ខេត្តក្រចេះ៖ «ដំណើរទស្សកិច្ចរបស់អ្នកសារព័ត៌មាន ក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ» គឺធ្វើ
ឡើងក្នុងគោលបំណងឱ្យធ្វើយ៉ាងណាឱ្យអ្នកសារព័ត៌មានបានផ្តិតយករូបភាពទេសចរភាពសំខាន់ៗ និងជីវចម្រុះដែលមាននៅក្នុងព្រៃលិចទឹកតំបន់ទន្លេមេគង្គ ដើម្បីចូលរួមផ្សព្វផ្សាយនិងរួមគ្នាអភិរក្សលើសារប្រយោជន៍ដ៍សម្បូរបែបនេះ ។ ថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងនៅក្នុងពិធីសំណេះសំណាលស្តីពីដំណើរទស្សកិច្ចរបស់អ្នកសារព័ត៌មានក្នុងតំបន់ទេសភាពព្រៃលិចទឹកមេគង្គ កាលពីល្ងាចថ្ងៃទី១៣ មករា នាយកអង្គការអភិរក្សធនធានធម្មជាតិខេត្តក្រចេះ ហៅកាត់ថា WWF លោក ហម ចាន់ដេត បានឲ្យដឹងថា ទន្លេមេគង្គខេត្តក្រចេះ មានចម្ងាយ១៩០គីឡូម៉ែត្រ ពីខេត្តស្ទឹងត្រែង ។
តំបន់ព្រៃលិចទឹកទន្លេមេគង្គ មិនត្រឹមតែផ្តល់នូវសក្តានុពលទេសចរណ៍ប៉ុណ្ណោះទេ គឺថែមទាំងមានសក្តានុពលផ្នែក អេកូឡូស៊ីលើធនធានជីវចម្រុះគ្រប់ប្រភេទទៀតផង។ ដែលវាជាសារសំខាន់ របស់ប្រទេសកម្ពុជា ពិសេសពលរដ្ឋនៅមូលដ្ឋាន។ បើទោះជាបែបណា សក្តានុពលនៃជីវចម្រុះគ្រប់ប្រភេទ ដែលមាននៅក្នុងតំបន់ព្រៃលិចទឹក ។ សព្វថ្ងៃសក្តានុពលទាំងអស់នោះ ក៏កំពុងថមថយបន្តិចម្តងៗ ក៏ព្រោះតែបានគំរាមគំហែង ដោយការបាត់បង់ដែលបណ្តាលមកពីកត្តាមនុស្ស។
សេចក្តីរាយការនានាបានឲ្យដឹងថា សត្វស្លាបមក្រជិតផុតពូជជាច្រើនប្រភេទ ដែលមានជម្រកតាមតំបន់ព្រៃលិចទឹក ក៏ដូចជាពពួកឋនិកសត្វកំពុងមានជម្រករស់នៅ ទាំងក្នុងទឹក និងនៅលើគោកពិសេសនោះមច្ឆ ជាតិមេពូជជាច្រើនប្រភេទ កំពុងជួបហានិភ័យទៅ និងផុតពូចដោយសារតែការធ្វើនេសាទ ការបរបាញ់និងរាយអន្ទាក់ ។ ទន្ទឹមនិងហានិភ័យដែលកំពុងតែកើតមាននេះ លោក ហម ចាន់ដេត បានលើកឡើងពី គំរោងគាំពារទៅថ្ងៃមុខថា អង្គការរបស់លោកនិងបន្តធ្វើការដៃគូរជាមួយរាជរដ្ឋាភិបាល ក៏ដូច ជាអង្គការមន្ទីរស្ថាប័នពាក់ព័ន្ឋនានាធ្វើយ៉ាងណា បន្តពន្រឹងបន្តនូវសកម្មភាពអនុវត្តរួមគ្នាដើម្បី កំណត់នូវអ្វីជាហានិភ័យ អ្វីទៅជាកត្តាប្រឈម ធ្វើយ៉ាងណា ការពារជម្រកនៃជីវចម្រុះការពារ ធនធានដ៍មាន តម្លៃនេះ សម្រាប់ប្រយោជន៍ទាំងអស់គ្នា។
លោក ហម ចាន់ដេត បានលើកឡើងថា ពលរដ្ឋរស់នៅមូលដ្ឋាន ក៏ដូចជាពលរដ្ឋរស់នៅ តាមដងទន្លេគឺពួកគាត់ពឹងផ្អែកលើជីវចម្រុះដើម្បីប្រាស្រ័យប្រចាំថ្ងៃ និងសេដ្ឋកិច្ចប្រចាំថ្ងៃក្នុង គ្រួសារលើធនធានជលផល។ ដូច្នេះ អ្វីដែលសំខាន់គឺការលើកកំពស់វិស័យអេកូទេសចរណ៍ ធ្វើយ៉ាងណា ជម្រុញឲ្យមានការចូលរួមប្រសើរឡើងពីពលរដ្ឋសហគម ដើម្បីការពារធនធាន ដែលមានស្រាប់សម្រាប់អេកូទសេចរណ៍តំបន់ ដើម្បីលើកកំពស់សេដ្ឋកិច្ចពលរដ្ឋនៅមូលដ្ឋាន៕
ចែករំលែកព័តមាននេះ