ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក កឹ​ម សុខា បដិសេធ​ឃ្លី​ប​វី​ឌី​អូ​ដែល​តុលាការ​បង្ហាញ​ក្នុង​សវនាការ​ថា​មិន​ប្រក្រតី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​ចំពោះ​វិ​ឌី​អូ​ឃ្លី​ប​ដែល​តុលាការ​បាន​បង្ហាញ​ក្នុង​សវនាការ​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន ។ នេះ​បើ​តាម​លោក មុត…

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​ចំពោះ​វិ​ឌី​អូ​ឃ្លី​ប​ដែល​តុលាការ​បាន​បង្ហាញ​ក្នុង​សវនាការ​ថា មាន​ភាព​មិន​ប្រក្រតី​ច្រើន ។ នេះ​បើ​តាម​លោក មុត ច​ន្ថា ។

លោក មុត ច​ន្ថា មនុស្ស​ជំនិត​លោក កឹ​ម សុខា បាន​សរសេរ​លើ​បណ្តាញ​សង្គម​មុន​នេះ​យ៉ាង​ដូច្នេះ​ថា ៖«​លោក​ប្រធាន កឹ​ម សុខា បាន​បដិសេធ​ចោល​ឃ្លី​ប​វី​ឌី​អូ​ដែល​ត្រូវ​បាន​ផលិត​ឡើងជា​ភស្តុ​តាង​ដាក់បន្ទុក​មក​លើ​រូប​លោក ដោយហេតុ​ថា ឃ្លី​ប​វី​ឌី​អូ​នេះ​មិន​មាន​អង្គហេតុ និង​មាន​ភាព​មិន​ប្រក្រតី ព្រោះ​ត្រូវ​បាន​គេ​កាត់​ជា​កង់​ៗ» ។ លោក​បន្ត​ថា លោក កឹ​ម សុខា បាន​ស្នើ​ដាក់​ឃ្លី​ប​វី​ឌី​អូ​ទាំងស្រុង​ជា​ភស្តុ​តាង​របស់​លោក​ជំនួស​វិញ ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​ចាក់​បង្ហាញ​នៅ​ក្នុង​សវនាការ​នៅឡើយ​ទេ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា​នេះ តុលាការ​បាន​បន្ត​បើក​សវ​នាក​រលើ​សំណុំរឿង​លោក​កឹ​ម សុខា​បន្ត​ទេ ។ ការ​បើក​សវនាកា​នេះ​គេង​នៅ​ឃើញ​ឃ្លាំមើល​ពី​អតីតមន្ត្រី​បក្ស​ប្រឆាំង​ក៏​ដូច​ជា មន្ត្រី​អង្គ​ម​ស៊ី​វិល តំណាង​ស្ថានទូត​មួយ​ចំនួន​ផង​ដែរ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០២០ តុលាការ​បាន​បើក​សវនាការ​លើ​សំណុំរឿង​លោក​កឹ​ម​សុខា ។ ការ​បើក​សវនាការ​ក៏​មាន​វត្តមាន​លោក កឹ​ម សុខា ចូល​ក្នុង​បន្ទប់​សវនាការ​រួម និង​មេធាវី​ការពារ​ក្តី​ផង​ដែរ ។ តុលាការ​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ចូលរួម​ស្តាប់​សវនាការ​នេះ​តែ​៣០​នាក់​ប៉ុណ្ណោះ​ព្រោះ​អះអាង​ថា បន្ទប់​សវនាការ​ចង្អៀត​ណែន ។

សវនាការ​នេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​មានការ​តាមដាន​យ៉ាងច្រើន​ពី​តំណាង​អង្គទូត មន្ត្រី​សង្គម​ស៊ី​វិល ព្រមទាំង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន ។ ជាង​នេះ​សវនាការ​នេះ គេ​ក៏​ឃើញ​មានការ​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ដាក់​នៅ​ជុំវិញ​តុលាការ​យ៉ាង​តឹង​រឹង​បំផុត ដើម្បី​រក្សា​សណ្តាប់ធ្នាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ