ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​​​ត្រូវ​ខ្មាន់​កាំ​ភ្លើង​បា.ញ់​ប្រ​ហារ​ចំនួន​៣​គ្រាប់​រង​របួស​ធ្ងន់​ ខណៈ​ពេល​កំពុង​បើក​រថយន្ត​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​ត្រូវ​​បាន​ខ្មាន់​កាំ​ភ្លើង​បា.ញ់​ប្រ​ហា​រ​ចំនួន​៣​​គ្រាប់​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរ​បាយ័ន តែ​ដោយ​សារ​របួស​ធ្ងន់​ធ្ងរ​ត្រូវ​បាន​គេ​បញ្ជូន​បន្តទៅ​កាន់​មន្ទីរ​ពេទ្យកាល់​ម៉ែត​ ដើម្បី​​សង្រ្គោះ​​ជីវិត ។ ហេតុការ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៦និង ១០​នាទី ល្ងាច

រាជ​ធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​ត្រូវ​​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​ប្រ​ហា​រ​ចំនួន​៣​​គ្រាប់​ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្រ្គោះ​បន្ទាន់​នៅ​មន្ទីរ​បាយ័ន តែ​ដោយ​សារ​របួស​ធ្ងន់​ធ្ងរ​ត្រូវ​បាន​គេ​បញ្ជូន​បន្តទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​​ម៉ែត​ ដើម្បី​​សង្រ្គោះ​​ជីវិត ។ ហេតុការ​ណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៦និង ១០​នាទី ល្ងាចថ្ងៃ​ទី​១៦ កក្ក​ដា ២០១៤​​ នៅ​ចំណុច​ក្បែរ​វត្ត​ដំ​បូក​ខ្ពស់ ស្ថិត​នៅ​ក្នុង​ភូមិ​ត្នោត​ជ្រុំ មួយ សង្កាត់​បឹង​ទំពុន ខណ្ឌ​មាន​ជ័យ ។

ប្រ​ភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មាន​ឈ្មោះ ហាន វុទ្ធី  អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ក្នុង​ភូមិ-សង្កាត់​កើត​ហេតុ​ខាង​លើ ។​ មុ​ន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ បាន​ជិះ​រថយន្ត​ កាមរី​ហាយ​ប្រ៊ីត​ ពណ៌​ខ្មៅ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំ​ពេញ 2Y-6664 ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​ត្រូវ​ខ្មាន់​កាំ​ភ្លើង​បាញ់​ប្រ​ហារ​ចំនួន​៣​​គ្រាប់​ចំកញ្ចក់​រថយន្ត និង​ធ្លាយ​ទៅ​ចំបុរស​រង​គ្រោះបណ្តាល​ឱ្យ​​​​រង​របួស​ធ្ងន់ ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​បាយ័ន ​ប៉ុន្តែ​ដោយ​សារ​របួស​ធ្ងន់ធ្ងរ​ពេក​ក៏​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ។

សូមបញ្ជាក់​ថា ហេតុ​ការណ៍​បាញ់​ប្រ​ហារ​បុរស​ខាង​លើ​នេះ​មិន​ទាន់​ដឹង​បណ្តាល​ពី​មូល​ហេតុ​​​​​អ្វី​ពិត​ប្រា​កដ​នៅ​ឡើយ​ទេ​។

ព័ត៌មាន​លម្អិតនិង​​មាន​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​