ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សួន Disney សម្រេចបញ្ឈប់ការងារបុគ្គលិក ២៨០០០នាក់ ដោយសារតែផលវិបាកកូវីដ

3 ឆ្នាំ មុន

អាមេរិក៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ក្រុមហ៊ុនសួនកំសាន្ត Disney បានបញ្ឈប់ការងាររបស់បុគ្គលិកចំនួន ២៨,០០០នាក់ នៅក្នុងសហរដ្ឋអាមេរិក ខណៈដែលជម្ងឹរាតត្បាតឆ្លងរាលដាលយ៉ាងខ្លាំងធ្វើឱ្យសួន…

អាមេរិក៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា ក្រុមហ៊ុនសួនកំសាន្ត Disney បានបញ្ឈប់ការងាររបស់បុគ្គលិកចំនួន ២៨,០០០នាក់ នៅក្នុងសហរដ្ឋអាមេរិក ខណៈដែលជម្ងឹរាតត្បាតឆ្លងរាលដាលយ៉ាងខ្លាំងធ្វើឱ្យសួន និងអាជីវកម្មរមណីយដ្ឋានរបស់ខ្លួនទទួលផលប៉ះពាល់មិនល្អ។

ការកាត់បន្ថយនេះនឹងជះឥទ្ធិពលដល់អង្គភាពឧទ្យាន បទពិសោធន៍ និងផលិតផលរបស់ Disney ។ ក្រុមហ៊ុនបាននិយាយថា ៦៧%​ នៃនិយោជិកដែលត្រូវបានបញ្ឈប់ នឹងក្លាយទៅជាបុគ្គលិកក្រៅម៉ោង។

ផ្នែកឧទ្យាននិងរមណីយដ្ឋានរបស់ Disney មានបុគ្គលិកអាមេរិកជាង ១០ម៉ឺននាក់។
ឧទ្យានកម្សាន្តរបស់ Disney បានបិទជាសកលនៅរដូវផ្ការីកនេះ នៅពេលដែលជម្ងឺរាតត្បាតបានផ្ទុះឡើង។ ប្រាក់ចំណេញរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ៩១% ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២០ ។

Disney to lay off 28,000 employees as coronavirus slams theme park business

លោក Josh D’Amaro ប្រធានឧទ្យាន Disney (DIS) បាននិយាយថាការកាត់បន្ថយបុគ្គលិកគឺចាំបាច់ដោយសារតែការអូសបន្លាយពេលយូរនៃជម្ងឺកូវីដ ទៅលើអាជីវកម្ម។ នោះរាប់បញ្ចូលទាំងសមត្ថភាពមានកំណត់ ដោយសារតម្រូវការរក្សាគម្លាតនិងភាពមិនច្បាស់លាស់បន្តទាក់ទងនឹងរយៈពេលនៃការរាតត្បាត។

លោក D’Amaro បានបន្ថែមទៀតថា និយោជិករបស់ Disney តែងតែជាគន្លឹះនៃភាពជោគជ័យរបស់យើងដោយដើរតួសំខាន់និងមានតំលៃក្នុងការផ្តល់នូវបទពិសោធន៍លំដាប់ពិភពលោក។

Disney Parks to Lay Off 28,000 Staff Due to Coronavirus Pandemic - Variety

Disneyland ដែលជារមណីយដ្ឋានដ៏ល្បីល្បាញរបស់ក្រុមហ៊ុននៅកាលីហ្វ័រញ៉ា ត្រូវបានបិទចាប់តាំងពីខែមីនា។ ដើមឡើយ Disney មានគម្រោងបើករមណីយដ្ឋានដែលមានទីតាំងនៅរដ្ឋកាលីហ្វ័រញ៉ានៅថ្ងៃទី ១៧ ខែកក្កដា ប៉ុន្តែការបើកវិញត្រូវបានពន្យាពេលដោយគ្មានកំណត់៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ