ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍របស់​​ “​ថ្លើម​សត្វ​” ដែល​អ្នក​មិន​ចាប់​អារម្មណ៍

5 ឆ្នាំ មុន

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ថ្លើម​សត្វ​រួម​មាន​ថ្លើម​មាន់ ថ្លើម​ទា ថ្លើម​ជ្រូក និង​ថ្លើម​គោ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ដែល​ចាំបាច់​សម្រាប់​សុខភាព​។ ដូច្នេះ​​ទោះជា​មិន​ចូល​ចិត្ត​ក៏​គួរ​ព្យាយាម​ទទួលទាន​ដែរ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​រួម​បញ្ចូល​ថ្លើម​សត្វ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ៖ ១….

ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ថ្លើម​សត្វ​រួម​មាន​ថ្លើម​មាន់ ថ្លើម​ទា ថ្លើម​ជ្រូក និង​ថ្លើម​គោ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ដែល​ចាំបាច់​សម្រាប់​សុខភាព​។ ដូច្នេះ​​ទោះជា​មិន​ចូល​ចិត្ត​ក៏​គួរ​ព្យាយាម​ទទួលទាន​ដែរ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​រួម​បញ្ចូល​ថ្លើម​សត្វ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ ៖

១. វា​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន B12 ៖ នេះ​ជា​អត្ថប្រយោជន៍​ដ៏​ធំ​បំផុត​មួយ​នៃ​ថ្លើម​សត្វ​! វីតាមីន B12 គឺ​សំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​មុខងារ​នៃ​កោសិកា​និង​ការ​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។ លើស​ពី​នេះ​ទៅ​ទៀត​វីតាមីន B12 ក៏​ចាំបាច់​ណាស់​ដែរ​សម្រាប់​រក្សា​សុខភាព​ទាំងមូល​ដោយ​ជួយ​បង្កើន​ថាមពល លើកកម្ពស់​អារម្មណ៍ល្អ​ប្រសើរ បង្កើន​ការ​ចង​ចាំ បង្កើន​ការ​រំលាយ​អាហារ ពង្រឹង​សុខភាព​សក់​និង​ស្បែក​។

២. ថ្លើម​សត្វ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន B ដទៃ​ទៀត ៖ ក្រៅពី​វីតាមីន B12 ថ្លើម​សត្វ​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន B ផ្សេង​ទៀត​រួម​មាន folate បាយ​អូ​ទី​ន និង​វីតាមីន B6​។ វីតាមីន B ទាំងនេះ​ជា​ពិសេស folate អាច​ជួយ​រក្សា​មុខងារ​នៃ​កោសិកា ក៏​ដូច​ជា​ក្នុង​ដំណើរការ methylation ដែល​ចាំបាច់​សម្រាប់​ការ​បែងចែក​កោសិកា​បាន​ត្រឹមត្រូវ​។

៣. ថ្លើម​សត្វ​អាច​ជួយ​ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ៖ នោះ​ក៏​ព្រោះតែ​ថ្លើម​សត្វ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក​និង​វីតាមីន A​។ ម្យ៉ាងវិញទៀត​ថ្លើម​សត្វ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ folate និង​វីតាមីន B12 ដែល​រួម​ផ្សំ​ជាមួយ​ជាតិ​ដែក​និង​វីតាមីន A អាច​ជួយ​ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​គួរ​ឱ្យ​កត់សម្គាល់​។

សម្គាល់​៖ ថ្លើម​សត្វ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​និង​សារធាតុចិញ្ចឹម​ចាំបាច់​ផ្សេង​ទៀត​រួម​បញ្ចូល​ទាំង chromium ស័ង្កសី និង​ទង់ដែង​។ បន្ថែម​ពីលើ​នេះ​ទៀត​ថ្លើម​សត្វ​មាន​ផ្ទុក​សារធាតុចិញ្ចឹម​ម្យ៉ាង​ហៅ​ថា CoQ10 ដែល​ជួយ​រក្សា ក៏​ដូច​ជា​ធ្វើ​ឱ្យ​មុខងារ​នៃ​ស​សៃ​ឈាម​បេះដូង​កាន់តែ​មាន​លក្ខណៈ​ប្រសើរ​ឡើង​ផង​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ