អាហារ​ទាំង​៦​មុខ​ ជួយ​ឱ្យ​អ្នក​គេង​លក់​ស្រួល​


តើ​អ្នក​ឆ្ងល់​ទេ​នៅ​ពេល​ដែល​អ្នក​អាន​ចំណងជើង​នេះ? ​តាម​ពិត​ចំណងជើង​នេះ​ចង់​ប្រាប់​អ្នក​ថា​នៅ​ពេល​ដែល​អ្នកមាន​ជំងឺ​គេង​មិន​លក់ អ្នក​មិន​ចាំបាច់​ប្រើ​ថ្នាំ​ទេ តែ​អ្នក​អាច​ប្រើ​ចំណីអាហារ​មក​ធ្វើ​ឲ្យ​អ្នក​គេង​លក់​បាន​។​ដូចនេះ​តើ​ចំណី​ណាខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​គេង​លក់​ស្រួល​នោះ?

១-អ្នក​អាច​ផឹក​ទឹកដោះគោ​ក្តៅ​នៅ​មុន​ពេល​គេង​បាន ដោយសារ​នៅ​ក្នុង​ទឹកដោះគោ​មាន​សារ​ធាតុ​ម្យ៉ាងដែ​លអាច​ធ្វើ​ឲ្យ​ខួរក្បាល​អ្នក​ស្ងប់ ដូចនេះ​បើ​អ្នក​គេង​មិន​លក់ អ្នក​អាច​សាកល្បង​ផឹក​វា​បាន​។

២-អ្នក​អាច​បរិភោគ​បាយ​ដែល​ដាំ​ពី​អង្ករ​ដែល​ក្រ​ហូប​មុន​ពេល​គេង​៤​ម៉ោង នោះ​វា​នឹង​ជួយ​ឲ្យ​អ្នក​ចូល​គេង​យ៉ាង​ស្រួល ដោយ​មិន​មាន​អាកា​រៈគេង​មិន​លក់​ឡើយ​។

៣-អ្នក​ក៏​អាច​ឆុង​ស្រូវ​សាលី​ជាមួយ​ទឹកដោះគោ​មក​បរិភោគ​បាន​ដែរ ព្រោះ​វា​ក៏​ជា​អាហារ​ដែល​ជួយ​ឲ្យ​អ្នក​ចូល​គេង​បាន​លឿន​ដូច​គ្នា​។

៤-អ្នក​អាច​បរិភោគ​ចេក​បាន​បើ​អ្នកមាន​អាកា​រៈគេង​មិន​លក់ ព្រោះ​នៅ​ក្នុង​ចេក​មាន​ម៉ា​ញ៉េ​ស្យូ​ម ដែល​អាច​ធ្វើ​ឲ្យ​អ្នក​អាច​បន្ធូរ​សាច់ដុំ​ពេញ​រាង​កាយ​បាន ដូចនេះ​អ្នក​នឹង​ងាយស្រួល​គេង​លក់​ណាស់ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ចេក​អាច​ជួយ​ឲ្យ​សរសៃឈាម​អ្នក​ដើរ​ស្រួល​ទៀត​ផង​។

៥-បើ​អ្នក​គេង​មិន​លក់ អ្នក​អាច​សាកល្បង​បរិភោគ​ដំឡូង ល្ហុង និង​ដំឡូងបារាំង ព្រោះ​វា​មាន​ប៉ូ​តា​ស្យូ​ម ដែល​អាច​ជួយ​អ្នក​ឲ្យ​គេង​លក់​ស្រួល ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​ឡើយ​។

៦-ផ្លែ​Cherry​ក៏​ជា​ផ្លែ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​គេង​ដែរ ដោយ​អ្នក​អាច​យក​វា​ទៅ​កិន​ជា​ទឹក​ផ្លែ​ឈើ​ផឹក​បាន នោះ​វា​នឹង​លើកតម្កើង​អត្រា​នៃ​ការ​គេង​លក់​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​ឆាប់​គេង​នៅ​ពេល​ដែល​ឡើង​ដល់​លើ​គ្រែ ដូចនេះ​អ្នក​អាច​សាកល្បង​ផឹក​វា​បាន (​ប្រភព​ពី​៖ Health.com.k)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ