ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ បំផ្លាញ ផ្ទះអស់ជាច្រើនខ្នង
នូវែលសេឡង់ ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ភ្លើងឆេះព្រៃមួយបានបំផ្លាញផ្ទះប្រហែល៥០ខ្នងនៅតំបន់ដាច់ស្រយាលមួយ ដែលមានសហគមន៍បឹងស្អាតនៅ South Island…
នូវែលសេឡង់ ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ភ្លើងឆេះព្រៃមួយបានបំផ្លាញផ្ទះប្រហែល៥០ខ្នងនៅតំបន់ដាច់ស្រយាលមួយ ដែលមានសហគមន៍បឹងស្អាតនៅ South Island…
នូវែលសេឡង់ ៖ តាមប្រភពព័ត៌មាន Bangkok Post បានឱ្យដឹងថា ភ្លើងឆេះព្រៃមួយបានបំផ្លាញផ្ទះប្រហែល៥០ខ្នងនៅតំបន់ដាច់ស្រយាលមួយ ដែលមានសហគមន៍បឹងស្អាតនៅ South Island នៃប្រទេសនូវែលសេឡង់។
អាជ្ញាធរបាននិយាយកាលពីថ្ងៃច័ន្ទថា វាជាអព្ភូតហេតុមួយដែលគ្មាននរណាម្នាក់រងរបួសដោយសារតែភ្លើងឆេះព្រៃ ប្រដេញគ្នានៅក្នុងប្រជុំជននៅបឹង Ohau។ អគ្គិភ័យបានចាប់ផ្តើមនៅក្នុងព្រៃភ្នំមួយនៅព្រឹកថ្ងៃអាទិត្យ។ ដោយសារខ្យល់បក់ខ្លាំង វារាលដាលពេញភូមិបឹង Ohau ខណៈដែលអ្នកស្រុកភៀសខ្លួន ដើម្បីរួចជីវិត។
អង្គភាពពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់របស់ប្រទេសនូវែលសេឡង់ (FENZ) បាននិយាយថា ខ្យល់បក់ដែលមិនអាចទាយទុកជាមុន បានធ្វើឱ្យការពន្លត់ភ្លើងមានការលំបាក ហើយមកដល់រសៀលថ្ងៃច័ន្ទ វាបានបំផ្លាញផ្ទៃដីទំហំ ៤,៦០០ ហិកតា។
អង្គភាព FENZ បាននិយាយថា ឧទ្ធម្ភាគចក្រ ១១គ្រឿង និងក្រុមពន្លត់អគ្គិភ័យចំនួន ៨នាក់កំពុងព្យាយាមទប់អណ្តាតភ្លើង។ ជាមួយនឹងការព្យាករណ៍ភ្លៀងរយៈពេល ២៤ម៉ោងបន្ទាប់ គែមានក្តីសង្ឃឹមថា វានឹងអាចគ្រប់គ្រងបាននៅយប់ថ្ងៃអង្គារ។
គួរបញ្ជាក់ផងដែរថា នូវែលសេឡង់នៅឆ្នាំនេះមានអាកាសធាតុក្តៅខុសធម្មតានៅរដូវរងារ ដែលស្ថាប័នវិទ្យាសាស្ត្ររដ្ឋាភិបាល NIWA បាននិយាយថា វាជាការបង្ហាញឱ្យឃើញនូវការឡើងកម្តៅផែនដីនិងបម្រែបម្រួលអាកាសធាតុ៕ ដកស្រង់ចេញពីវេបសាយ ៖ bangkokpost
ចែករំលែកព័តមាននេះ