ក្រោយ​ជាប់​ឆ្នោត​ទៀត​ព្រមាន​ថា ​តៃវ៉ាន់​ជា​ប្រទេស​ឯករាជ្យ


កោះ​តៃវ៉ាន់ ៖ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​TSAI ING WEN​ក្រោយ​ជាប់​ឆ្នោត​ជា​ថ្មី​ភ្លាម​ថ្លែង​ថា ចិន​ត្រូវ​ទទួលយក​ការ​ពិត​ដែល​តៃវ៉ាន់​ជា​ប្រ​ទេ​សេក​រាជ្យ​មូ​យ​រួច​ទៅ​ហើយ ដោយ​លោកស្រី​អះ​អាង​ប្រាប់​ក្រុង​ប៉េ​កាំ​ង​ថា រាល់​ការ​ប៉ុនប៉ង​លុកលុយ​លើ​កោះ​តៃវ៉ាន់ នោះ​ខ្លួន​នឹង​រង​ការ​បង់​តម្លៃ​ខ្ពស់​បំផុត​។

លោកស្រី​TSAI ING WEN​ដែល​ធ្វើ​យុទ្ធនាការ​ឃោសនា លើក​ពី​គំនិត​នៃ​ភាព​ចាំបាច់​តស៊ូ​ប្រឆាំង​​ការ​គំរាមកំហែង​និង​លទ្ធិផ្ដាច់ការ​របស់​ចិន​នោះ ដណ្ដើម​បាន​ជោគជ័យ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់ កាលពី​ថ្ងៃ​ទី​១១​មក​រាជា​មូ​យ​សំឡេង​៥៧,១% ក៏​ទោះបី​មានការ​សម្លុត​បំភ័យ​ខាង​សេដ្ឋកិច្ច​និង​ការទូត​ពី​សំណាក់​ក្រុង​ប៉េ​កាំ​ង ដើម្បី​ឲ្យ​ដែន​កោះ​នោះ​នៅ​ឯកោ​ក្ដី​។

លោកស្រី​ទទួល​បាន​សន្លឹក​ឆ្នោត​៨,២​លាន ដែល​ច្រើន​ជាង​ការ​ជាប់​ឆ្នោត​លើក​ទី​មួយ​របស់​លោក​ស្រី​កាលពី​ឆ្នាំ​២០១៦​ទៅ​ទៀត ដែល​នោះ​ជា​ការ​ដុត​កម្ដៅ​មូ​យ​ដល់​ក្រុង​ប៉េ​កាំ​ង ដែល​ចាត់​ទុក​កោះ​តៃវ៉ាន់ ជា​ខេត្ត​មួយ​មិន​អាច​កាត់​ផ្ដាច់​បាន​របស់​ចិន​។

ក្រុង​ប៉េ​កាំ​ង​សច្ចា​ថា​នឹង​ដណ្ដើម​យក​កោះ​តៃវ៉ាន់​ក្នុង​ថៃ្ង​ណាមួយ​ដោយ​ប្រើ​កម្លាំង​បើ​ចាំបាច់ ពិសេស​​ប្រសិនបើ​ដែន​កោះ​នេះ​ហា​៊​ន​ប្រកាស​ឯករាជ្យ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ