ក្រចេះ បាន​បញ្ចប់​យុទ្ធនាការ​បូមទឹក​សម្រាប់​​ជួយ​ពលរដ្ឋ​ធ្វើស្រែ​ប្រាំង


ខេត្តក្រចេះ ​៖ ក្រុម​ន្ត្រីបានឱ្យ​ដឹង​ថា យុ​ទ្ធនាការ​បូមទឹក​ពី​បឹង​ និង​ព្រែក​ធម្មជាតិ​ដាក់​ចូលប្រឡាយ​មេ​សម្រាប់​ទុក​ឲ្យ​ពលរដ្ឋ​ស្រោចស្រព​ដំណាំ​ស្រូវ​ក្នុង​រដូវប្រាំង ពី​ក្រុម​មន្ត្រី​ជំនាញ​នៅតាម​គោលដៅ​ចំនួន​២៦​កន្លែង​នៅ​ទូ​ទាំង​ខេត្ត គឺ​ត្រូវ​បាន​បញ្ចប់​យុ​ទ្ឋ​នា​ការ​ក្រោយ​មានសកម្មភាព​ក្នុងរយៈ​ពេល​ជាង​១​ខែ​មកនេះ បន្ទាប់​ពី​ការ​ប្រមូល​ផល​ស្រូវប្រាំង​ និង​ស្រូវប្រដេញទឹករបស់​ប្រជាពលរដ្ឋ​ក៏​រួចរាល់​អស់​ទៅ​ហើយ​ដែរ​
នោះ​ ។

លោក ហេង រ័​ត្ន​ម៉ូ​នី​ដា ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយមបាន​បញ្ជាក់​ដោយ​លោកបាន​ប្រៀបធៀប​ថា សម្រាប់​ឆ្នាំ​នេះ​ខេត្តក្រចេះ​ បាន​ជួប​បាតុភាព​ខ្វះ​ទឹក​សម្រាប់​ស្រោចស្រព ស្រែប្រាំង​និង​ដំណាំ​រួម​ផ្សំ​ជាង​ឆ្នាំ​មុន ដោយសារ​តែ​ឆ្នាំ​នេះ ​ពលរដ្ឋ​បាន​ងាក​មក​ធ្វើការ​បង្ក បង្កើន​ផល​ស្រូវ និង​ដំណាំ​ច្រើន​ជាង​ឆ្នាំ​មុន​ៗ​ ។ តែ​យ៉ាងណា​ក្រុម​មន្ត្រី​បាន​បើក​យុ​ទ្ឋ​នា​ការ ចុះ​បូមទឹក ដាក់​ចូល​ក្នុង​ប្រឡាយ​មេ​ទុក​ជូន​ពលរដ្ឋ​បាន​សម្រេច​ផែនការ​៩០% គឺ​នៅ​សល់​តែជាង​១០%​ទៀត​តែ​ប៉ុណ្ណោះ​ ដោយសារ​កត្តា​ភូមិសាស្ត្រនៅ​ឆ្ងាយ​ពី​តំបន់​ព្រែក​និង​បឹង​ធម្មជាតិ​។

​ទោះជា​មានការ​អះអាង​ពី​ក្រុម​ន្ត្រី​ជំនាញ​បែប​នេះ​ក្តី តែបើ​តាម​សេចក្តីរាយការណ៍​ពី ឃុំ​ព្រែក​សា​ម៉ា​ន់ ស្រុក​ឆ្លូង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ មក​រា នេះ​ថា មាន​ផ្ទៃដី​ស្រែ​ចម្ការ​នៅ​ក្នុង ឃុំ​នេះ ចំនួន​៧០​ហិ​កតា កំពុង​តែ​ប្រឈម​និង​ការ​ខ្វះ​ទឹក ​។ ហើយ​ពលរដ្ឋ​នៅ​តំបន់​នោះ​កំពុង​តែអំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​សង្គ្រោះ​។

ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧត្តុនិយម​ខេត្ត​លោក ហេង រ័​ត្ន​ម៉ូ​នី​ដា បាន​ថ្លែង​ឲ្យ​ដឹង​ទៀតថា ដោយសារ​តែ​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ព្រែក​សា​ម៉ា​ន់ ស្រុក​ឆ្លូង ពួក​គាត់​បាន​បង្កបង្កើន​ផល​ស្រូវ ប្រាំង​២​ដង​ក្នុង​១​ឆ្នាំ ទើប​ពួក​គាត់​ប្រឈម​និង​ការ​ខ្វះ​ទឹក ​។ តែ​យ៉ាងណា ​លោក​បាន​ចាត់​ឲ្យ​ក្រុម ការងា​របស់​លោក​ចុះ​ទៅ​ពិនិត្យ​មើល​ដើម្បីរ​កល​ទ្ធភាព​ជួយ​សង្គ្រោះ​។

បើ​ទោះបីជា​ខេត្តក្រចេះ ចា​ខេត្ត​ដែល​មាន​ទីតាំង​លាត​ស​ន្ឋឹ​ង​តាម​បណ្តោយ​ដង​ទន្លេ មេគង្គ និង​សម្បូរ​ទៅ​ដោយ​ដង​ដៃ​ព្រែក អូរ យ៉ាងណា​ក៏​ដោយ​ក៏​មាន​តំបន់​ខ្លះ​ក្នុងស្រុក​ចំនួន​២​រួម​មានស្រុក​ឆ្លូង និង​ស្រុក​ព្រែក​ប្រស​ព្ឋ តែងតែ​ប្រឈម​និង​ការ​ខ្វះ​ទឹក​ធ្វើស្រែ ក៏​ព្រោះតែ​តំបន់ នោះ​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹកទន្លេ បឹង ព្រែក និង​អូរ​៕

Facebook Google Twitter Email

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ