ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ពី​រគ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​រង​របួសធ្ងន់​ស្រាល​៥​នាក់

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​៣​នាក់ ស្រី​២​នាក់ រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ កាលពី​វេលា​ម៉ោង​០៦​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧…

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​៣​នាក់ ស្រី​២​នាក់ រង​របួសធ្ងន់​ស្រាល ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ កាលពី​វេលា​ម៉ោង​០៦​និង​៤០​នាទី​យប់ ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ចំបក់ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង រវាង​ម៉ូតូ​និង​ម៉ូតូ បណ្ដាល​ឲ្យ​រង​របួស​ទាំង​សងខាង ។

បើ​តាម​មន្ត្រី​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១១០ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ម៉ិ​ញ សាបាន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ ចំបក់​កោង ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ បើក​ម៉ូតូ​ពី​ទិស​ខាងកើត​ទៅ​លិច (​មិន​ពាក់មួក​សុវត្ថិភាព​) ឌុ​ប​អ្នក​រួម​ដំណើរ​៣​នាក់​លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង ១I-៨៩៧០ បើកបរ​ដោយ​ឈ្មោះ ម៉ា​ន់ ច​ន្ថា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាងសំណង់ រស់នៅ​ភូមិ​ត្បែង ឃុំ​ពោធិ៍​រាជ្យ ស្រុក​ស្វាយ​ជ្រំ បើកបរ​ស្រប​ទិស​គ្នា​ពី​កើត​ទៅ​លិច បាន​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពីក្រោយ​ពេញទំហឹង ដួល​បោក​ទៅ​លើ​ថ្នល់ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ស្រាល​តែ​ម្តង ។ ឬ​ឯ​ជន​បង្ក​របួសធ្ងន់ ដោយ​មិន​ពាក់មួក​សុវត្ថិភាព​។

ប្រភព​ដ៏​ដែល​បន្ត​ទៀត​ថា អ្នក​រួម​ដំណើរ​ជាមួយ​ម៉ូតូ​សេ​១១០​មាន​គ្នា​៣​នាក់ ៖ ១​ឈ្មោះ តន់ សុ​ម៉ា​លី ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​គ្រូពេទ្យ រស់នៅ​ភូមិ​ចំបក់​កោង ឃុំ​តា​សួ​ស ស្រុក​ស្វាយ​ជ្រំ រង​របួសស្រាល ។ ២​ឈ្មោះ ហឿ​ន វ​ឌ្ឃ​នៈ​ឧត្ដម ភេទ​ប្រុស អាយុ​៦​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា (​មិន​ពាក់មួក​សុវត្ថិភាព​) រង​របួសស្រាល ។ ៣​ឈ្មោះ សាន ស​ម្ភ​ស្ស​នី​តា ភេទ​ស្រី អាយុ​២​ឆ្នាំ ជា​កូន ( រង​របួសធ្ងន់​បែកក្បាល​) ។

ក្រោយមក​សមត្ថកិច្ច​បាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ ។ សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​រួច​ក៏​បញ្ជូន​ម៉ូតូ​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្នា​ន​នគ​បាល​ក្រុង​ស្វាយ​រៀង ដើម្បី​ដោះស្រាយ​ជា​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ