លោកមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffet) ដែលជាវិនិយោគិនដែលទទួលបានការគោរពស្រលាញ់ពីមនុស្សជាច្រើនបានផ្តល់យោបល់ដល់អ្នកដែលចង់ក្លាយជាវិនិយោគិនល្អមួយរូបឲ្យចំណាយពេលច្រើនលើការអាន និងការសរសេរ ប៉ុន្តែមានចំណេះដឹងមួយដែលលោកគិតថាមនុស្សមិនត្រូវការចាំបាច់ឡើយដើម្បីជោគជ័យក្នុងផ្នែកលុយ ។
កាលពីឆ្នាំ ១៩៩៥ លោកបាននិយាយក្នុងសន្និសិទប្រចាំឆ្នាំរបស់ក្រុមហ៊ុន Berkshire Hathaway របស់លោកថា អ្នកដែលពូកែគណិតវិទ្យាមិនមានឱកាសច្រើនជាងមនុស្សទូទៅក្នុងការក្លាយជាវិនិយោគិនដែលល្អមួយរូបទេ ។ លោកបាននិយាយថា «ខ្ញុំមិនគិតថាចំណេះដឹងផ្នែកគណិតវិទ្យាមានអត្ថប្រយោជន៍ក្នុងការវិនិយោគទេ ។ ការដឹងពីទំនាក់ទំនងគណិតវិទ្យា និងមានសមត្ថភាពក្នុងការគុណលេខអាចជួយដល់ការវិនិយោគ ព្រោះវាជួយឲ្យអ្នកដឹងថាអ្វីមួយសមហេតុសមផល ឬទេ» ។ យ៉ាងណាក្តី លោកគិតថាមានផ្នែកមួយនៃគណិតវិទ្យាដែលអាចជួយដល់មនុស្សក្នុងការវិនិយោគ និងកសាងទ្រព្យសម្បត្តិបាន នោះគឺសមត្ថភាពក្នុងការជ្រើសរើសជម្រើសដែលល្អបំផុត ។
ការវិនិយោគដែលជោគជ័យមិនអាស្រ័យតែលើការជ្រើសរើសជម្រើសវិនិយោគដែលល្អទេ តែវាអាស្រ័យលើការជ្រើសរើសឱកាសដែលល្អក្នុងចំណោមជម្រើសដែលល្អដទៃទៀតព្រោះអ្នកមិនមានធនធានគ្រប់គ្រាន់ក្នុងការជ្រើសជម្រើសច្រើនឡើយ ។ មានន័យថា១ពាន់ដុល្លារដែលអ្នកវិនិយោគលើអាជីវកម្មមួយមានន័យថាអ្នកបាត់បង់ ១ពាន់ដុល្លារសម្រាប់វិនិយោគលើអាជីវកម្មមួយទៀត ។
ក្រៅពីនេះហើយ វាមិនមែនជារឿងងាយឡើយក្នុងការធ្វើការប្រៀបធៀបជម្រើសវិនិយោគទាំងអស់។ សម្រាប់លោក បាហ្វេត អ្វីដែលអ្នកត្រូវដឹងពីលំហូរលុយរបស់ក្រុមហ៊ុន ឬអាជីវកម្មទាំងពីររួចយកវាមកប្រៀបធៀបគ្នា ។ ដោយហេតុដូចនេះ វិនិយោគិនដែលមានសមត្ថភាពខ្ពស់ គឺជាបុគ្គលដែលមានសមត្ថភាពក្នុងការត្រិះរិះពិចារណាបានដោយមានប្រសិទ្ធិភាព មិនត្រឹមតែចំណេះដឹងគណិតវិទ្យាមួយឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ