ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​បង្កើត​ទំនាក់ទំនង​ដែល​ជួយ​ឲ្យ​អ្នក​ក្លាយជា​អ្នកមាន

4 ឆ្នាំ មុន

បច្ចុប្បន្ន​នេះ មនុស្ស​ម្នាក់​ៗ​មាន​វិធីសាស្ត្រ​ជា​ច្រើន​ក្នុង​ការ​ស្គាក់​មនុស្ស​និង​បង្កើត​ទំនាក់ទំនង​សម្រាប់​ការងារ ឬ​អាជីវកម្ម​។ មធ្យោបាយ​ទាំងនោះ​អាច​មាន​ជា​ប្រព័ន្ធ​សង្គម​ដូច​ជា LinkedIn ឬ Facebook ជាដើម ហើយ​ពេល​ខ្លះ វា​អាច​បង្ក​ជា​ភាព​ស្មុគស្មាញ​ដល់​អ្នក​ក្នុង​ការ​វិនិយោគ​ពេលវេលា…

បច្ចុប្បន្ន​នេះ មនុស្ស​ម្នាក់​ៗ​មាន​វិធីសាស្ត្រ​ជា​ច្រើន​ក្នុង​ការ​ស្គាក់​មនុស្ស​និង​បង្កើត​ទំនាក់ទំនង​សម្រាប់​ការងារ ឬ​អាជីវកម្ម​។ មធ្យោបាយ​ទាំងនោះ​អាច​មាន​ជា​ប្រព័ន្ធ​សង្គម​ដូច​ជា LinkedIn ឬ Facebook ជាដើម ហើយ​ពេល​ខ្លះ វា​អាច​បង្ក​ជា​ភាព​ស្មុគស្មាញ​ដល់​អ្នក​ក្នុង​ការ​វិនិយោគ​ពេលវេលា និង​កម្លាំង​លើ​វា​ជាដើម​។
ជាមួយ​គ្នា​នេះ​ផង​ដែរ ការ​បង្កើត​ទំនាក់ទំនង​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ដូច្នេះ​ក្នុង​ឆ្នាំ ២០២០ នេះ​អ្នក​អាច​សាកល្បង​វិធីសាស្ត្រ​ខាងក្រោម​ថ្មី​ៗ​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​ដែល​មាន​ន័យ​បាន​៖

១. កុំ​មើល​រំលង​ទំនាក់ទំនង​រវាង​មនុស្ស​និង​មនុស្ស
មិន​ថា​អ្នក​ព្យាយាម​កសាង​ទំនាក់ទំនង​តាម​ប្រព័ន្ធ​សង្គម​ឬ​តាម​អ៊ីមែល​ទេ អ្នក​មិន​ត្រូវ​ភ្លេច​ពី​ការ​ជួប​គ្នា​ផ្ទាល់​ទេ​ព្រោះ​វា​ជួយ​ឲ្យ​ភាគី​ម្ខាង​ទៀត​ចង​ចាំ​អ្នក​បាន​ច្បាស់​ជាង​ការ​ទាក់ទង​តាម​ប្រព័ន្ធ​សង្គម​។ ការ​សិក្សា​មួយ​ពី UCLA បាន​ប្រទះ​ឃើញ​ថា​ការ​ប្រាស្រ័យ​ទាក់ទង​ដែល​មាន​ប្រសិទ្ធិ​ភាព​គឺ​ពឹងផ្អែក​ទៅ​លើ​មុខសញ្ញា​ដែល​អាច​តែ​កើត​មាន​ឡើង​ពេល​ដែល​មនុស្ស​ទាក់ទង​គ្នា​ផ្ទាល់​ប៉ុណ្ណោះ​។

២. រក្សា​ទំនាក់ទំនង​ជាមួយ​គ្នា​ឲ្យ​បាន​យូរ
ប្រសិនបើ​អ្នកមាន​គោលបំណង​ចង់​បង្កើត​ទំនាក់ទំនង​ជាមួយ​មនុស្ស​ណា​ម្នាក់ អ្នក​គួរតែ​តាម​គាំទ្រ​និង​បញ្ចេញយោបល់​លើ​អ្វី​ដែល​ពួក​គេ​បាន​ចែករំលែក​លើ​ប្រព័ន្ធ​សង្គម​ជា​ប្រចាំ​ជា​មុន​សិន​។ មិនយូរ​ប៉ុន្មាន បុគ្គល​ម្នាក់​នោះ​នឹង​ចាប់អារម្មណ៍​ឈ្មោះ​របស់​អ្នក ហើយ​អ្នក​ថែម​ទាំង​មាន​ប្រធានបទ​ទុក​និយាយ​ពេល​ដែល​ជួប​ពួក​គេ​ផ្ទាល់​នៅ​ក្រៅ​ផង​ដែរ​។

៣. គុណភាព ល្អ​ជាង​ចំនួន
អ្នកជំនាញ និង​បុគ្គល​ដែល​ជោគជ័យ​ជា​ច្រើន​តែងតែ​ផ្តល់​ដំបូន្មាន​មក​ថា មនុស្ស​មិន​គួរ​ផ្តោត​លើ​ចំនួន​មនុស្ស​ដែល​ពួក​គេ​ស្គាល់​ទេ តែ​លើ​ភាព​ជិតដិត​នៃ​ទំនាក់ទំនង​ដែល​ពួក​គេ​មាន​ទៅ​វិញ​។ អ្នក​គួរតែ​ផ្តោត​ធនធាន ពេលវេលា និង​កម្លាំង​លើ​មនុស្ស​មួយ​ចំនួន​ដែល​អ្នក​គិត​ច្បាស់​ថា​ពួក​គេ​អាច​នឹង​ជួយ​អ្នក​បាន ឬ​មនុស្ស​ដែល​អ្នក​តែងតែ​គោរព​កន្លង​មក​។ លើស​ពី​នេះ​ទៅ​ទៀត អ្នក​គួរតែ​ព្យាយាម​ស្គាល់​អ្នកដឹកនាំ ឬ​មនុស្ស​ដែល​មាន​ឥទ្ធិពល​ពី​វិស័យ​ខុស​ៗ​គ្នា ឬ​មនុស្ស​ដែល​ស្គាល់​អ្នក​មក​ពី​វិស័យ​ខុស​ៗ​គ្នា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ