ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​នឹង​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​អ្នកធ្វើការ​លើស​ពី​1​វេន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើការ​ងារ​លើស​ពី​១​វេន ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ឧស្សាហកម្ម​ទំនើប ។ ក្រសួង​កា​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា នឹង​រៀបចំ​ធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ស្តី​ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើការ​ងារ​លើស​ពី​១​វេន ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ឧស្សាហកម្ម​ទំនើប ។ ក្រសួង​កា​ងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា នឹង​រៀបចំ​ធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ត្រីភាគី​ស្តី​ពី​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សាន់​វេ ដោយ​មាន​ជំនួយ​បច្ចេកទេស​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) ។

សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ មានការ​ចូលរួម​ពី​តំណាង​ភាគី​សហជីព​ចំនួន​១៨​រូប តំណា​ង​ភាគី​និយោ​ជក​ចំនួន​១៧​រូប និង​ដៃគូ​របស់ក្រសួង​ចំនួន​១១​រូប ។ សិក្ខាសាលា​រៀបចំ​ឡើងក្នុង​គោលបំណង​ដើម្បី​ពិភាក្សា​អំពី ការ​កែសម្រួលបទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​នឹង​វេន​ការងារ​របស់​រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែល​មានដំណើរ​ការ​លើស​ពី​១​វេន​ជា​ប្រចាំ ។

ការ​កែសម្រួល​នេះ គឺ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ឧស្សាហកម្ម​ទំនើប​ដូច​ជា រោងចក្រ​ផលិត​បរិក្ខារ​អគ្គិសនី គ្រឿង​អេ​ឡិច​ត្រូ​និក និង​ការ​កែ​ច្នៃ​ម្ហូបអាហារ​ជាដើម និង​បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ ។ ដោយឡែក រោងចក្រ សហគ្រាស គ្រឹះស្ថាន ដែល​ធ្វើការ លើស​ពី​១​វេន​ម្តងម្កាល គឺ​នៅ​បន្ត​អនុ​វត្តបទ​ប្បញ្ញត្តិ​ដែល​មាន​ជា​ធរមាន ។

សិក្ខាសាលា​ក៏​នឹង​ពិភាក្សា​ពី​ការ​ពង្រីក​វិសាលភាព​សេវាកម្ម​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​បុគ្គល ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​យន្តការ​ដោះស្រាយ​វិវាទ​ការងារ និង​ឆ្លើយតប​នឹង​តម្រូវការ​របស់​ភាគី​វិវាទ ព្រមទាំង​កាន់តែធានា​បាន​នូវ​សុខដុមរមនា​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​។ ការ​លុប​ការ​ឈប់​នៅ​ថ្ងៃ​បន្ទាប់​សម្រាប់​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ចំ​ថ្ងៃអាទិត្យ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កា​រវិ​វ​ឌ្ឍ​ផ្នែក​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា សំដៅ​លើកកម្ពស់​ផលិតភាព​ការងារ និង​ពង្រឹង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ច​កម្ពុជា​ទាំង​ក្នុង​តំបន់ និង​សកលលោក ។

សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​១​នេះ នឹង​ផ្ដល់​ឱកាស​ដល់​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​ពិនិត្យ​និង​ពិភាក្សា​ផ្តល់​ធាតុ​ចូល​នានា សំដៅ​ការពារ​ផលប្រយោជន៍​បងប្អូន​កម្មករនិយោជិត និង​និ​យោជក ។ ក្រសួង​នឹង​បន្ត​សហការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ជា​ពិសេស​អង្គការ ILO រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់ និង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជា​លក្ខណៈ​ត្រីភាគី​បន្ត​ទៀត ដើម្បី​បន្ត​ប្រមូល​ធាតុ​ចូល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ។

លោក អុ​ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៥ ខែមករា ទាក់ទិន​នឹង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​ថា ការ​ធ្វើ​បែប​នេះ​ក៏​ជា​កត្តា​មួយ​ក្នុង​ការ​ចូលរួម​ដោះ​ស្រាយ​ជូន​កម្មករ​ឲ្យ​ស្រប​នឹង​បណ្តា​ប្រទេស​នានា ព្រោះថា​នៅ​កម្ពុជា មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន ហើយ​កម្ពុជា ​គឺជា​ប្រទេស​មាន​ព្រះមហាក្សត្រ​សោយរាជ្យ ។ ការ​ឈប់​សម្រាក​នេះ ត្រូវ​បាន​គេ​សាទរ​ក្នុង​នោះ​មាននិស្សិត លោកគ្រូ​អ្នកគ្រូ និង​មន្ត្រីរាជការ ។​ផ្ទូ​យ​ទៅ​វិញ ប្រសិនបើ​មានការ​ឈប់​សម្រាក​ច្រើនពេក ធ្វើ​ឲ្យ​អ្នក​វិនិយោគ​នឹង​មិន​ធ្វើការ​វិនិយោគ​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​បន្ថែម ការ​កាត់​បន្ថយ​ថវិកា​វេន​យប់​នោះ​គឺជា​បំណង​ល្អ ប៉ុន្តែ​អ្នក​ដែល​ចង់បាន​ប្រជា​ប្រិយ​ភាព បាន​ធ្វើការ​បកស្រាយ​ខុស​។រឿង​នេះ​ជា​រឿង​ធម្មតា​ទេ សម្រាប់​ប្រទេស​កាន់​របប​ប្រជាធិបតេយ្យ​និង​ទីផ្សារសេរី យើង​នឹងព្យាយាម​បកស្រាយ​ដើម្បី​ឲ្យ​គេ​បាន​យល់ ។ នេះ​ជា​ទិដ្ឋភាព​រួម​ដែល​ខ្ញុំ​ចង់​លើក​ដើម្បី​ដោះស្រាយ​ការងារ និង​ធ្វើការ​សម្រួល​កិច្ច​ការងារ​ថ្មី​របស់ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ៕

អត្ថបទសរសេរ ដោយ