ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុីស្រា​អែ​ល​ចាប់ផ្តើម​សាកល្បង​វ៉ាក់​សាំង​​លើ​មនុស្ស ខណៈ​បើក​សាលា​​ឡើង​​វិញ

3 ឆ្នាំ មុន

អ៊ី​ស្រា​អែ​ល​ ៖ ​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​ចាប់ផ្តើម​ធ្វើ​ការ​សាកល្បង​វ៉ាក់សាំង​លើ​មនុស្ស​កាលពី​ថ្ងៃអាទិត្យ សម្រាប់​បេក្ខជន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​របស់​ខ្លួន ដែល​ប្រសិនបើ​ទទួល​បាន​ជោគជ័យ​អាច​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​សាធារណជន​ទូទៅ​នៅ​ចុងរដូវ​ក្តៅ​ខាង​មុខ​។ អ្នក​ស្ម័គ្រចិត្ត​ចំនួន ៨០​នាក់​ដំបូង…

អ៊ី​ស្រា​អែ​ល​ ៖ ​តាម​ប្រភព​ព័ត៌មាន Reuters បានឱ្យ​ដឹង​ថា ប្រទេស​អ៊ី​ស្រា​អែ​ល​បាន​ចាប់ផ្តើម​ធ្វើ​ការ​សាកល្បង​វ៉ាក់សាំង​លើ​មនុស្ស​កាលពី​ថ្ងៃអាទិត្យ សម្រាប់​បេក្ខជន​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​របស់​ខ្លួន ដែល​ប្រសិនបើ​ទទួល​បាន​ជោគជ័យ​អាច​ត្រៀមខ្លួន​ជា​ស្រេច​សម្រាប់​សាធារណជន​ទូទៅ​នៅ​ចុងរដូវ​ក្តៅ​ខាង​មុខ​។

អ្នក​ស្ម័គ្រចិត្ត​ចំនួន ៨០​នាក់​ដំបូង នឹង​ចូលរួម​ក្នុង​ការ​ចាក់​សាកល្បង ដែល​នឹង​ត្រូវ​ពង្រីក​ដល់ ៩៦០​​នាក់​នៅ​ខែធ្នូ​។ ប្រសិនបើ​ការ​សាកល្បង​ទាំងនោះ​ទទួល​បាន​ជោគជ័យ​នៅ​ដំណាក់កាល​ទី​បី ដោយ​មាន​អ្នក​ស្ម័គ្រចិត្ត​ចំនួន ៣០,០០០​នាក់ ត្រូវ​បាន​កំណត់ពេល​សម្រាប់​ខែមេសា​ ឬ​ក៏​ខែ​ឧសភា​។

លោក Shmuel Shapira អគ្គនាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​ជីវសាស្ត្រ​អ៊ី​ស្រា​អែ​ល បាន​មាន​ប្រសាសន៍​ថា​៖ “​យើង​ស្ថិត​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​”។​

លោក Shmuel Yitzhaki ប្រធាន​ផ្នែក​ជីវវិទ្យា​របស់​វិទ្យាស្ថាន​បាន​ប្រាប់​សារព័ត៌មាន Reuters ថា ប្រសិនបើ​វ៉ាក់សាំង​ទាំងអស់​អាច​ដំណើរការ​បាន​ល្អ​នោះ ប្រជាជន​នឹង​អាច​ទទួល​បាន​នៅ​ចុងបញ្ចប់​នៃ​រដូវក្តៅ​ខាង​មុខ​នេះ​។

ខណៈ​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ក្រុម​ទី​១ បាន​ទទួល​វ៉ាក់សាំង​ដែល​មាន​សក្តានុពល​នេ​ H សិស្សានុសិស្ស​ទូ​ទាំង​ប្រទេស បាន​វិល​ត្រឡប់​ទៅ​សាលារៀន​វិញ ហើយ​ការ​ចាក់សោរ​នៅ​ទូ​ទាំង​ប្រទេស​បាន​បញ្ចប់​ជា​បណ្តើរ​ៗ​។

ប្រទេស​នេះ​បាន​រាយការណ៍​ពី​ករណី​ថ្មី​ចំនួន ៦៧៤​ករណី​កាលពី​ថ្ងៃ​សុក្រ ពោល​គឺ​ធ្លាក់​ចុះ​ពី​កម្រិត​ខ្ពស់​ជាង ៩,០០០​ករណី ជា​ច្រើន​ស​ប្តា​ហ៍​មុន​។ របាយការណ៍​នេះ​បាន​រាយការណ៍​ថា​មាន​មនុស្ស​ស្លាប់ ២,៥៤១​នាក់​ដោយសារ​កូ​វី​ដ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ