ពិធីបើកការបដិបត្តិព្រះធម៌ធ្វើធុតង្គ ដើរឆ្ពោះទៅរកការរំលត់ទុក្ខ
- សៀមរាប
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លោក ស្រី យូ សុភា អភិ…
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លោក ស្រី យូ សុភា អភិ…
ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លោក ស្រី យូ សុភា អភិ បាលរងខេត្ត និង ជាតំណាង លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីបើកកម្មវិធីបដិបត្តិព្រះធម៌ធ្វើធុតង្គ ដើរឆ្ពោះទៅរកការរំរលត់ទុក្ខ ក្រោមការដឹកនាំរបស់ព្រះសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ លោកតា លោកយាយផងដែរ នៅវត្តប្រាសាទព្រះវិហារប្រាំពីរល្វែង ខេត្តសៀមរាប។
មានប្រសាសន៍ក្នុងពិធីបើកកម្មវិធីនេះដែរ លោកស្រី យូ សុភា អភិបាលរងខេត្ត បានគាំទ្រលើការរៀបចំកម្មវិធីដែលមានឧត្តមប្រយោជន៍ ដល់មនុស្ស ជាតិ និងសង្គមជាតិសម្រាប់ជាទីពំនាក់របស់ពុទ្ធបរិស័ទគ្រប់រូបនៅលើភពផែនដីយើង ឲ្យមានសុខសន្តិភាព តាមគន្លងប្រពៃណីព្រះពុទ្ធសាសនាជារៀងដរាបដ៏ល្អនេះ។ ព្រះពុទ្ធសាសនាជាចំណុចកណ្តាលដែលធ្វើឲ្យមានសាមគ្គីភាពជាតិ និងប្រជាធិបតេយ្យ ដែលបណ្តាលឲ្យប្រទេសជាតិមានភាពគង់វង្សបានរឹងមាំ និងមានសេចក្តីសុខ សន្តិភាព ជារៀងរហូត៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ