ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ខ្ទីង​មួយ​ក្បាល​ឈ្លក់ទឹក​ងាប់

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សត្វ​ខ្ទីង​ដែល​តែងតែ​ចុះ​ពី​ភ្នំ​កំចាយ មក​ចូល​ភូមិ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នោះ​បាន​ងាប់​ហើយ បន្ទាប់​ពី​សត្វ​ខ្ទីង​នេះ ត្រូវ​បាន​ក្រុម​អភិរក្ស​ភ្នំ​តា​ម៉ៅ បាន​បាញ់ថ្នាំ​សន្លប់…

ខេត្ត​ព្រះ​សីហ​នុ ៖ សត្វ​ខ្ទីង​ដែល​តែងតែ​ចុះ​ពី​ភ្នំ​កំចាយ មក​ចូល​ភូមិ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ នោះ​បាន​ងាប់​ហើយ បន្ទាប់​ពី​សត្វ​ខ្ទីង​នេះ ត្រូវ​បាន​ក្រុម​អភិរក្ស​ភ្នំ​តា​ម៉ៅ បាន​បាញ់ថ្នាំ​សន្លប់ ដើម្បី​យក​ទៅ​អភិ​ករ្ស​តែ​ជា​អកុសល បន្ទាប់​ពី​ត្រូវ​ថ្នាំ​សន្លប់​សត្វ​កម្រ​នោះ​បោល​ចូល​ព្រៃ​យ៉ាង​លឿន រហូត​ចំងាយ​ដី​ប្រហែល​១​គីឡូម៉ែត្រ ទើប​ដួល​សន្លប់ ហើយ​ក៏​បាន​ឈ្លក់ទឹក​ងាប់​បន្ទាប់​ពី​ក្រុម​ជំនាញ​បាន​ចង់​ដើម្បី​ស្ទូច​ដាក់​ឡាន ហើយ​ត្រូវ​បាន​សត្វ​នោះ​រើបម្រះ​នៅ​លើ​ទីតាំង​ដែល​មានទឹក (​ព្រៃ​ជាំ​ទឹក​) ក៏​បណ្តាល​ឲ្យ​ឈ្លក់ទឹក​ងាប់​តែ​ម្តង ទោះបីជា​មានការ​ជួយ​អន្តរាគមន៍​ទាំង​យប់​ពី​សំណាក់​ក្រុម​អភិរក្ស​យ៉ាងណា​ក៏​មិន​អាច​ជួយ​បាន ព្រោះ​សត្វ​ខ្ទីង​នោះ​ធំ ស្នែង​វែង ក្នុង​ពេល​រើបម្រះ មិន​ងាយ​នឹង​ទៅ​ជិត​បាន​ឡើយ ។ សកម្មភាព​បាញ់ថ្នាំ​សន្លប់​ចាប់ពី​ម៉ោងជាង​១១​យប់​រហូត​ដល់​ម៉ោង​ជិត​៣​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៧ នេះ ទើប​ក្រុម​កា​ងារ​បាន​ស្ទូច​ខ្មោចសត្វ​ខ្ទីង​នោះ ដាក់​លើ​រថយន្ត​ដែល​ត្រៀម​បម្រុង​យក​ទៅ​ភ្នំ​តា​ម៉ៅ ដើម្បី​កប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ