​មនុស្ស​ម្នាក់​ៗ​តែងតែ​ធ្លាប់​ប្រព្រឹត្ត​ខុស​អ្វីមួយ​មិន​ថា​ពួក​គេ​មក​ពី​ក្រុម​វណ្ណៈ​ណាមួយ​ឡើយ ។
សម្រាប់​មហាសេដ្ឋី ពួក​គេ​ក៏​មិន​មាន​អ្វី​ខុស​គ្នា​ច្រើន​ពី​មនុស្ស​ទូទៅ​ដែរ ហើយ​ពួក​គេ​ក៏​មិន​អាច​ជៀសវាង​កំហុសឆ្គង​ទាំង​តូច​ទាំង​ធំ​ដែល​មនុស្ស​ទូទៅ​ជួប​ប្រទះ​ដែរ ។ ខាងក្រោម​នេះ​គឺជា​ការ​សម្រេច​ចិត្តធំ​ៗ​ដែល​មហាសេដ្ឋី​ស្តាយក្រោយ​ជាងគេ​ក្នុង​ជីវិត​របស់​ពួក​គេ និង​ជា​មេរៀន​សំខាន់​ៗ​ដែល​អ្នក​អាច​រៀនសូត្រ​បាន​ដើម្បី​ក្លាយជា​បុគ្គល​ដែល​ជោគជ័យ​នា​ថ្ងៃ​អនាគត​៖

១. មើល​រំលង​បច្ចុប្បន្នកាល​៖
មនុស្ស​ជា​ច្រើន​តែងតែ​ចូល​ចិត្ត​ព្រួយបារម្ភ​ពី​ថ្ងៃ​អនាគត ឬ​តែងតែ​គិត​ពី​កំហុសឆ្គង​កាលពី​អតីតកាល រហូត​ដល់​ពួក​គេ​ភ្លេច​រស់នៅ​ក្នុង​បច្ចុប្បន្នភាព ។ ការ​ធ្វើ​ដូច្នេះ​អាច​ធ្វើ​ឲ្យ​មនុស្ស​ភ្លេច​ពី​តម្លៃ​នៃ​ជីវិត​របស់​ខ្លួន មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន និង​ការ​សម្រេច​ដែល​ខ្លួន​បាន​សម្រេច​កន្លង​មក ។ ប្រាកដ​ណាស់ ការ​គិត​ពី​អនាគត និង​រំលឹក​ពី​មេរៀន​ដែល​ខ្លួន​ធ្លាប់​បាន​ឆ្លងកាត់​មិនមែន​ជា​អ្វី​អាក្រក់​ទេ ប៉ុន្តែ​វា​មិន​គួរ​រារាំង​អ្នក​មិន​ឲ្យ​រស់រាន​ក្នុង​បច្ចុប្បន្នភាព​ឡើយ ។

២. រង​ចាំ​ពេល​ដើម្បី​សម្រេច​គោលដៅ​៖
លោក រ៉​ន ស៊ី​ម (Ron Sim) ដែល​ជា​មហាសេដ្ឋី​ជនជាតិ​សិង្ហ​បុរី​ម្នាក់​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា មនុស្ស​មិន​ដែល​មាន​ពេលវេលា​ដែល​ត្រឹមត្រូវ​ក្នុង​ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​ធ្វើ​វា​ទេ នោះ​គ្មាន​អ្វី​កើត​មាន​ឡើង​ឡើយ ។ អាជីវករ​ដែល​ជោគជ័យ​ជា​ច្រើន​ជួបនឹង​ការ​ស្តោ​យ​ក្រោយ​នេះ និង​គិត​ថា​ពួក​គេ​គួរតែ​ចាប់ផ្តើម​ឲ្យ​បាន​លឿន ។

៣. បាត់បង់​ឱកាសល្អ​៖
ជាក់ស្តែង មនុស្ស​មិន​អាច​ដឹង​ច្បាស់​ឡើយ​ថា​ឱកាស​ណាមួយ​ជា​ឱកាស​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ចំណេញ​ឬ​ខាត ប៉ុន្តែ​ប្រសិនបើ​ឱកាស​មក​ដល់​ហើយ អ្នក​មិន​គួរ​ទុក​ឲ្យ​វា​កន្លង​ផុត​ទៅ​ដោយ​មិន​ធ្វើ​អ្វី​សោះ​ទេ ។ យ៉ាង​ហោច​ណាស់ អ្នក​គួរតែ​ស្រាវជ្រាវ​និង​ពិចារណា​លើ​វា​ឲ្យ​បាន​ដិត​ដល់​ដើម្បី​ជៀសវាង​ការ​ស្តាយក្រោយ​នៅ​ថ្ងៃ​អនាគត ។ បើ​ទោះជា​វា​ជា​ទម្លាប់​ល្អ​ក្នុង​ការ​រៀនសូត្រ​ពី​កំហុសឆ្គង​មុន​ៗ​ពិតមែន​ក្តី អ្នក​ត្រូវ​ចង​ចាំ​ថា​អ្នក​ក៏​មិន​អាច​ជៀស​ផុត​ទាំងស្រុង​ពី​ការ​ប្រព្រឹត្ត​កំហុសឆ្គង​នៅ​ថ្ងៃ​មុខ​ទេ ។ ប៉ុន្តែ​វា​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការ​ក្លាយជា​បុគ្គល​ដែល​ជោគជ័យ​ប៉ុណ្ណោះ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ