Le cholestérol គឺជាតិខ្លាញ់ក្នុងឈាម ដែលមាន៧០ភាគរយបង្កបង្កើតដោយថ្លើមខ្លួនឯង, និង៣០ភាគរយបង្កបង្កើតតាមចំណី អាហារដែលយើងបរិភោគ ។ Le cholestérol មានពីរប្រភេទ ៖ ខ្លាញ់ល្អដែលភាសាបារាំងហៅថា Le bon cholestérol (HDL) និងខ្លាញ់អាក្រក់ Le mauvais cholestérol (LDL) ខ្លាញ់ទាំង២ប្រភេទនេះមានរង្វាស់ពី2ទៅ2,5g/l គឺជាអត្រាធម្មតាសំរាប់ខ្លាញ់ក្នុងឈាម ។ ប៉ុន្តែក្នុងអត្រា 2,5g/l នៃខ្លាញ់ក្នុងឈាមនេះ គឺមានខ្លាញ់អាក្រក់ Le mauvais cholestérol អត្រា 1,6g/l ទៅហើយ ។ ឧទាហរណ៍ ៖ ក្រោយពេលធ្វើការវិភាគឈាមមើលជាតិខ្លាញ់ក្នុងឈាមទាំងអស់ មានអត្រា 2,6g/l ទៅលើសពី2,5g/l គឺចាប់ពីពេលនោះមកយើងត្រូវចេះតមអាហារចៀសវាងកុំបរិភោគអាហារណាមានជាតិខ្លាញ់ច្រើន ព្រោះខ្លាញ់ល្អគឺខ្លាញ់ធាតុរាវ (Les grai-sses insaturées) ។ រីឯខ្លាញ់អាក្រក់មានប្រភេទខាប់ (Les graisses saturées) យើងធ្វើយ៉ាងណាក្នុងសរីរាង្គកាយយើងត្រូវឱ្យមានជាតិខ្លាញ់ធាតុរាវក្នុងឈាមកើនជាងខ្លាញ់ធាតុខាប់ ទើបយើងមានសុខភាពល្អ ។
ផ្ទុយទៅវិញ បើខ្លាញ់ក្នុងឈាមយើងមានធាតុខាប់កើនច្រើនជាងធាតុរាវនោះ គឺជាលទ្ធផលអាក្រក់មួយបណ្តាលឱ្យយើងកើតមានជំងឺទឹកនោមផ្អែម ឈាមមានអត្រាខ្ពស់ ស្ទះបំពង់សរសៃឈាម គាំងបេះដូង។ល។ ជួនកាលខ្លាញ់ធាតុខាប់នេះអាចកើតជាគ្រាប់ក្រួសជាប់នៅ នឹងប្រមាត់គេហៅថា ក្រួសប្រមាត់ រីឯខ្លាញ់ Triglycéride គឺជាខ្លាញ់ម្យ៉ាងមានសារជាតិ ផ្អែមដែលស្ថិតនៅលើសរសៃឈាមអត្រាក្រោមពី1,60g/l ។ ដើម្បីកុំឱ្យ Le cholestérol មានអត្រាខ្ពស់ពី2,5g/l នោះ យើងត្រូវការពារជាមុនដោយពិសាជីវឱសថខ្ទឹម ព្រឹក១គ្រាប់ ថ្ងៃត្រង់១គ្រាប់ និងល្ងាច១គ្រាប់ នៅពេលបរិភោគអាហារ ហើយនិងខ្លាញ់ត្រីសូម៉ុង (Saumon) ថ្ងៃត្រង់២គ្រាប់ ល្ងាច២គ្រាប់ ក្រោយពេលបរិភោគអាហារ ។ ថ្នាំទាំងពីរប្រភេទនេះ អាចកាត់បន្ថយជាតិខ្លាញ់ ធាតុខាប់ក្នុងឈាម ហើយនិងជួយឱ្យបំពង់ឈាមដំណើរការស្រួល គ្មានការរាំងស្ទះ ។
អត្ថប្រយោជន៍ខ្ទឹម (Ail bio gélules) ៖
១-ជីវឱសថខ្ទឹមសំបូរទៅដោយ Acides animiques, germanium, calcium, cuivre, zinc, potassium, magnésium, sélénium, vitamines A,B1, ហើយនិង C, des acides gras essentiels (vitamine F)
២-ខ្ទឹមជួយប្រយុទ្ធប្រឆាំងមេរោគ ដែលចូលមកយាយីក្នុងសរីរាង្គកាយយើង ដូចជា ព្រូន សត្វល្អិត បំបាត់ការរោយចុកចាប់ ពង្រឹងសរសៃឈាមតូចៗ ដំណើរឈាមដើរស្រួល ជួយសំរួលសម្ពាធឈាមកុំឱ្យឡើង ហើយនិងការពារជំងឺគាំងបេះដូង ។ ខ្ទឹមធ្វើឱ្យឈាមរាវ ហើយកាត់បន្ថយជាតិខ្លាញ់ Le cholestérol ហើយនិង Triglycéride កុំឱ្យមានអត្រាជាតិខ្លាញ់ក្នុងឈាមកើនឡើង ។
អត្ថប្រយោជន៍ខ្លាញ់ត្រីសូម៉ុង ៖ នាំមក acides gras polyinsaturés série oméga 3, EPA (acide eicosapentaenoïque) et DHA (acide docosahexaenoïque) ដែលជួយខ្លាញ់ក្នុងឈាមឱ្យមានលំនឹង, ឈាមស្រស់ថ្លា សរសៃឈាមយឺត ជួយកាត់បន្ថយខ្លាញ់ Le cho-lestérol ហើយនិង des Triglycéridesពី២០ទៅ៥០ភាគរយ ហើយជួយការពារសរសៃឈាម ។ ដូច្នេះការពិសាខ្លាញ់ត្រីសូម៉ុង ទៀងទាត់អាចជួយការពារចៀសផុតពីជំងឺដាច់សរសៃឈាម ហើយនិងគាំងបេះដូង ៕ បកស្រាយដោយ ៖ លោកគ្រូ ដូ លេខទូរស័ព្ទ ០១២ ៩២៣ ២៧២ អ្នកនិពន្ធផ្នែកសុខភាព និងគ្រូឱសថធម្មជាតិ មានបទពិសោធន៍ជាង២០ឆ្នាំ នៅប្រទេសបារាំង
ចែករំលែកព័តមាននេះ