ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារទំនើបអ៊ីអន បើកវិញតែអ្នកមានកម្តៅលើស៣៧.៥មិនឲ្យចូលឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​​​​៖ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញនឹងបើកដំណើរការជាធម្មតាវិញ ចាប់ពីថ្ងៃទី០២ ធ្នូ ២០២០ វេលាម៉ោង៣រសៀល…

រាជធានីភ្នំពេញ ​​​​៖ ផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញនឹងបើកដំណើរការជាធម្មតាវិញ ចាប់ពីថ្ងៃទី០២ ធ្នូ ២០២០ វេលាម៉ោង៣រសៀល ។ ចំណែកផ្សារលក់ទំនិញទូទៅនឹងបើកដំណើរការនៅម៉ោង១១ព្រឹកនេះ ​។

ផ្សារទំនើបដ៍ធំមួយនេះ  ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទ ជាបណ្តោះអាសន្ន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើស្រ្តីម្នាក់ ដែលជាភរិយាអគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ ហើយក្រោយមកសម្តេចនាយករដ្ឋមន្រ្តីបានហៅករណីនេះជាព្រឹត្តិការណ៍២៨វិច្ឆិកា ដែលកម្ពុជាបានឆ្លងកូវីដ១៩ទៅសហគមន៍លើកដំបូង ។

ជាមួយការប្រកាសបើកទ្វាឡើងវិញ ផ្សារទំនើបអ៊ីអន ប្រកាសពីការបន្តការអនុវត្តគោលការណ៍ការពារជំងឺកូវីដ១៩ យ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ដូចជា ពិនិត្យសីតុណ្ហភាពដល់ភ្ញៀវមុនអនុញ្ញាតិឲ្យចូលផ្សារ ។មិនអនុញ្ញាតិអោយចូលបើកំដៅចាប់ពី ៣៧.5 អង្សារសេ ។ មិនអនុញ្ញាតិអោយចូលក្នុងផ្សារបើមិនពាក់ម៉ាស។ និងបានស្នើដល់អតិថជនទំាងអស់ លាងដៃជាមួយសាប៊ូ ឬ អាល់កុលអោយបានញឹកញាប់ ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ត្រូវបានសារព័ត៌មានស្រង់សម្តីថា ក្រសួងសុខាភិបាលបានពិភាក្សាជាមួយសាលារាជធានីភ្នំពេញ ដោយមានការស្នើសុំពីម្ចាស់ផ្សារទំនើបអ៉ីអន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា។

លោកស្រីបានបញ្ជាក់ថាក្រសួងបានស្នើសុំសម្តេចតេជោ ហ៊ុន សែន សុំគោលការណ៍បើកដំណើរឡើងវិញ ដើម្បីជាផ្តល់ឱកាសឲ្យអាជីវករទាំងអស់ អាចដំណើរការអាជីវកម្មរបស់ខ្លួន ដោយអនុវត្តតាមវិធានសុខាភិបាលជាកំហិត ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ