ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ហេង សំ​រិ​ន បង្ហាញភាព​រីក​ចម្រើន​របស់​កម្ពុជា​​ដល់​ពលរដ្ឋ​ខ្មែរ​អូស្ត្រា​លី

4 ឆ្នាំ មុន

អូស្ត្រាលី​៖ ​ឆ្លៀត​ពី​ការ​ចូលរួម​កិច្ចប្រជុំ APPF លើក​ទី​២៨ក្នុង​ប្រទេស​អូស្ត្រាលី សម្តេច ហេង សំ​រិ​ន ប្រធាន​រដ្ឋសភា បាន​ទទួល​ជួប​សំណេះសំណាលសាកសួរ​សុខទុក្ខ និង…

អូស្ត្រាលី​៖ ​ឆ្លៀត​ពី​ការ​ចូលរួម​កិច្ចប្រជុំ APPF លើក​ទី​២៨ក្នុង​ប្រទេស​អូស្ត្រាលី សម្តេច ហេង សំ​រិ​ន ប្រធាន​រដ្ឋសភា បាន​ទទួល​ជួប​សំណេះសំណាលសាកសួរ​សុខទុក្ខ និង ទទួល​ទាន អាហារ​ជាមួយ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​និស្សិត​កំពុង​រស់នៅនិង​សិក្សា នៅ​ក្នុង​ទីក្រុងកង់បេ​រ៉ា និង​រដ្ឋ​នៅ​ក្បែរ​ៗ​នោះ កាលពី​រសៀល​ថ្ងៃ​ទី​១៦ ​មករា ឆ្នាំ​២០២០​ នៅ​ស្ថានទូត​ខ្មែរក្នុង​ទីក្រុង​កង់​បេ​រ៉ា ប្រទេស​អូស្ត្រាលី​។

លោក ចាន់ រតនា ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​អូស្ត្រាលី បាន​លើក​ឡើង​ថា ប្រជា​ពលរដ្ឋ និស្សិត​ដែល បាន​មក​ស្វាគមន៍​សម្តេច បាន​បង្ហាញ​ក្តី​នឹករលឹក​ជ្រាលជ្រៅ​ចំពោះសម្តេច​ប្រធានរដ្ឋសភា​។ ប្រជា​ពលរដ្ឋ​បាន​ថ្លែងអំណរគុណ​ចំពោះ​សម្តេច ដែល​បាន​តស៊ូរំដោះប្រទេស​ជាតិ​ចេញពី​របប​ខ្មែរក្រហម និង​បាន​ចូលរួម​អភិវឌ្ឍន៍ប្រទេស​ជាតិ​រហូត​មកដល់​ពេលបច្ចុប្បន្ន​នេះ ​។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស​សម្តែង​ការ​គាំទ្រ​និង​សប្បាយ​រីករាយ ចំពោះ​ការ​រីក​ចម្រើន សុខ​សន្តិភាព ដែល​កម្ពុជា​ទទួល​បាន​សព្វ​ថ្ងៃនេះ និង​សូម​ឲ្យ​ថ្នាក់ដឹកនាំ ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​រួម​គ្នា​ថែរក្សា​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ជា​អចិន្ត្រៃយ៍​ទៅ ​។ ពួក​គាត់ មិន​ចង់​ឃើញ​ប្រទេស​ជាតិ​មាន​សង្គ្រាម​ដែល​នាំ​ឲ្យ​ខ្មែរ​បែកបាក់​គ្នា និង​រត់​មក​រស់នៅ​ប្រទេស គេ​ទៀត​នោះ​ទេ​។

ក្នុង​ជំនួប​នោះ​ដែរ​សម្តេច​ប្រធានរដ្ឋសភា បាន​ថ្លែងអំណរគុណ​ដល់ ពលរដ្ឋ​ខ្មែរ​រស់ នៅ​ក្នុង​ប្រទេស​អូស្ត្រា​លី ដែល​បាន​ទទួល​ស្វាគមន៍​សម្តេច តាំងពី​ពេល​មក​ដល់ ព្រ​លាន​យន្ត ហោះ​មក​ម្លះ​។ ជាមួយ​គ្នា​នេះ សម្តេច​បាន​អរគុណ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​រស់​ក្រៅប្រទេស ជា​ពិសេស បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​អូស្ត្រាលី​នេះ ដែល​ជា​និច្ចកាល​តែង​គាំទ្រ ទាំង​ផ្នែក ស្មារតី និង​សម្ភារៈ​ដល់​ប្រជាជន​នៅ​ក្នុង​ប្រទេស ក្នុង​ការ​រួមចំណែក កសាង និង​អភិវឌ្ឍ​ប្រ ទេស តាំងពី​ដើម​រៀង​មក​។ សម្តេច​បាន​ផ្តាំផ្ញើ​ដល់​លោក​ឯកអគ្គរាជ​ទូត​កម្ពុជា នៅ​ប្រទេស​អូស្ត្រាលី ប្រជាពលរដ្ឋ ទាំងអស់ ចេះ​ជួយ​យកអាសា​គ្នា​គ្រប់ពេលវេលា មាន​អធ្យា​ស្រ័យ​គ្នា និង​ថែរក្សា​ឲ្យ​បាន​ភាព ថ្លៃថ្នូរ​ជា​ពលរដ្ឋ​ខ្មែរ​។

ជាមួយ​គ្នា​នេះ សម្តេច​បាន​ជម្រាប​ពលរដ្ឋ​ខ្មែរ នៅ​នាយ​សមុទ្រ​ពី​សភាព​ការ ណ៍​ជាក់ស្តែង​នៅ​ក្នុង​ប្រទេស ពិសេស​ការ​អភិវឌ្ឍ​របស់​ប្រទេស​ជាតិ នា​ពេល​បច្ចុប្បន្ន​នេះ ។ នៅ​ក្នុង​ឱកាស​នោះ សម្តេច​បាន​រំលឹក​ពី​ប្រវត្តិ​សង្គ្រាម​នៅ​កម្ពុជា និង​ចលនា​តស៊ូ​របស់ ឥស្ស រ​ជន​ស្នេហា​ជាតិ ដែល​រំដោះប្រទេស​ជាតិ ចេញពី​របប​ខ្មែរក្រហម និង​ការ​តស៊ូ​កសាង​ជាតិ ក្រោយ​ថ្ងៃ​៧ មក​រា ឆ្នាំ​១៩៧៩​។

សម្តេច​បាន​បញ្ជាក់​ថា​៖« កម្ពុជា​បាន​ហែរ​ឆ្លង​ការ​លំបាក​ជាង​៤០​ឆ្នាំ​មកនេះ កម្ពុជា បាន​ប្រែក្លាយ​ពី​វាល​ពិឃាត​នៃ​របប​ប្រល័យពូជសាសន៍ ពី​សមរភូមិ​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំ​រៃ បង្ហូរឈាម ពី​ការ​បែកបាក់​ជាតិ និង​បែកបាក់​ទឹកដី មក​ជា​ប្រជាជាតិ​មួយ ដែល​មាន​សន្តិភាព ឯកភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជា​ពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត ដូច​ជា ផ្លូវថ្នល់ បណ្តាញ​អគ្គិសនី រហូត​ដល់​ជនបទ​ដាច់​ស្រ​យ៉ា​ល​គ្រប់​ច្រកល្ហក ប្រព័ន្ធ ធា​រា​សា ស្ត្រ​ខ្វាត់ខ្វែង នៅ​គ្រប់​តំបន់ ជនបទ សាលារៀន មន្ទីរពេទ្យវត្ត​អារាម ត្រូវ​បាន​កសាង និង​កែ​លំអ នៅ​គ្រប់​ភូមិឃុំ និគមជនបទ និង ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រូប​វន្ត​ដទៃ​ទៀត រាប់​មិន​អស់ ដែល​ក្នុង​នោះ តំបន់​ភាគច្រើន​មិន​ធ្លាប់​មានការ​អភិវឌ្ឍ​ទាល់តែ​សោះ នៅ​ក្នុង​របបន​យោបាយ​មុន​ៗ» ៕

អត្ថបទសរសេរ ដោយ