ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​សមាជិក​បក្ស​ប្រឆាំង​សុំ​ចូល​ជួប​សួរសុខទុក្ខ​លោកមា​ជ សុ​វ​ណ្ណា​រ៉ា លោក​អ៊ុំ សំ​អាន និង​​១០​នាក់​ទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​សុំ​ទៅ​អគ្គនាយកដ្ឋាន ពន្ធ​គារ ដើម្បី​សុំ​ចូល​ជួប​លោក មា​ជ សុ​វ​ណ្ណា​រ៉ា លោក​អ៊ុំ សំ​អាន…

រាជធានី​ភ្នំពេញ ៖ ក្រុម​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​សុំ​ទៅ​អគ្គនាយកដ្ឋាន ពន្ធ​គារ ដើម្បី​សុំ​ចូល​ជួប​លោក មា​ជ សុ​វ​ណ្ណា​រ៉ា លោក​អ៊ុំ សំ​អាន និង​អ្នក​១០​រូប​ផ្សេង​ទៀត​នៅ​ថ្ងៃ​ទី​៣១ ខែ​មិ​នា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ។

យោង​តាម​ពាក្យ​ស្នើ​សុំ​ចូល​ជួប​សួរសុខទុក្ខ​របស់​លោក​អ៊ូ ច័ន្ទ​រ័​ត្ន អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ជូន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ហើយ ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ទទួល​នៅ​ថ្ងៃ​ទី​២០ ខែ​មិ​នា ឆ្នាំ​២០១៨ ដែល​មានកម្ម​វត្ថុ​សុំ​អនុញ្ញាត​ចូលរួម​សួរសុខទុក្ខ លោក មា​ជ សុ​វ​ណ្ណា​រ៉ា លោក​អ៊ុំ សំ​អាន និង​១០​នាក់​ផ្សេង​ទៀត​នៅ​ថ្ងៃ​ទី​៣១ មិ​នា​វេលា​ម៉ោង​៨​និង​៣០​នាទី ។ អ្នក​ដែល​ចួ​ល​រួម​មាន​លោក អ៊ូ ច័ន្ទ​រត្ន លោក ម៉ៅ មុន្នី​វណ្ណ លោក​កង គឹ​ម​ហាក់ លោក​ជីវ ក​ក្តា និង​លោក សៀវ សុត ។

បើ​តាម​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា សំណើរ​សុំ​ចូល​ជួប​សួរសុខទុក្ខ ខាងលើ​ត្រូវ​បាន​ខាង​ពន្ធនាគារ​ទទួល​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​មានការ​ឆ្លើយ​តប​យ៉ាងណា​នោះ​ទេ មក​ដល់​ថ្ងៃនេះ ។

សូម​ជម្រាប​ថា ការ​ស្នើ​សុំ​ចូល​ជួប​សួរសុខទុក្ខ​នេះ ស្រប​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២១ មិ​នា បាន​ប្រកាស​ជា​ថ្មី​ម្តងទៀត​ថា មិន​មានការ​លើកលែងទោស​ដល់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​គណបក្ស​នេះនោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ