ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើប្រាស់ទឹកខ្ពុរមាត់យូរដឹងអត់ថាវាប៉ះពាល់អ្វីខ្លះ?

6 ឆ្នាំ មុន

ទឹក​ខ្ពុរមាត់​មាន​ប្រយោជន៍ ប្រសិនបើ​អ្នក​ត្រូវការ​វា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាក់លាក់​មួយ ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ប្រើ​វា ហើយ​បណ្តាល​ឱ្យ​មាន​បញ្ហា ផ្សេង​ៗ​ទៀត​ដូច​ជា​ការ​ឈឺចាប់ ស្ងួត​មាត់​ឬ​ការ​កើនឡើង​សម្ពាធ​ឈាម​ដែល​រំខាន​ដល់​ជីវិត​របស់​អ្នក អ្នក​ប្រហែលជា​នឹង​ពិចារណា​ឡើង​វិញ​ថា​គួរតែ​ប្រើប្រាស់​វា​ដែរ​ឬទេ ។ ខាងក្រោម​នេះ​គឺជា​បញ្ហា…

ទឹក​ខ្ពុរមាត់​មាន​ប្រយោជន៍ ប្រសិនបើ​អ្នក​ត្រូវការ​វា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាក់លាក់​មួយ ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ប្រើ​វា ហើយ​បណ្តាល​ឱ្យ​មាន​បញ្ហា ផ្សេង​ៗ​ទៀត​ដូច​ជា​ការ​ឈឺចាប់ ស្ងួត​មាត់​ឬ​ការ​កើនឡើង​សម្ពាធ​ឈាម​ដែល​រំខាន​ដល់​ជីវិត​របស់​អ្នក អ្នក​ប្រហែលជា​នឹង​ពិចារណា​ឡើង​វិញ​ថា​គួរតែ​ប្រើប្រាស់​វា​ដែរ​ឬទេ ។

ខាងក្រោម​នេះ​គឺជា​បញ្ហា ខ្លះ​ៗ​នៅ​ពេល​អ្នក​ប្រើប្រាស់​ទឹក​ខ្ពុ​លមាត់​៖

១-​បង្កើន​សម្ពាធ​ឈាម
ទឹក​ខ្ពុរមាត់​ជួយ​លាង​សម្អាត​កម្ទេចកម្ទី​អាហារ កំបោរ​ជាប់​ធ្មេញ និង​បាក់តេរី​ចេញពី​មាត់​របស់​អ្នក និង​បន្សល់​ភាព​ស្រស់ស្រាយ​ដល់​អ្នក ។ ប៉ុន្តែ​ការ​កម្ចាត់​បាក់តេរី​អាក្រក់​ចេញពី​មាត់ វា​ក៏​ធ្វើ​ឲ្យ​បាត់បង់​បាក់តេរី​ល្អ​ក្នុង​ពេល​ជាមួយ​គ្នា​ដែរ ។ វា​ជា​មូលហេតុ​ដែល​ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា ការ​ខ្ពុរមាត់​ពិតជា​អាច​នាំ​ឱ្យ​មាន​បញ្ហា​កាន់តែ​ធំ ដូច​ជា​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​របស់​អ្នក​កើនឡើង​។ យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ ទឹក​ខ្ពុរមាត់​ដែល​មាន​ជាតិ​ថ្នាំ​សម្លាប់​មេរោគ​បណ្តាល​ឲ្យ​ការ​ផលិត​នី​ទ្រី​ត​ដែល​មាន​ក្នុង​មាត់​ធ្លាក់​ចុះ ៩០ ភាគរយ ។ កម្រិត​នី​ទ្រី​ត​នៅ​ក្នុង​ប្លា​ស្មា​ក៏​មានការ​ធ្លាក់​ចុះ ២៥ ភាគរយ​ផង​ដែរ ។

២-​ស្ងួត​មាត់
ខណៈ​ពេល​ទឹក​ខ្ពុរមាត់​មួយ​ចំនួន​មានមុខ​ងារ​ធ្វើ​ឲ្យ​មាត់​របស់​អ្នកមាន​សំណើម ចំណែកឯ​ទឹក​ខ្ពុរមាត់​មួយ​ចំនួន​ទៀត​អាច​ធ្វើ​ឲ្យ​មាត់​អ្នក​ស្ងួត​ខ្លាំង ។ គេ​សង្ស័យ​ថា ជាតិ​អាល់​កុល​ដែល​មាន​ក្នុង​ទឹក​ខ្ពុរមាត់​បណ្តាល​ឲ្យ​មាន​បញ្ហា​នេះ ប៉ុន្តែ​វា​ប្រហែលជា​មិន​ពិត​ទាំងស្រុង​នោះ​ទេ ។ ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា អ្នក​ដែល​មាន​បញ្ហា​ស្ងួត​មាត់​នេះ​គឺ​មិន​មាន​ភាព​ខុស​គ្នា​ចំពោះ​ការ​ប្រើ​ទឹក​ខ្ពុរមាត់​មាន​ជាតិ​អាល់កុល ឬ​គ្មាន ។ ដើម្បី​ចៀសវាង​បញ្ហា​នេះ អ្នក​អាច​ស្វែងរក​មធ្យោបាយ​ធម្មជាតិ​ជំនួស​ឲ្យ​ទឹក​ខ្ពុរមាត់​វិញ ។

៣-​មានការ​ឈឺចាប់
ការ​ប្រើប្រាស់​ទឹក​ខ្ពុរមាត់​មិន​គួរ​ណ្តា​ល​ឱ្យ​អ្នក​មានការ​ឈឺចាប់​ណាមួយ​ឡើយ ។ ទោះជា​យ៉ាងណា​ក្តី ជាតិ​អេតាណុល និង​ធាតុ​ផ្សំ​ផ្សេង​ទៀត (​ដែល​មិន​ទាន់​បាន​កំណត់​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​) ក្នុង​ទឹក​ខ្ពុរមាត់​ដែល​មាន​ជាតិ​អាល់កុល​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​នេះ​។ ប្រសិនបើ​អ្នកមាន​របួស​ភ្នាស​ទន់​ក្នុង​មាត់ អ្នក​គួរតែ​ជៀសវាង​ការ​ប្រើ​ទឹក​ខ្ពុរមាត់​មាន​ជាតិ​អាល់កុល ដែល​វា​អាច​ធ្វើ​ឲ្យ​មុខរបួស​របស់​អ្នក​កាន់តែ​មាន​សភាព​អាក្រក់​ឡើង​។

៤-​ហានិភ័យ​នៃ​ការ​កើត​ជំងឺមហារីក
ការ​ទាក់ទង​រវាង​ការ​ប្រើប្រាស់​ទឹក​ខ្ពុរមាត់ និង​ជំងឺមហារីក​មាន​ភាព​ចម្រូងចម្រាស​យ៉ាង​ខ្លាំង ។ ខណៈ​ពេល​ដែល​ការ​ស្រាវជ្រាវ​ពី​មុន​ធ្លាប់​បាន​រក​ឃើញ​ពី​ការ​ទាក់ទង​នេះ ប៉ុន្តែ​ការ​ស្រាវជ្រាវ​ថ្មី​បន្ថែម​ទៀត​មិន​ទាន់​អាច​បញ្ជាក់​ថា ការ​ប្រើប្រាស់​ទឹក​ខ្ពុរមាត់​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​បំពង់​អាហារ​ផ្នែក​ខាងលើ​នៅឡើយ​ទេ ៕