ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ស្លុតចិត្ត​! ប្តី​ឡោម ល​ក្ខិ​ណា ជួប​គ្រោះ​ថ្នាក់​អកុសល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​រឿង​មួយ​នឹក​ស្មាន​មិន​ដល់​ទៀត​ហើយ ដែល​តារា​លេចធ្លោ​ក្នុង​សិល្បៈ​ផ្នែក​នារី​ម្នាក់​ទៀត គឺ​អ្នក​នាង​ឡោម ល​ក្ខិ​ណា ទើបតែ​ទទួល​បានកូន​ប្រុស​ម្នាក់ ក្រោយ​ចង​ស្នេហ៍​ជា​មួយ​តារា​ប្រុស​ម្នាក់​នោះ ស្រាប់តែ​ខាង​ប្រុស គឺ​លោកប៉ា…

រាជធានី​ភ្នំពេញ ៖ ជា​រឿង​មួយ​នឹក​ស្មាន​មិន​ដល់​ទៀត​ហើយ ដែល​តារា​លេចធ្លោ​ក្នុង​សិល្បៈ​ផ្នែក​នារី​ម្នាក់​ទៀត គឺ​អ្នក​នាង​ឡោម ល​ក្ខិ​ណា ទើបតែ​ទទួល​បានកូន​ប្រុស​ម្នាក់ ក្រោយ​ចង​ស្នេហ៍​ជា​មួយ​តារា​ប្រុស​ម្នាក់​នោះ ស្រាប់តែ​ខាង​ប្រុស គឺ​លោកប៉ា ពិសិដ្ឋ ក៏​ជា​អតីត​តារា​សម្តែង​ម្នាក់​ដែរ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រហូត​ដល់​បាត់​បង់ជីវិត​។ ដំណឹង​នេះ ទើប​បែកធ្លាយ​ព្រឹក​មិ​ញ ស្រប​ពេល​ហេតុការណ៍​កើតឡើង​កាលពី​ម្សិលមិញ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០​។

យោង​តាម​ការ​បង្ហោះ​របស់​អ្នក​នាង ឡោម ល​ក្ខិ​ណា បាន​សរសេរ​ថា «​យើងខ្ញុំ​ជា​ក្រុម​គ្រួសារ​នៃ​សព លោក PISETH PA ដែល​បាន​ទទួលមរណភាព​នៅ​ថ្ងៃ​សុក្រ ទី​១៦ ខែមករា ឆ្នាំ​២០២០ ដោយ​គ្រោះ​ថា្ន​ក់​ចា​រា​ចរណ៍​។ សូម​ជំរាប​ជូនដំណឹង​ដល់​ញាតិ​មិត្ត​ជិត​ឆ្ងាយ​នៃ​សព ដែល​យើងខ្ញុំ​មិន​បាន​ទៅ​អញ្ជើញ​ដោយ​ផ្ទាល់​ឱ្យ​បាន​ជ្រាប​ថា យើងខ្ញុំ​រៀបចំ​ពិធី​បុណ្យសព ស្ថិត​នៅ​វត្ត​ក្រាំង​ធ្នុង ជិត​បុរី​ឈូក​វ៉ា ៣ អាស្រ័យ​ហេតុនេះ សូម​គោរព​អញ្ជើញ​ញាតិ​មិត្ត​ជិត​ឆ្ងាយ​មេត្តា​ចូលរួម​ដោយ​មេត្រីភាព​។

តាម​ការ​បង្ហោះ​របស់​អ្នក​នាង ឡោម ល​ក្ខិ​ណា បាន​សរសេរ​បន្ត​ថា​«​សូម​បង​ទៅ​កាន់​ទី​ស្ងប់​សុខ​រឿង កូន​បង​កុំ​បារម្ភ អូន​នឹង​មើលថែ​កូន​ឱ្យ​ល្អ បង​ដាច់​ចិត្ត​ណាស់ ហ៊ាន​ទៅ​ចោល​អូន​គ្មាន​ផ្តាំផ្ញើរ​អី​អូន​មួយ​ម៉ាត់​»​។

ក្រោយ​ពេល​ដំណឹង​នេះ​បែកធ្លាយ​តាម​រយៈ​ការ​បង្ហោះ​របស់​អ្នក​នាង ឡោម ល​ក្ខិ​ណា រួច​ហើយ សិល្បករ​ស្លុតចិត្ត​គ្រប់​គ្នា ពេល​ទទួល​ដំណឹង​អកុសល​មួយ​នេះ ហើយ​ម្នាក់​ៗ​លើកទឹកចិត្ត​ឱ្យ ឡោម ល​ក្ខិ​ណា រឹង​មាំ ទប់​ស្មារតី និង​តស៊ូ​ក្នុង​ជីវិត មើលថែ​ទាំ​កូនប្រុស​របស់​ប្តី​ឱ្យ​ល្អ​។

គួរ​រំលឹក​ថា លោកប៉ា ពិសិដ្ឋ ក៏​ជា​អតីត​តារា​សម្តែង​ម្នាក់​ដែរ កាលពី​ច្រើន​ឆ្នាំ​មុន លោក​បាន​ធ្លាប់​ថត​ចម្រៀង​កាយវិការ​ខារ៉ាអូខេ ឱ្យ​ផលិតកម្ម​រៃ​មាស តោ​មាស និង​បុ​ប្ឋា​។ គ្រានោះ​ហើយ​ដែល​លោក​ជំពប់​ស្នេហ៍​លើ ឡោម ល​ក្ខិ​ណា រហូត​បង្កើត​ចំណង​ស្នេហ៍​ពេញចិត្ត​ស្រឡាញ់​គ្នា មានកូន​ជា​ចំណងដៃ មិន​ទាន់​រៀប​ការ​នៅឡើយ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ