ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកនេះ នាំគ្នាធ្វើពលកម្ម​​សម្អាតក្រុងយើង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​នៅ​​ព្រឹក​ថ្ងៃ​ទី ០៩ ​ធ្នូ ​នេះ កម្លាំង​អាជ្ញាធរ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ឡុ​ង ង៉ែត អភិ​បាលរង​ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ ​នៅ​​ព្រឹក​ថ្ងៃ​ទី ០៩ ​ធ្នូ ​នេះ កម្លាំង​អាជ្ញាធរ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​ឡុ​ង ង៉ែត អភិ​បាលរង​ខណ្ឌមានជ័យ សហការ​ជាមួយ​ក្រុមហ៊ុន LG, យុវជន​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ស្ទឹង​មាន​ជ័យ​ទី​២ និង​​ក្រុមហ៊ុន ស៊ិ​ន​ទ្រី បាន​ចុះ​ដើរ​រើស​សម្រាម​សម្អាត​អនាម័យ តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​១ ព្រុំប្រទល់​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ។

ការ​ចុះ​រើស​សម្រាម​ដើម្បី​បរិស្ថាន​អនាម័យ​នេះ ធ្វើ​ឡើងចាប់ពី​ចំណុច​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ រហូត​ដល់​ចំណុច​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ ដែល​មាន​ប្រវែង​ដី​ជាង២​គីឡូម៉ែត្រ ។

លោក​ឡុ​ង ង៉ែត អភិបាលរង​ខណ្ឌមានជ័យ អោយ​ដឹង​ថា ការ​ចុះ​រើស​សំរាម​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​គោល​បំណង​ថែរក្សា​នូវ​បរិស្ថាន​អនាម័យ​នៅ​តាម​ដងផ្លូវ​សា​ធារ​ណះ​អោយ​បាន​ស្អាត​ល្អ និង​មាន​របៀប​រៀបរយ​ត្រឹមត្រូវ ដើម្បី​ធានា​បាន​នូវ​សុខុមាល​ភាពល្អ ជូន​បងប្អូន​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​មួយ​ខ្សែ​នេះ ក៏​ដូច​ជា​អ្នកដំណើរ​ដែល​បាន​ធ្វើ​ដំណើរ​ឆ្លងកាត់ ។

ទន្ទឹម​នឹង​ការ​ចុះ​សម្អាត​អនាម័យ លោក​អភិបាលរង ក៏​សូម​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​រស់នៅ​ប្រប​សង​ខាង​ផ្លូវ​១​ខ្សែ​នេះ ធ្វើ​យ៉ាងណា​មេត្តា​ចូលរួម​ថែរក្សា​រក្សា​បរិស្ថាន​អនាម័យ​ទាំងអស់​គ្នា ដោយ​ជួយ​រើស​សម្រាម​ដែល​មាននៅ​មុខ​ផ្ទះ​របស់​ខ្លួន ឬ​សម្រាម​ដែល​សល់​ពី​កាក​សំណល់​ប្រើប្រាស់ មេត្តា​ច្រកចូល​ក្នុង​ថង់ ឬ​ធុងសម្រាម​ទុក​មួយ​កន្លែង​អោយ​បាន​ត្រឹមត្រូវ​ល្អ ដើម្បី​បង្កើន​ភាព​ងាយស្រួល​ដល់​រថយន្ត​ប្រមូល​សម្រាម​មក​ទទួលយក​ទាន់​ពេលវេលា និង​មាន​របៀបរៀបរយ​ល្អ​ក្នុង​ការ​ដើរ​ប្រមែប្រមូល ។

លោក​បន្ថែម បរិស្ថាន​អនាម័យ​ស្អាត​ល្អ គឺ​មិន​អាច​ផ្តើម​ចេញពី​អាជ្ញាធរ​តែ​មួយ​ផ្នែក​បាន​ឡើយ គឺ​ត្រូវការ​ការ​សហការ​ចូលរួម​ពី​បងប្អូន​ពលរដ្ឋ​ទាំងអស់​គ្នា ទើប​បរិស្ថាន​ក្នុង​សង្គម​យើង មាន​ភាព​ស្រស់បំព្រង​ស្អាត​ល្អ ជា​និរន្ត​ភាព ៕

អត្ថបទសរសេរ ដោយ