ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ វិធី​បង្រៀន​កូន​ឲ្យ​មានគំនិត​ដូច​សហគ្រិន​តាំងពី​តូច

4 ឆ្នាំ មុន

ក្នុង​សម័យកាល​អ៊ី​ន​ធើ​ណេ​ត​នេះ កូន​ៗ​មានឱកាស​ជា​ច្រើន​ក្នុង​ការ​រៀនសូត្រ​បន្ថែម​ពី​សហគ្រិនភាព​ដែល​អាច​ជួយ​បង្កើន​ឱកាស​ជោគជ័យ​របស់​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​ធំ​ដឹងក្តី​ឡើង ព្រោះ​វា​ជា​ជំនាញ​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត និង​ថែម​ទាំង​អាច​បង្រៀន​មេរៀន​សំខាន់​ៗ​ពី​លុយ​ដល់​ពួក​គេ​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត វា​ជួយ​ឲ្យ​កូន​ៗ​ផ្តល់​តម្លៃ​លើ​លុយ​កាន់តែ​ខ្លាំង​ឡើង និង​ជំរុញ​ដល់​ភាពរឹងមាំ​របស់​កូន​ៗ​តាម​រយៈ​ការ​បរាជ័យ​របស់​ពួក​គេ ។ ដូច្នេះ​ក្នុង​នាម​ជា​អាណាព្យាបាល…

ក្នុង​សម័យកាល​អ៊ី​ន​ធើ​ណេ​ត​នេះ កូន​ៗ​មានឱកាស​ជា​ច្រើន​ក្នុង​ការ​រៀនសូត្រ​បន្ថែម​ពី​សហគ្រិនភាព​ដែល​អាច​ជួយ​បង្កើន​ឱកាស​ជោគជ័យ​របស់​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​ធំ​ដឹងក្តី​ឡើង ព្រោះ​វា​ជា​ជំនាញ​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត និង​ថែម​ទាំង​អាច​បង្រៀន​មេរៀន​សំខាន់​ៗ​ពី​លុយ​ដល់​ពួក​គេ​ផង​ដែរ ។ លើស​ពី​នេះ​ទៅ​ទៀត វា​ជួយ​ឲ្យ​កូន​ៗ​ផ្តល់​តម្លៃ​លើ​លុយ​កាន់តែ​ខ្លាំង​ឡើង និង​ជំរុញ​ដល់​ភាពរឹងមាំ​របស់​កូន​ៗ​តាម​រយៈ​ការ​បរាជ័យ​របស់​ពួក​គេ ។ ដូច្នេះ​ក្នុង​នាម​ជា​អាណាព្យាបាល តើ​អ្នក​គួរ​ធ្វើ​យ៉ាងដូចម្តេច​ខ្លះ​ដើម្បី​ជួយ​ឲ្យ​កូន​ៗ​មាន​ជំនាញ​ទាំងនេះ?

១. ជំរុញ​ភាព​ច្នៃប្រឌិត​៖
ក្មេង​ៗ​តែងតែមាន​សមត្ថភាព​ក្នុង​ការ​គិត​ដោយ​មាន​ភាព​ច្នៃប្រឌិត​ស្រាប់​ទៅ​ហើយ ។ លើស​ពី​នេះ​ទៅ​ទៀត ពួក​គេ​មិន​ខ្លាច​ថា​ខ្លួន​គិត​ខុស​ដូច​មនុស្ស​ធំ ឬ​គិត​ថា​គំនិត​របស់​ពួក​គេ​មិន​សម​ហេតុ​សម​ផល​ឡើយ ។
ដូច្នេះ​ប្រសិនបើ​កូន​ៗ​របស់​អ្នកមាន​គំនិតល្អ​ៗ អ្នក​គួរតែ​រៀន​ជំរុញ​ទឹកចិត្ត​ពួក​គេ​ឲ្យ​កាន់តែ​ឆ្ងល់ និង​ជួយ​ដុសខាត់​គំនិត​ឲ្យ​វា​ស្រប​ទៅ​នឹង​តថភាព​ជាក់ស្តែង ។ អ្នក​មិន​គួរ​បដិសេធ​ពួក​គេ​ទាំងស្រុង​ទេ​ព្រោះ​វា​ធ្វើ​ឲ្យ​ពួក​គេ​មិន​មាន​ជំនឿ​ចិត្ត​លើ​គំនិត​ខ្លួន ។

២. រៀន​គិត​រក​ដំណោះស្រាយ​៖
ប្រសិនបើ​កូន​ៗ​របស់​អ្នកមាន​គំនិត​ចង់រក​លុយ​បន្ថែម តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច? អ្នកជំនាញ​ប្រាប់​មក​ថា កត្តា​ដំបូង​ដែល​ឪពុក​ម្តាយ​ត្រូវ​តែ​ធ្វើ គឺ​ឲ្យ​ពួក​គេ​គិត​ពី​វិធី​ដើម្បី​សម្រេច​គោលដៅ​នោះ ខណៈ​ដែល​ឪពុក​ម្តាយ​ដើរតួរ​ជា​អ្នក​ណែនាំ និង​បើកផ្លូវ​ឲ្យ​កូន​ៗ​វិញ ។ មាន​ន័យ​ថា​កូន​ៗ​ជា​អ្នកមាន​តួនាទី​រក​ដំណោះស្រាយ និង​វិធីសាស្ត្រ​ដោយ​ខ្លួនឯង ។

៣. រក​អ្នក​ណែនាំ​៖
ក្មេង​ៗ​មិន​តែងតែ​ស្តាប់​ដំបូន្មាន​របស់​ឪពុក​ម្តាយ​ទេ ដូច្នេះ​ឪពុក​ម្តាយ​គួរ​រក​អ្នក​ណែនាំ​សម្រាប់​កូន​ៗ​ដែល​អាច​ជួយ​ណែនាំ​ផ្លូវ​របស់​ពួក​គេ​បាន ។ អ្នក​ណែនាំ​នោះ​អាច​ជា​បងប្អូន ឬ​មិត្តភក្តិ​ដែល​មាន​ជំនាញ​ក្នុង​ផ្នែក​ណាមួយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ