ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន ម៉ូតូ​ ពលរដ្ឋនៅតំបន់​ទឹកជំនន់​ជាច្រើនទំនងខូចខាត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រយៈពេលប្រមាណជាមូយសប្តាហ៍ហើយដែលពលរដ្ឋនៅខណ្ឌដង្កោជាយក្រុងភ្នំពេញទទួលរងគ្រោះជំនន់ទឹកភ្លៀង ។​ ពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះជាច្រើនមិននឹកស្មានថា ទឹកជំនន់នេះមានសភាពធ្ងន់ធ្ងរ និងអូសបន្លាយយូរបែបនេះនោះឡើយ ។ ទឹកជំនន់ទឹកភ្លៀងដែលពលរដ្ឋមិននឹកស្មានដល់ បានធ្វើឲ្យមធ្យោបាយធ្វើដំណើរ…

រាជធានីភ្នំពេញ ៖ រយៈពេលប្រមាណជាមូយសប្តាហ៍ហើយដែលពលរដ្ឋនៅខណ្ឌដង្កោជាយក្រុងភ្នំពេញទទួលរងគ្រោះជំនន់ទឹកភ្លៀង ។​ ពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះជាច្រើនមិននឹកស្មានថា ទឹកជំនន់នេះមានសភាពធ្ងន់ធ្ងរ និងអូសបន្លាយយូរបែបនេះនោះឡើយ ។ ទឹកជំនន់ទឹកភ្លៀងដែលពលរដ្ឋមិននឹកស្មានដល់ បានធ្វើឲ្យមធ្យោបាយធ្វើដំណើរ ដូច​ជាម៉ូតូ ឡាន រឺម៉ក់កង់បី ជាដើមលិចលុងនិងអាចខូចខាត ចំណាយថវិកាជួសជុសជាច្រើនទៀតផង។

មធ្យោបាយធ្វើដំណើរទំាងនោះបានត្រាំទក្នុងឹកជាច្រើនថ្ងៃមកហើយ ដែលនឹងខទទួលរងនូវការខូចខាត ហើយប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋ ដែលមានការលំបាកស្រាប់ហើយនោះ។

លោកសុផលអ្នករស់នៅក្នុងខណ្ឌដង្កោ និងជាជាងជូសជុលរថយន្តម្នាក់នោះ បាននិយាយថា មានម៉ូតូ រថយន្តនិងរឺម៉ក ពលរដ្ឋជាច្រើនបានលិចក្នុងទឹក ។

លោកបានឲ្យដឹងថា ទឹកជំនន់ពេលនេះជារឿងមួយដែលពលរដ្ឋនឹកស្មានមិនដល់ថា មានសភាពខ្លំាងដូច្នេះ។ លោកសុផលបានបញ្ជាក់ថា​នៅពេលមានភ្លៀង​ធ្លាក់មកខ្លំាងៗជាប់គ្នាច្រើនថ្ងៃកាលពីសប្តាហ៍មុន ពលរដ្ឋយល់ថានៅពេលភ្លៀងរំាងទឹកនឹងស្រកទៅវិញ។ ផ្ទុយពីការគិតរបស់ពលរដ្ឋទឹកបានឡើងខ្លំាង ហើយនៅយូរថ្ងៃទៀត ដែលបង្កការលំបាកជាច្រើនដល់ពលរដ្ឋ។

បើតាមជាងជួសជុលរថយន្តរូបនេះថា ម៉ួតូ ឡាន ពលរដ្ឋដែលលិចទឹក ខ្លះបានគ្រាន់តែប្តូរ​ប្រេង​ម៉ាស៊ីនថ្មី អាចប្រើប្រាស់បានវិញ ប៉ុន្តែរថយន្តផ្សេងទៀត ដែលទទួលរងការលិចលុងខ្លំាងនិងយូរថ្ងៃនោះ ប្រហែល ត្រូវប្តូរម៉ាស៊ីចេញតែម្តងទើបអាដំណើរការឡើងវិញ​ ។ចំពោះរថយន្តដែលលិចទឹកលោកថា ក្រៅពីការដោះដូរប្រេងម៉ាស៊ីន ឬប្តូរម៉ាស៊ីចេញតែម្តងនោះ គេត្រូវដោះបោកសម្អាត ផ្លាស់ប្តូរសម្ភារៈក្នុងរថយន្តជាច្រើនទៀត ទើបអាចប្រើបាន។

លោកសុផល ដែលស្ថិតនៅក្នុងតំបន់ជនលិចដោយផ្ទាល់ និយាយបន្ថែម ថា មានពលរដ្ឋមួយចំនួន ដែលលំ​នៅឋានរបស់គាត់បានលិចលុង តែគាត់មិនចេញពីផ្ទះ ទេសុខចិត្តរស់នៅក្នុងផ្ទះដែល ហើយប្រើប្រាស់រថយន្ត ម៉ូតូ របស់​ខ្លួនចុះឡើងឆ្លងកាត់ផ្លូវដែលលិចទឹក នោះ។ រថយន្តនិងម៉ូតូទំាងនោះអាចនឹងខូចខាតផងដែរ។ លោក សុផល ជាងជួសជុលរថយន្តនៅក្នុងខណ្ឌដង្កោ បាននិយាយថា មានរថយន្តមួយចំនួន បន្តបើកបរលើផ្លូវដែលមានទឹកហូរខ្លំាង ហើយបានប្រឡាប់ចូលក្នុងទឹកជ្រៅៗ រហូតមកដល់ពេលនេះ រថយន្តទំាងនោះនៅមិនទាន់បានស្រង់ចេញពីទឹកបាននៅឡើយទេ។

នៅក្នុងប្រតិបត្តិការជម្លៀសពលរដ្ឋចេញពីទីជន់លិច គេឃើញអាជ្ញាធរ បានប្រើកូនទូកតូចៗ ឬប៊ីដុងចងរួមគ្នា ដើម្បីសន្តោងរថយន្ត ម៉ូតូ និងរឺម៉ក កងបីរបស់ពលរដ្ឋចេញពីទឹក។ ទីដែលទឹកជន់លិចត្រឹមគេសង្កេតឃើញកន្លែងខ្លះទឹកឡើងដល់ក្បាលមនុស្សចាស់ កន្លែងខ្លះទៀតត្រឹមចង្កេះ ផ្ទះពលរដ្ឋនៅតាមបុរី ផ្ទះខ្លះលិចពាក់ៗកណ្តាលផ្ទះនោះ មធ្យោបាយពលរដ្ឋជាច្រើន បានលិចទឹកត្រាំ ក្នុងទឹកអស់រយៈពេលជាច្រើនថ្ងៃមកហើយ។

ពលរដ្ឋនៅតំបន់ទឹកលិចខ្លះត្រូវបានអាជ្ញាធរជម្លៀសចេញទៅកាន់ទីទួលសុវត្ថិភាព ហើយពលរដ្ឋទៀតបានស្ម័គ្រចិត្តវចាកចេញពីផ្ទះទៅរកទីស្នាក់អាស្រ័យកន្លែងផ្សេង រៀងៗខ្លួនដូចជាផ្ទះបងប្អូន ផ្ទះអ្នកស្គាល់ជាដើម។ ពលរដ្ឋមួយចំនួនទៀតបន្តរស់នៅក្នុងផ្ទះរបស់ខ្លួន ទោះបីជាទឹកលិចយ៉ាងណាក្តី។

ទំាងអ្នកចាកចេញពីផ្ទះ ឬអ្នកមិនចាកចេញ​ ជាទូទៅរថយន្ត ម៉ូតូរបស់គាត់ត្រូវលិចទឹក ដោយសារទឹកបានជន់ឡើងលឿនពេក។

នៅក្នុងខណ្ឌដង្កោដែលមាន១៥សង្កាត់ មាន៦សង្កាត់បានទទួលរងគ្រោះដោយទឹកជំនន់នេះ ខ្លំាងជាងគេ។ លោកសុផល ពលរដ្ឋនៅក្នុងដង្កោនោះ បាននិយាយថាផ្ទះរបស់គាត់បានលិចលើជង្គង់ចូលក្នុងផ្ទះ។ គ្រួសារលោកបានបន្តរស់នៅក្នុងផ្ទះជាន់លើ។

ជិតមួយសប្តាហ៍ហើយ ដែលផ្ទះបុរសកូនបីនាក់នេះ បានទឹកជន់លិច។ លោកសុផលបានឲ្យដឹងថា សម្ភារៈប្រើប្រាស់មួយចំនួនបានខូចខាតដូចជាទូដាក់សម្លៀកបំពាក់។ ជារៀងរាល់ថ្ងៃលោកលូយទឹកចេញពីភូមិទៅទិញម្ហូបអាហារនៅផ្សារដែលនៅឆ្ងាយពីផ្ទះ។ លោកបាននិយាយបែបលេងសើចបំបាត់ទុក្ខផងថា«ខ្ញុំរាយមងនៅមុខផ្ទះបានត្រីខ្លះៗសម្រាប់ធ្វើម្ហូប។ អ្វីដែលបារម្ភខ្លំាងគឺសុខភាពកូនតូចៗ។ ពេលយប់យើងគ្មានភ្លើងអគ្គិសនីប្រើប្រាស់ ដោយសារចន្តរអគ្គិសនីបានកាត់ផ្តាច់ និងមានមូសច្រើនណាស់»។

ពលរដ្ឋអ្នកលិចលង់បាននិយាយថាទឹកជំនន់បានធ្វើឲ្យការរស់នៅមានការលំបាកជាខ្លំាង ប៉ះពាល់ការរកចំណូលផ្គត់ផ្គង់ជីវភាពប្រចំាថ្ងៃ ដោយមិនបានចេញទៅប្រកការងារនិងរកទទួលទានដូចប្រក្រតីបាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ